ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកវាល វែងបានឱ្យដឹងថា នៅវេលាម៉ោង២៣និង ៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិ កា ឆ្នាំ២០១១ មានហេតុការណ៍មួយគួរឱ្យភ្ញាក់ផ្អើល កើតឡើង ដោយមានជនមិនស្គាល់អត្ដ សញ្ញាណបានលបកាប់យុវជនម្នាក់ខណៈ ឈរមើលគេរាំធុងប៉ាស់ក្នុងពិធីអកអំបុក សំពះព្រះខែបណ្ដាលឱ្យជនរងគ្រោះរង របួសត្រង់ក្បាល និងកំបុតម្រាមដៃស្ទើរ ២ម្រាម ។
សមត្ថកិច្ចនៅស្រុកខាងលើបានបញ្ជាក់ ថា យប់ថ្ងៃកើតហេតុនៅវត្ដគីរី ខ័ណ្ឌសីមា វង្សាសែនជ័យ ស្ថិតក្នុងភូមិកណ្ដាល ឃុំថ្ម ដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់ មាន រៀបចំពិធីអកអំបុក សំពះព្រះខែ ដោយ មានពុទ្ធបរិស័ទចំណុះជើងវត្ដ និងក្រុម យុវជន យុវនារី ក្រមុំ កំលោះ និងចាស់ ទុំជាច្រើនចូលរួមអបអរសាទរក្នុងពិធីអក អំបុកសំពះព្រះខែ តែនៅវេលាម៉ោងខាង លើស្រាប់តែមានភាពភ្ញាក់ផ្អើលមួយ បានកើតឡើងដោយមានយុវជនម្នាក់ បានចូលក្នុងពិធីនេះ ត្រូវជនមិនស្គាល់ អត្ដសញ្ញាណលបកាប់បណ្ដាលឱ្យរងរបួស ត្រង់ក្បាលនិងដាច់ម្រាមដៃស្ទើរទាំង២ ម្រាម ។
ប្រភពបានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ ជា វិទូ អាយុ ១៨ ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើហើយបានមក ចូលរួមក្នុងពិធីអកអំបុក សំពះព្រះខែ នៅ វត្ដគីរីខ័ណ្ឌសីមាវង្សា សែនជ័យ ដោយ មានពីធីរាំរែកដាក់ធុងបាស់កំដរកម្សាន្ដ ក្នុងពិធីបុណ្យនេះផង ។
សមត្ថកិច្ចបានបន្ដថា ក្រោយពីដឹង ហេតុការណ៍នេះភ្លាមសមត្ថកិច្ចបាន ស្រាវជ្រាវរកមុខសញ្ញាណ និងចាប់ខ្លួនជន សង្ស័យ តែជនសង្ស័យបានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្ថែមថា ជនរង គ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យពិនិត្យ និង វិនិច្ឆ័យថា ជនរងគ្រោះបានកំបុតម្រាមដៃ ចង្អុលមួយ និងម្រាមកណ្ដាលស្ទើរដាច់ ដោយនៅជាប់ស្បែកបន្ដិចប៉ុណ្ណោះ និង របួសត្រង់ក្បាលបែករយះប្រវែង៥សង់ទី ម៉ែត្រ និងជម្រៅ១សង់ទីម៉ែត្រ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះត្រូវជនសង្ស័យលបកាប់ ដោយ
កាំបិតមុត និងប្រើកម្លាំងខ្លាំងទើប បណ្ដាលឱ្យជនរងគ្រោះរងរបួសបែបនេះ ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ ខាងលើនៅក្នុងទឹកដី ស្រុកបាកានវិញក៏ មានករណីនេះកើតឡើងស្រដៀងគ្នាដែរ តែជនរងគ្រោះរងរបួសស្រាល ហើយ ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចចុះ សម្របសម្រួល និងអប់រំណែនាំតាមនិតិ វិធីច្បាប់រួចហើយដែរ ដោយគ្រាន់តែសុំ ទោសពីជនបង្កហេតុនោះ ។
នៅក្នុងហេតុការណ៍ដែលបានកើត ឡើងក្នុងស្រុកវាលវែង អ្នកយកព័ត៌មានយើង បានសាកសួរព័ត៌មានខ្លះៗពី អ្នកស្រុកនៅទីនោះ ដោយពួកគេបានប្រាប់ ថា ករណីនេះអាចមានគំនុំជាមួយជនរង គ្រោះហើយ ទើបបណ្ដាលឱ្យមានករណី នេះកើតឡើង ហើយរឿងនេះតែងតែកើត មានឡើងជារឿយៗ តែមិនធ្ងន់ធ្ងរដល់ ថ្នាក់ដូចពេលនេះទេពីមុននោះ គ្រាន់តែ វាយតប់គ្នា បន្ដិចបន្ដួច និងប្រកែកគ្នាតែ ប៉ុណ្ណោះ ។ ចំពោះហេតុការណ៍នេះវាអាច កើតឡើងយូរហើយដោយសារគំនុំទើប វាមានរឿងដល់ថ្នាក់នេះ ។ជុំវិញករណីនេះដែរ សមត្ថកិច្ចប្រចាំ ស្រុក និងអាជ្ញាធរមូលដ្ឋានខាង លើកំពុង
ស្រាវជ្រាវរកជនបង្កមកផ្ដន្ទាទោសតាម ច្បាប់ ៕
ពីគេហទំព័រ៖ នគរវត្ត
No comments:
Post a Comment
yes