សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 20, 2011

UNDP​ : លទ្ធភាព ទទួលទឹកស្អាត និង អនាម័យនៅកម្ពុជា នៅមានកម្រិតទាប តាមជនបទ


 យោងតាមរបាយការណ៍ ប្រចាំឆ្នាំ២០១១ របស់អង្គការសហប្រជាជាតិ សម្រាប់កម្មវិធីអភិវឌ្ឍន៍ នៅកម្ពុជា នៅកាត់ហៅថា UNDP ស្តីពីធនធានទឹក និងការប្រែម្រួល អាកាសធាតុនៅកម្ពុជា បានឲ្យដឹងថា លទ្ឋភាពទទួលទឹកស្អាត និងអនាម័យនៅកម្ពុជា នៅមានកម្រិតទាប តាមជនបទ ដែលបញ្ហានេះពាក់ព័ន្ធ នឹងសុខភាពប្រជាជន តាមតំបន់ដាច់ស្រយាល ពីផលប៉ះពាល់ការប្រែប្រួល អាកាធាតុនៅទូទាំងពិភពលោក ក៏ដូចជាកម្ពុជាផងដែរ។
នៅក្នុងរបាយការណ៍ ដែលមាន១៣ទំព័រ នៅលើគេហទំព័រ UNDP បានសសេរថា ការទទួលបានទឹក 
ទើបតែ មានភាពប្រសើរឡើង បន្តិចបន្តួចពី ៤២,៦ភាគរយ នៅឆ្នាំ២០០៧ ទៅ៤៣,៩ភាគរយ នៅ ឆ្នាំ២០១០។ មានប្រជាជនជាងពាក់កណ្តាល នៅជនបទនៅពុំទាន់ទទួលបាន ទឹកបរិភោគ ដែល មានគុណភាព នៅឡើយទេ។ ប្រជាជននៅជនបទភាគច្រើន មានប្រភពទឹកតែមួយប៉ុណ្ណោះគឺ ស្រះ ស្ទឹង ទន្លេ ដែលងាយនឹងឆ្លងរោគ ដែលកត្តានេះធ្វើឲ្យលទ្ធភាព ទទួលទឹកស្អាត និងអនាម័យ នៅ កម្ពុជា នៅមានកំរិតទាបតាមជនបទ ។
ជាមួយគ្នានេះផងដែរ ការប្រឈមដ៏ចម្បងមួយទៀត គឺការរក្សាទឹកដែលមាន និងការចែកចាយ ទឹកនៅតាមរដូវ និងតាមតំបន់រវាងអ្នកប្រើប្រាស់ ទឹកឲ្យភាពរលូន។ ការប្រែប្រួលតាម រដូវមាន សភាពខុសគ្នា ខ្លាំងណាស់ដោយមានទឹកឡើងខ្លាំង និងទឹកជំនន់នៅរដូវវស្សា ផ្ទុយទៅវិញនៅ រដូវប្រាំងនៅតំបន់ខ្លះ ដីស្ងួតបែងក្រហែង និងខ្វះទឹក ដែលអត្រា នៃការទទួលបានទឹកបរិភោគ ដែលមានសុវត្ថិភាពនៅពេលបច្ចុប្បន្ន នៅតែជាការព្រួយបារម្ភ ដ៏ចម្បងចំពោះសុខភាពនិងសុខុមាល 
ភាពរបស់ មនុស្សដែលត្រូវដោះស្រាយជាបន្ទាន់ ។
តាមឯកសាររបស់ ក្រសួងអភវិឌ្ឍន៍ជនបទ បានឲ្យដឹងថា ទឹកមិនស្អាតក៏បណ្តាលមកពី ការបន្ទោរ បង់មិនមាន បង្គន់អនាម័យផងដែរ ដែលក្នុងមួយថ្ងៃនៅកម្ពុជា មានលាមកចំនួនជិត ៣០០០តោន ត្រូវរាយប៉ាយក្នុងបរិស្ថាន ។ ចំពោះទឹកមិនស្អាតវិញកម្ពុជា បានបេជ្ញាចិត្តថាឆ្នាំ២០១៥ គឺត្រូវមាន ប្រភពទឹកស្អាត សម្រាប់ប្រើប្រាស់ ៥០ភាគរយ និងឆ្នាំ២០២៥ សំរេចបាន ១០០ភាគរយ ៕


DAP

No comments:

Post a Comment

yes