ភ្លើងបានឆេះពូកក្នុងបន្ទប់ថៅកែរោងចក្រកាត់ដេរ យីហោ រុស ស៊ីង និងមានការឆោឡោឡើងថា បាត់លុយចំនួនជិត ៣ម៉ឺនដុល្លារ ទូរស័ព្ទដៃ និងកុំព្យូទ័រ។ តែសមត្ថកិច្ច មិនទាន់ជឿទៅលើការអះអាងពីការបាត់បង់នោះទេ ។ ហេតុកាណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ និង ៤៥ នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១១ នៅចំណុចរោងចក្រ រុស ស៊ីង ស្ថិតក្នុងក្រុមទី១៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ស្ត្រីមេកា ជនជាតិចិនម្នាក់ បានឲ្យដឹងថា គាត់បានឃើញមានផ្សែងហុយចេញ ពីបន្ទប់របស់ថៅកែជនជាតិចិនតៃវ៉ាន់ ក៏នាំគ្នាគាស់ទ្វារចូលទៅពន្លត់ តែសភាពនៅក្នុងបន្ទប់ មានរញ៉េរញៃ ដោយមានការរើកកាយ សម្ភារៈនៅក្នុងបន្ទប់នោះ។
ស្ត្រីមេការូបនោះ បានអះអាងឲ្យសមត្ថកិច្ចដឹងថា ថៅកែចិនបានបាត់លុយ ចំនួនជិត ៣ម៉ឺនដុល្លារ ទូរស័ព្ទដៃ ៤គ្រឿង នាឡិកា ១គ្រឿង រួមទាំងកុំព្យូទ័រ ១គ្រឿងផងដែរ។
ប៉ុន្តែសមត្ថកិច្ចហាក់បីដូចជា មិនជឿនូវសម្តីរបស់ស្ត្រីជាមេការនោះឡើយ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ នៅក្នុងករណីនេះ ដើម្បីរកមុនឲ្យឃើញថា ជាចោរមកពីក្រៅ ឬជាចោរ ដែលនៅក្នុងរោងចក្រ ៕
BY:CEN
No comments:
Post a Comment
yes