លោក អ៊ូច ឡេង ប្រធានកម្មវិធីដីធ្លី នៃអង្គការសិទ្ធិមនុស្សអាដហុក បានថ្លែងថា រយៈពេលប្រមាណ ៩ខែនៃឆ្នាំ ២០១១នេះ គិតពីខែមករាមកទល់កញ្ញាកន្លងមក មានប្រជាពលរដ្ឋចំនួន ១៧៣រូប ត្រូវបានចោទប្រកាន់ និង ៤៩រូប ត្រូវបានចាប់ឃាត់ខ្លួន ២៨នាក់ជាប់ក្នុងពន្ធនាគារ ២១នាក់ត្រូវបានដោះលែងបណ្តោះអាសន្ន និង ១២៤នាក់ បានរត់ចោលផ្ទះសម្បែងដោយសារតែបញ្ហាទំនាស់ដីធ្លីរបស់ពួកគេ។
លោកបានបន្ថែមថា មូលហេតុបង្កឲ្យមានវិវាទទាំងនេះ គឺបណ្តាលមកពីក្រុមហ៊ុនឯកជន និងបុគ្គលមានអំណាចដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ទោះបីជាពួកគេបានដឹងថា ដីសម្បទានរបស់ពួកគេនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋក្តី។ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes