សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 19, 2011

ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ IBI ធ្វើ​នំ​អត់​​ម្សៅ​ជំពាក់​គេ​វ័ណ្ឌក​បាតុភាព​ពេញ​ក្រុមហ៊ុន​

  មិនដឹង​ថា​ក្រសួងមហាផ្ទៃ​ត្រួតពិនិត្យ​ឱ្យ​បាន​ដិត​ដល់​លើ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​មួយ​ឈ្មោះ​ថា​ IBI ដែរ​ឬ​យ៉ាងណា​នោះ​ទេ​បានជា​ទុក​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើ​នំ​អត់​ម្សៅ​រហូត​រក​លុយ​បើកប្រាក់​​បៀវត្ស​ឱ្យ​បុគ្គលិក​មិន​បាន​ រួច​ថែម​ទាំង​ជំពាក់​បំណុល​គេ​ជុំ​ទិស​មិន​ព្រម​សង​ធ្វើ​ឱ្យ​បង្ក​បាតុភាព​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ ។​

 ក្រុមហ៊ុន​សន្ដិសុខ IBI មាន​ទីតាំង​នៅ​ភូមិ​ចំការ​ឱ​ឡឹ​ក​ សង្កាត់​កា​កាប​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ដែល​មាន​លោក​យុន​ ចាន់​សេរី​រ័​ត្ន​ ជា​ប្រធាន​គ្រប់គ្រង​កំពុង​សាង​ឈ្មោះ​មិនល្អ​ដោយសារ​ជំពាក់​បំណុល​អ្នកស្រុក​ជុំ​ទិស​ និង​ជំពាក់​ប្រាក់​បៀវត្ស​បុគ្គលិក​មិន​ព្រម​សង​រហូត​ធ្វើ​ឱ្យ​ផ្ទុះ​បាតុភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ដោយ​បុគ្គលិក​ខ្លះ​ស្រែក​អាក្រោស​សុំ​ឱ្យ​លោក​យុន​ ចាន់​សេរី​រ័​ត្ន​ បើកប្រាក់​ជំពាក់​១-២​ខែ​ ដល់​ពួក​គេ​ ឯ​អ្នកស្រុក​អ្នក​ភូមិ​ខ្លះ​ទាមទារ​ឱ្យ​សង​ថ្លៃ​ជំពាក់​សម្លៀក​បំពាក់​,​ ថ្លៃ​ធ្វើ​រថយន្ដ​,​ ថ្លៃ​បាញ់ថ្នាំ​រថយន្ដ​ និង​ថ្លៃ​សាំង​ជាដើម​។​ បាតុភាព​នេះ​បាន​ធ្វើ​ភ្ញាក់ផ្អើល​រហូត​ឮ​ដល់​អ្នកកាសែត​ជា​ច្រើន​បាន​ចុះ​ទៅ​យក​ ព័ត៌មាន​ហើយ​ត្រូវ​បាន​លោក​យុន​ ចាន់​ សេរី​រ័​ត្ន​ ចាប់​ឃាត់ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ ព្រោះតែ​មិន​ចង់ឱ្យ​អ្នកកាសែត​ យក​ទៅ​ចុះ​ផ្សាយ​អំពី​សកម្មភាព​ធ្វើ​នំ​អត់​ម្សៅ​ និង​ដឹង​រឿងអាស្រូវ​របស់​ក្រុម​ហ៊ុន IBI ដែល​នេះ​ចាត់ទុកជា​ការ​រំលោភ​លើ​ច្បាប់​សារព័ត៌មាន​ ។​

 បុគ្គលិក​សន្ដិសុខ IBI ជា​ច្រើន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ដែល​បុគ្គលិក​មួយ​ចំនួន​មិន​បាន​បើក​ប្រាក់ខែ​ពី​ក្រុមហ៊ុន​មួយ​នេះ​។​ បុគ្គលិក​ទាំងនោះ​បាន​បញ្ជាក់​អំពី​ចំនួន​បុគ្គលិក​មិន​ទាន់​ទទួល​បាន​ប្រាក់​ខែ​មាន​ដូច​ជា​លោក​លឹ​ម​ សុគន្ធ​ អាយុ​២៥​ឆ្នាំ​ ធ្វើការ​បាន​២​ខែ​ទើបតែ​បើក​លុយ​បាន​១​ខែ​,​ លោក​ផូ​ ប៊ុ​ណ្ណែ​ត​ អាយុ​២៣​ឆ្នាំ​ ធ្វើការ​បាន​៣​ខែ​ទើបតែ​បើក​បាន​មួយ​ខែ​,​ អ្នកស្រី​ណុ​ប​ ផល្លា​ អាយុ​៣៣​ឆ្នាំ​ ធ្វើការ​បាន​១​ខែ​ មិន​ទាន់​បើក​បាន​១​សេន​។​ ក្រៅពី​នេះ​នៅ​មាន​ច្រើន​នាក់​ទៀត​សុទ្ធតែ​មិន​ទាន់​បាន​បើកប្រាក់​ខែ​នៅឡើយ​ រួច​ថែម​ទាំង​ត្រូវ​ក្រុមហ៊ុន​គាបសង្កត់​គ្រប់​បែប​យ៉ាង​ទៀត​ផង​ ។​

