សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 10, 2011

លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​កម្ពុជា ក្នុងស្ថានភាព​នាពេល​បច្ចុប្បន្ន​

ប្រធាន​គណបក្សប្រឆាំង ​លោក សម រង្ស៊ី ដែល​កំពុងតែ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដោយបាន​សម្តែង​​ការ​នឹករលឹក​ដល់​ប្រជាពលរដ្ឋ​ មកពី​តាម​បណ្តា​ខេត្ត​នានា​។ 


នៅក្នុង​សារ​របស់លោក សម រង្ស៊ី ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ២០១១ បាន​លើកឡើងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា កម្ពុជា​គឺជា​ប្រទេសមួយ​ដ៏​អស្ចារ្យ និង​មាន​ការរួម​រួម​ជាតិ​ដ៏​រឹងមាំ​ប្រកបដោយ​ប្រពៃណី​ដ៏​ល្អជា​យូរលង់​ណាស់​មកហើយ​ ស្របតាមព្រះរាជ​បន្ទូល​របស់​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ កាលពី​ថ្ងៃ​អាទិត្យ ​ទី​៣០ ខែតុលា ឆ្នាំ​២០១១ កន្លងមកនេះ ដែល​គួរ​ជាទី​មោទន​របស់​យើងទាំងអស់គ្នា​។ 

លោកសមរង្ស៊ី ​បាន​បន្តទៀតថា “​ថ្វីបើ​រាជរដ្ឋាភិបាល ​បាន​លុប​ចោលការ​ប្រណាំងទូក ង ពិតមែនតែ​ក៏​នៅតែ​ជា​ឱកាស​ដ៏​វិសេសវិសាល​មួយ​ សម្រាប់​ជនរួមជាតិ​ទាំងអស់គ្នា​បាន​ជួបជុំគ្នា អ្នក​ជនបទ​បាន​ជួប​ជាមួយ​អ្នកទីក្រុង ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជួបជុំគ្នា​ជា​មហា​គ្រួសារ ​ក្នុង​ទិវា​ដ៏​រំភើប​រីករាយ​នេះ ហើយក៏​ជា​ឱកាស​ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា ជនជាតិខ្មែរ​ស្រលាញ់​ជនជាតិខ្មែរ​ ដោយ​មិន​ប្រកាន់​អ្នកមាន​អ្នកក្រ អ្នកធំ ឬ អ្នកតូច ឬនិន្នាការ​នយោបាយ​អ្វី​ទាំងអស់ ​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​”​។​

ប្រធាន​គណបក្សប្រឆាំង​ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ដល់​ប្រទេសជាតិ​របស់​យើង​ក្នុងស្ថានភាព​នាពេល​បច្ចុប្បន្ននេះ​។​

No comments:

Post a Comment

yes