សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 10, 2011

ស្ត្រីឡាវ និង​​បុរសខ្មែរ​​​ត្រូវបាន​ចាប់ខ្លួន​​​​ខណៈ​កំពុង​​​ដោះដូរ​ថ្នាំញៀន​ចំនួន​​​​៤.០២២​គ្រាប់​


 ស្ត្រីជនជាតិ​​​ឡាវ​ម្នាក់ និង​បុរស​​​ជនជាតិ​ខ្មែរ​ម្នាក់​ត្រូវ​បាននគរ​បាល​ប្រឆាំង​គ្រឿងញៀន​​នៃស្នងការ​ដ្ឋាន​​​នគរបាល​ខេត្ត​​សហ​ការ​​ជាមួយ​កម្លាំង​​​​​នៃ​មន្ទីរប្រឆាំង​គ្រឿង​ញៀន​ ក្រសួង​មហាផ្ទៃ​​​​ឃាត់ខ្លួន ​​​ខណៈពួក​គេ​​កំពុង​ធ្វើការ​ដោះ​ដូរ​​​ថ្នាំញៀន​​​នៅចំណុច​​ដុង​​ក្រឡ​តាមបណ្តោយ​​ផ្លូវ​ជាតិ​​លេខ​​៧ ​​កាលពីវេលាម៉ោង​​៨​និង​​២០នាទី​​​ព្រឹក​​​ថ្ងៃទី​​៧ វិច្ឆិកា ២០១១​។


 លោកនូ ហ៊ួរ ​​នាយការិយាល័យ​​​​ប្រឆាំង​គ្រឿងញៀន​​​នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាន​​ឱ្យដឹង​ថា ​​​ការចុះ​បង្ក្រាប​​​នេះ គឺកម្លាំង​​​​​សមត្ថកិច្ច​​បានតាម​​​​ឃ្លាំមើល​​​​ពីសកម្មភាព របស់​មុខ​សញ្ញា​​​​រហូត​ឈាន​​ដល់​ការ​ឃាត់ខ្លួន​​​​ពួកគេ​ ​ខណៈ​ពេល​កំពុង​ដោះដូរ​​ថ្នាំញៀន ហើយ​ឆែក​​​​ឆេរ​​​ឃើញថ្នាំ​ញៀន​​ក្នុង​ថង់​​​ប្លាស្ទិក​ពណ៌ខ្មៅចំនួន​​​​​​២ដុំ ស្មើ​នឹង​​​​៤.០២២​គ្រាប់ ​​ទម្ងន់​​​​​​​៣៨៩,៣ក្រាម ​​ជាប្រភេទ​​​​​មេតំហ្វេ​តា​មីន ​រួច​សមត្ថកិច្ច​​​​​​ក៏​​បញ្ជូន​​​ខ្លួន​មុខ​សញ្ញា​​​​ទាំង​ពីរ​មក​​ស្នងការដ្ឋាន​​​​ដើម្បី​​សាកសួរ ​និង​ស្វែង​​​​រក​អត្ត​សញ្ញាណ​​​​ពាក់​ព័ន្ធផ្សេង​ទៀត​។​​លោក​​បានបន្តឱ្យ​ដឹងថា មុខ​សញ្ញាទាំងពីរនាក់ម្នាក់​ជា​ស្រ្តី​ជនជាតិឡាវ​ឈ្មោះ​ផាន់ ថាវង្ស ពុក អាយុ​២០​​ឆ្នាំ រស់នៅ​ភូមិ​ថាខូង ស្រុកសេប៉ូន ខេត្ត​សាវណ្ណ​ (​ប្រទេស​ឡាវ​) ជា​អ្នក​នាំ​​​ថ្នាំញៀនមកពី​ប្រទេស​ឡាវ​ និង ម្នាក់ទៀត​ឈ្មោះ​ឡុត ចំប៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាជន​ជាតិ​ខ្មែរ រស់នៅ​ភូមិខាំ​ផាន់ សង្កាត់​សាម​គ្គី ក្រុងស្ទឹងត្រែង ជា​អ្នក​សហការ​ជា​មួយ​ស្ត្រីជន​ជាតិឡាវ។








ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes