សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 19, 2011

ក្លិនស្អុយ​អសោច​ដូច​សព​មនុស្ស​ ពេល​មើល​ច្បាស់​ទើប​ដឹង​ថា​ ជា​សព​សត្វ​ពស់ថ្លាន់​

 មានការ​ភ្ញាក់ផ្អើល​មួយ​ កើតឡើង​ទាំង​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ដោយ​បាន​នាំ​គ្នា​ទៅ​មើល​សង្ស័យ​ថា​ មាន​គេ​លួច​ធ្វើឃាត​មនុស្ស​ រួច​យក​ទៅ​ កប់​ចោល​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ នៅ​ជាប់​របង​ក្រុមហ៊ុន​ ហុងដា​ ស្ថិត​ក្នុងភូមិ​គោក​៣​ជាន់​ សង្កាត់​ ចោម​ចៅ​ ខណ្ឌដង្កោ​ ។​


 តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់​ នៅ​ជុំវិញ​ទីនោះ​បានឱ្យ​ដឹង​ថា​ មូលហេតុ​ ដែល​បណ្ដាល​ឱ្យ​មានការ​សង្ស័យ​ដោយសារ​តែ​រាល់ថ្ងៃ​មាន​ក្លិនស្អុយ​ជះ​ពី​ភូមិ​ ស្ទើរតែ​ទ្រាំ​ពុំ​បាន​ ទើប​នាំ​គ្នា​ដើរ​រក​ មើល​ ពេល​នោះ​អ្នក​ភូមិ​សង្ស័យ​ថា​ ក្លិន​ ស្អុយ​នោះ​ចេញពី​រណ្ដៅ​មួយ​កន្លែង​ដែល​ នៅ​ជាប់​នឹង​របង​ក្រុមហ៊ុន​ហុងដា​ ពី​ខាង​ ក្រោយ​ ទើប​ប្រជាពលរដ្ឋ​ជីក​កកាយ​ មើល​ ។​


 ពេល​ជីក​បាន​បន្ដិច​ស្រាប់តែ​ប្រទះ​ ឃើញ​មាន​សាច់​ និង​ឆ្អឹង​រលួយ​ពេញ​ក្នុង​ រណ្ដៅ​នោះ​ ទើប​ប្រជាពលរដ្ឋ​ទៅ​ប្រាប់​ សមត្ថកិច្ច​ចុះ​មក​មើល​ ។​ ពេល​នោះ​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ ទើប​ដឹង​ថា​ នេះ​មិនមែន​ជា​សព​មនុស្ស​ដែល​គេ​កប់​ ចោល​នោះ​ទេ​ វា​ជា​សព​សត្វ​ពស់ថ្លាន់​ ព្រោះ​នៅ​ក្នុង​រន្ធ​នោះ​ពេល​គាស់​ឡើង​ ឃើញ​សុទ្ធតែ​ស្រកាពស់​ថ្លាន់​ ។


 គួរ​បញ្ជាក់​ផង​ដែរ​ថា​ ពី​មុន​មក​គេ​ តែងតែ​ប្រទះ​ឃើញ​សត្វ​ពស់ថ្លាន់​២​ ក្បាល​ធំៗ​ មាន​ទម្ងន់​ប្រមាណ​ជាង​៣០​ គីឡូក្រាម​ ដែល​តែងតែ​រស់នៅ​ក្នុង​លូ​ ម្ដុំ​នោះ​ជា​ញឹកញាប់​ ។​ ប៉ុន្ដែ​ចាប់តាំងពី​ គេ​បាន​កាប់​ឆ្ការព្រៃ​ដើម្បី​សង់ផ្ទះ​ គឺ​ ឃើញ​នៅ​សល់​តែ​១​ក្បាល​ប៉ុណ្ណោះ​ ។​ ប្រហែលជា​ពស់ថ្លាន់​១​ក្បាល​នោះ​ហើយ​ដែល​ងាប់​ស្អុយ​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​នា​ ពេល​នេះ​៕








នគរវត្ត

No comments:

Post a Comment

yes