Saturday, November 12, 2011
សង្ឃសេពមេថុនជាមួយញោមស្រីត្រូវគេបញ្ជូនចុះឡើងវិលក្បុងទម្រាំដល់វត្ដស្រមោចវិញ
ព្រះតេជព្រះគុណ ទៀប សុនី ព្រះជន្ម៥០វស្សា ដែលសមត្ថ កិច្ចឆ្មក់បង្ក្រាបក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ខេត្ដបាត់ដំបង ត្រូវគេបញ្ជូនចុះឡើង វិលក្បុង គ្រាដែលព្រះសង្ឃអង្គនេះមាន ព្រះជន្មច្រើនវស្សា ណាមួយទំនងជាដាច់ ចង្ហាន់ផង ធ្វើឱ្យព្រះសង្ឃឈឺព្រះកេសជា ខ្លាំង។ ឥឡូវនេះ សមត្ថកិច្ចរុញដាក់គ្នា ចុះឡើងសម្រេចថា បញ្ជូនសង្ឃដែល សេពមេថុនជាមួយអតីតភរិយារបស់ ព្រះអង្គ ឱ្យទៅកាន់វត្ដដែលព្រះអង្គគង់ នៅ ហើយរឿងយ៉ាងណាទៀតនោះ ទុកឱ្យ មេគណខេត្ដបន្ទាយមានជ័យចាត់ការ តាមការយល់ឃើញចុះ។ រហូតមកដល់ពេលនេះ គេមិនទាន់ ដឹងថា ព្រះសង្ឃ ទៀប សុនី ត្រូវបានច្បាប់ សាសនា ឬក៏ច្បាប់រដ្ឋដាក់ទោសបែប ណានៅឡើយទេ។
លោកមៀន ឡាយ ប្រធានការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ដបាត់ ដំបងបានឱ្យដឹងថា សង្ឃដែលគង់ក្នុង បន្ទប់ជាមួយស្ដ្រីជាអតីតប្រពន្ធនោះ គង់នៅវត្ដស្រមោច ភូមិស្រមោច ឃុំ-ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ បានសាងផ្នួស៨ព្រះវស្សាហើយ។
មន្ដ្រីនគរបាលខាងលើបានឱ្យដឹងថា ស្ដ្រីដែលអ្នកខ្លះអះអាងថា ជាអតីត ភរិយារបស់ព្រះតេជគុណទៀប សុនី មានឈ្មោះ ស្រិប លឿន អាយុ៤៩ឆ្នាំ រស់នៅភូមិកំពីងពួយ ស្រុកភ្នំស្រុក ខេត្ដ បន្ទាយមានជ័យ ដែលបច្ចុប្បន្នស្នាក់នៅ ផ្ទះជួលក្នុងបរិវេណស្ថានីយរថភ្លើង ភូមិ ទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ ដំបង និងមានមុខរបរជាអ្នកសុំទាន។
លោក សួន ប៊ុនជឿន ប្រធានមន្ទីរ ធម្មការនិងសាសនាខេត្ដបាត់ដំបងបាន ឱ្យដឹងថា ករណីនេះ មន្ទីរបស់លោកពុំ មានតួនាទីនោះទេ គឺជាតួនាទីរបស់មេ គណខេត្ដ ទើបមានសិទ្ធិចាត់ចែងឬចាប់ ផ្សឹកយ៉ាងណានោះ។
រីឯព្រះតេជព្រះគុណ ភួន មុនី លេខាសា លាមេគណខេត្ដបាត់ដំបងបានមានសង្ឃ ដីកាថា សង្ឃដែលប្រព្រឹត្ដខុសវិន័យខាង លើនោះ ត្រូវបានមេគណខេត្ដបាត់ដំបង ប្រគល់ឱ្យទៅខាងខេត្ដបន្ទាយមានជ័យ វិញហើយ ព្រោះសង្ឃនេះបួសនិងគង់ នៅខេត្ដបន្ទាយមានជ័យ។ មន្ដ្រីមន្ទីរធម្មការនិងសាសនាខេត្ដ បន្ទាយមានជ័យអះអាងថា មិនទាន់ ឃើញសំណុំរឿងសង្ឃសេពមេថុនជាមួយ អ្នកសុំទាននោះត្រូវបានបញ្ជូនមកដល់ ខេត្ដបន្ទាយមានជ័យនៅឡើយ។
ប្រភពពីសមត្ថកិច្ចដែលមិនបញ្ចេញ ឈ្មោះ ព្រោះខ្លាចមានប្រតិកម្មពីមន្ទីរ ធម្មការក៏ដូចជាមេគណខេត្ដទាំងបន្ទាយ មានជ័យនិងបាត់ដំបងនិយាយថា រឿង ព្រះតេជព្រះគុណ ទៀប សុនី ប្រព្រឹត្ដខុស វិន័យនោះ គ្មាននរណាឈឺចាប់ទេ ពីព្រោះ រឿងនេះ គ្មានលុយ ។ គ្រាន់តែបញ្ជូន លោកសង្ឃចុះឡើង ក៏ត្រូវចំណាយលុយ ចាក់សាំងដែរ ដូច្នោះគ្មានអ្នកណាចាប់ អារម្មណ៍ទេ។
ប្រភពបានរាយការណ៍ថា សង្ឃដែល ទ្រុស្ដសីល (អ្នកមានសីល មិនបរិសុទ្ធ) ខាងលើត្រូវបាននិមន្ដទៅដល់វត្ដស្រមោច នោះវិញហើយ។ អ្នកភូមិក៏ដូចជាពុទ្ធ បរិស័ទមិនបានដឹងអំពីរឿងអាស្រូវ របស់ព្រះតេជគុណទៀប សុនី ដែល ប្រព្រឹត្ដខុសច្បាប់សាសនានោះទេ។ គេជឿថា បើប្រជាពុទ្ធបរិស័ទដឹងរឿង ក៏ មិនអនុញ្ញាតឱ្យសង្ឃខាងលើនេះគង់នៅ ក្នុងវត្ដនោះតទៅទៀតដែរ ៕
ពីគេហទំព័រ៖ នគរវត្ត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes