សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

សាលាដំបូង​ខេត្ដបន្ទាយមានជ័យ​កំពុងបើក​សវនាការ​រឿង​ក្ដី​ ម៉ឹក​ ដា​រ៉ា​ និងជា ឡេង ក្នុងសំណុំរឿងស៊ីសំណូកនិងគ្រឿងញៀន

សាលាដំបូង​ខេត្ដបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​នេះ​ បាន​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​អំពើ​ពុក​រលួយ​ពាក់ព័ន្ធ​ទៅ​នឹង​លោក​ម៉ឹក​ ដា​រ៉ា​ អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​ និង​លោក​ ជា​ ឡេ​ង​ អតីត​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដែល​ មានការ​ចូលរួម​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​អ៊ិ​ត​ សម្ពស​ សមាជិក​ប្រឹក្សា​លោក​អ៊ឹម​ វ​ណ្ណៈ​ និង​តំណាង​អយ្យការ​ លោក​ផា​ន់​ វណ្ណ​រ័​ត្ន​ ។​


អ្នកឆ្លើយឆ្លង​សារព័ត៌មាន​បានឱ្យ​ដឹង​ថា​ ក្នុង​សវនាការ​នេះ​ផង​ដែរ​ មាន​មន្ដ្រី​នគរបាល​ដែល​ជា​សាក្សី​ក្នុង​សំណុំ​ រឿង​ពុក​រលួយ​របស់​លោក​ម៉ឹក​ ដា​រ៉ា​ នេះ​មាន​ចំនួន​រហូត​ដល់​៣៧​នាក់​ និង​ទណ្ឌិត​ជិត​១០០​នាក់​ និង​ហ៊ុន​ ហ៊ាន​,​ លោក​ ឈៀង​ សុ​ន​ អតីត​ស្នងការ​ ស្នងការ​រង​ ក៏​ចូល​ឆ្លើយ​ជា​សាក្សី​ ថែម​ទាំង​មាន​វត្ដមាន​ផង​ដែរ​ពី​មន្ដ្រី​អង្គភាព​ ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​រំពឹង​ថា​ រឿង​ក្ដី​នេះ​ពិតជា​មាន​តម្លាភាព​ ហើយនឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ ​ក្នុង​ការ​បំបាត់​អំពើ​ពុក​រលួយ​ ដែល​ធ្លាប់​មាន​កន្លង​មក​នោះ​៕

No comments:

Post a Comment

yes