 ចំណែក​អ្នកលក់​សាំង​នៅ​ភូមិ​ចំការ​ឪឡឹក​ម្នាក់​បាន​និយាយ​ថា​ មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១​ខែ​មក​ហើយ​ដែល​ប្រធាន​ក្រុមហ៊ុន IBI ជំពាក់​ថ្លៃ​សាំង​គាត់​ចំនួន​៣៧​ម៉ឺន​រៀល​មិន​ព្រម​សង​។​ ពេល​ដែល​គាត់​ទៅ​ទារ​ លោក​ចាន់​សេរី​រ័​ត្ន​ ឆ្លើយ​ថា​ ចាំ​ថ្ងៃនេះ​ ចាំ​ថ្ងៃ​នោះ​ ធ្វើ​ឱ្យ​គាត់​អស់ជំនឿ​យ៉ាង​ខ្លាំង​។​ ដោយឡែក​ក៏​នៅ​មាន​អ្នក​ភូមិ​មួយ​ចំនួន​បាន​អះអាង​ផង​ដែរ​ថា​ ក្រុមហ៊ុន IBI នៅ​ជំពាក់​លុយ​ថ្លៃ​សម្លៀក​បំពាក់​១០​កំ​ប្លេ​ ស្មើ​១០០​ដុល្លារ​ សង​បាន​តែ​២០​ដុល្លារ​,​ ថ្លៃ​តោន​រថយន្ដ​៥០​ដុល្លារ​,​ ថ្លៃ​ជួសជុល​ រថយន្ដ​និង​អីវ៉ាន់​ផ្សេងៗ​ក៏​មិន​តិច​ដែរ​។​ ពួក​គេ​នាំ​គ្នា​និយាយ​ថា​ ក្រុមហ៊ុន IBI ពិតជា​ធ្វើ​នំ​អត់​ម្សៅ​ទើប​បានជា​ជំពាក់​គេ​វ័ណ្ឌក​យ៉ាងនេះ​ ។​

 ការ​ចោទប្រកាន់​ខាងលើ​នេះ​ ត្រូវ​បាន​លោក​យុន​ ចាន់​សេរី​រ័​ត្ន​ ឆ្លើយ​របៀប​យករួចខ្លួន​ថា​ “​បានជា​មិន​ទាន់​បើក​ប្រាក់ខែ​ឱ្យ​ ដោយសារ​បុគ្គលិក​ទាំងអស់​នោះ​ឈប់​សម្រាក​ការងារ​យូរថ្ងៃ​ពេក​”​ ។​ តែ​បុគ្គលិក​វិញ​ប្រាប់​ថា​ “​មិន​ឱ្យ​ឈប់​យ៉ាងម៉េច​បើ​ធ្វើការ​ច្រើន​ខែ​អត់​បើក​លុយ​ឱ្យ​តើ​បាន​ប្រាក់​ពី​ណា​យក​ទៅ​ឱ្យ​ថ្លៃ​ឈ្នួល​ផ្ទះ​និង​ថ្លៃ​ស៊ីចុក​”​ ។​

 ទោះ​យ៉ាងណា​បុគ្គលិក​ក្រុមហ៊ុន IBI ជា​ច្រើន​បាន​សំណូមពរ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​ចុះ​ទៅ​ត្រួតពិនិត្យ​ក្រុមហ៊ុន​សន្ដិសុខ IBI នេះ​ផង​ព្រោះ​ពេល​នេះ​ពួក​គេ​កំពុង​ធ្វើ​នំ​អត់​ម្សៅ​រួច​ថែម​ទាំង​ជិះជាន់​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​កម្មករ​បុគ្គលិក​ខ្លាំង​ណាស់​ ៕




នគរវត្ត

No comments:

Post a Comment

yes