សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 3, 2011

ចេញ​ដីកា​ចាប់​ខ្លួន​ងួន សឿ​ ៖ បទ​ឧក្រិដ្ឋ​ចាប់​ជំរិត​ទារ​ប្រាក់​កូន​ប្រុស​លោក​សូ ផន ត្រូវ​បាន​លាត​ត្រដាង


 សាលាដំបូង​រាជធានី​ភ្នំ​ពេញ​​ បាន​ចេញដីកា​ចាប់​ខ្លួន​ ងួន សឿ ជាផ្លូវ​ការ​ហើយ​កាលពី​ថ្ងៃ​ទី​២​ ធ្នូ បន្ទាប់​ ពី​បាន​ត្រួត​ពិនិត្យ​យ៉ាង​ល្អិតល្អន់​​លើសំណុំរឿង​ចាប់​ជំរិត​កូន​ប្រុស​លោក​ សូ ផន ​ជារឿង​រ៉ាវ​ចាប់​ជំរិតគួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​កាលពី​ខែតុលាកន្លង​មក​ ដែល​តាម​ព័ត៌​មាន​ថា ក្រុមជនចាប់​ជំរិត​ទារ​ប្រាក់​បាន​ក្នុង​ចន្លោះ​​ពី​៤០ទៅ​៥០​ម៉ឺន​ដុល្លារ​ ។ ទាក់ទង​នឹង​រឿង​រ៉ាវ​​មេ​ខ្លោង​ចាប់​ជំរិត​នេះ​ក៏​បាន​បែក​ធ្លាយ​បន្ទាប់​ពី​រថយន្តឡិច​ស៊ីសRX៣០០ ពណ៌​ស្ករ​មួយ​គ្រឿង​ដែល​ក្រុម​ឧក្រិដ្ឋ​ជន​ចាប់​ជំរិត​ប្រើ​ប្រាស់​គឺជា​រថយន្ត​លោក ងួន សឿ ។


 ជន​សង្ស័យ​ឈ្មោះ​ស៊ុត សុភី​ ដែលជា​មនុស្ស​ដំបូង​តែម្នាក់​ត្រូវ​បាន​ចាប់ខ្លួនដោយ​កង​រាជ​អាវុធ​​ហត្ថ​មុនពេល​ចូល​ពន្ធនាគារ​ព្រៃ​ស បាន​សារភាព​ថា ​មេខ្លោង​ធំជាង​គេ​ក្នុង​ករណី​ចាប់​លោក សូ​ អាកណូ កូនប្រុស​លោក​សូ ផន ​អនុ​រដ្ឋ​​លេខា​ធិ​ការ​ក្រសួង​មហា​ផ្ទៃ​គឺ​ឈ្មោះ​ងួ​ន តឿ ហៅ​ ​មេធំដែល​គ្មាន​នរណាក្រៅពី​ងួន សឿ ឡើយ​។ ​ងួន សឿ​ ត្រូវ​ក្រុម​របស់​គេ​ដាក់​នាម​ឱ្យ​ថា ជាមេ​ធំ​។


 មន្ត្រី​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ​ស៊ុត សុភី​ បាន​សារ​ភាព​អស់ពី​សកម្មភាព​ក្រុម​របស់​ពួក​គេ​ ក្នុង​ការ​ចាប់​ជំរិត​កូន​ប្រុស​លោក​សូ ផន ។  ជន​សង្ស័យ​ឈ្មោះ​​ស៊ុត សុភី​ មាន​អាយុ​៣៨ឆ្នាំ ជា​អតីត​​យោធាការ​ពារ​ព្រំ​ដែន​ត្រូវ​សមត្ថ​កិច្ច​ការិយាល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្មទណ្ឌ​នៃ​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​២៣ វិច្ឆិកា នៅ​ខេត្ត​មណ្ឌលគិរី ពាក់ព័ន្ធ​ក្នុង​ករណី​ចាប់​កូន​ប្រុស​លោក សូ ផន ជំរិត​ទារប្រាក់​ ។


 មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​រៀប​រាប់ថា ពេល​ចាប់​ខ្លួន​ស៊ុត សុភី​ នៅ​ខេត្ត​មណ្ឌលគិរី​ ជននេះ​បាន​សួរ​សមត្ថ​កិច្ច​ថា ចាប់​គាត់​មាន​រឿង​អ្វី​ គាត់​គ្មាន​ធ្វើ​អ្វី​ខុស​ទេ​ ពេល​នោះ​​សមត្ថ​កិច្ច​ប្រាប់​វិញ​ថា​ ជាប់ពាក់​ព័ន្ធ​រឿង​ចាប់​ជំរិត​​ទារ​ប្រាក់​​។ស៊ុត សុភី​បាន​សួរ​ទៅ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​វិញ​ថា ​ហេតុ​អ្វី​បាន​ជា​ដឹង​ថា គាត់​​ជា​ក្រុម​ចាប់​ជំរិត​កូន​លោក​សូ ផន បើ​ក្រុម​គាត់​បាន​​សច្ចាជាមួយគ្នា​អស់​ហើយ​មិន​អាច​ធ្វើ​ឱ្យ​ធ្លាយ​រឿង​នេះ​បាន​ទេ​​ ។ ស៊ុត សុភី​ នៅ​តែ​ប្រកែក​និង​លាក់​​បាំង​ជាមួយ​សមត្ថកិច្ច​មិន​ព្រម​សារ​ភាព​ឡើយ​ ហើយ​នៅ​តែ​​ជឿ​ខ្លួន​ឯងថា រឿង​ដែល​ក្រុមរបស់​ខ្លួន​​បាន​ប្រព្រឹត្ត​​ពិត​ជា​គ្មាន​សមត្ថ​កិច្ច​ណា​ដឹង​ទេ។ប៉ុន្តែ​បើទោះ​ជា​យ៉ាង​ណា ​ក្រោយ​​​ការ​ស្រាវ​ជ្រាវ​និង​សួរ​ចម្លើយ​យ៉ាង​ស្ទាត់​ជំនាញ​ពី​លោក​វរសេ​នីយ៍​ទោគង់​ សុត្ថារិន នាយរង​ការិ​យា​ល័យ​ស្រាវ​ជ្រាវ​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេសគឺ​បាន​ឈ្លេច​សួរ​ទាល់​តែ​ជន​​សង្ស័យ​សារភាព ។ ប៉ុន្តែ​មុន​នឹង​សារភាព ស៊ុត សុភី​ បាន​ដាក់​​កិច្ច​សន្យា​ទៅ​សមត្ថ​កិច្ច​វិញ​ថា បើ​ខ្លួន​​ប្រាប់​ហើយ​សូម​ការ​ពារ​អាយុ​ជីវិតខ្លួន​​ផង​ ព្រោះ​មេធំរបស់​ខ្លួន​​សាហាវណាស់​ និង​មាន​បក្សពួក​ច្រើន​ទៀត​អាច​ពី​១៥ទៅ​២០នាក់​ និង​មាន​កាំ​ភ្លើង​កែវយិត​​ធុនទំ​នើប​ប្រើ​ប្រាស់​ភ្លើង​ឡាស៊ែរ​ បាញ់​​​​បាន​ចម្ងាយ​​​​​១៥០​​​ម៉ែត្រ​​​​ធ្វើ​​​ឱ្យ​មនុស្ស​​​ស្លាប់ ព្រមទាំង​​​អត់​ឮសំឡេង​​​​ទៀត​ផង​​។  បន្ទាប់​ពី​​​​​ឮ​ពាក្យ​​ថា​សុំឱ្យ​​សមត្ថកិច្ច​​ជួយ​រក្សា​​​អាយុ​ជីវិត​​​ សមត្ថកិច្ច​​​ដឹង​ថា ​ មេ​ខ្លោង​​​​​របស់​គាត់​ពិត​​​ជា​​ធំមែន​​ហើយ​ ​ភ្លាម​​នោះ​​​​លោក​គង់  សុត្ថារិន  បាន​​ធានា​​តាមការ​សុំ​នូវ​រាល់​​​អ្វីដែល​​​​ជន​​សង្ស័យ​​​​ចង់​បាន​​​ ពោ​លគឺ​ធានា​ការ​​​​ពារ​អាយុជីវិត​​របស់​គាត់​ ។  មន្ត្រី​​​​កងរាជ​អាវុធហត្ថ​​​​​បាន​​ឱ្យ​ដឹង​ទៀត​ថា  ក្រោយ​​ពី​​​ចាប់​ខ្លួន​ កម្លាំង​​ជំនាញ​​​ពិសេស​​នៃ​ការិយា​ល័យ​ ស្រាវ​​ជ្រាវ​​​​បទ​ល្មើស​​ព្រហ្មទណ្ឌ​​កងរាជ​អាវុធ​​​ហត្ថ​​​លើ​ផ្ទៃ​ប្រទេស​​ បាននាំ​ជន​​​សង្ស័យ​​ពី​ខេត្ត​​​​មណ្ឌល​គិរី​​ទាំង​​យប់​យកមក​​កាន់​រាជធានី​ភ្នំពេញ​ ​ដើម្បី​​​​ធ្វើ​​​កិច្ច​​​ការ​​យ៉ាង​​ប្រញាប់​​ដើម្បី​​​ឈាន​ទៅចាប់​​​មេ​ខ្លោង​​​​ព្រម​​ទាំង​​​បក្ស​​​ពួក។


 នៅ​ក្នុង​​​រថយន្ត​​​​ដោយ​ដៃ​ជាប់​​​ខ្នោះ​​ជន​សង្ស័យ​​បាន​​សារភាព​ថា ​មេធំ​​​ជាង​គេ​ក្នុង​គម្រោង​​ការ​ចាប់​ជំរិត​កូន​លោក​​​សូ ផន​នេះ​គឺ​ឈ្មោះ​​ងួន ​តឿ  ហៅ​​មេធំ​។ ​ តាម​​ចម្លើយ​​​​​ថា  គេ​មិន​ដែល​​​​ស្គាល់​​មេធំ​​ឈ្មោះ​​ងួន​ សឿ​ទេ តែ​ក្រុមគេ​បាន​​​ហៅ​លោក​​​ងួន សឿ ​ថា មេធំ ។  ឈ្មោះ​​ងួន តឿ ​គឺ​ខ្លួន​​​​បាន​ឮ​​ឈ្មោះ​​ល្វា​ ចេក ​រ​បូត​​មាត់​​ហៅ​មេធំ​ ​នៅ​​ហាង​មួយ​ ភ្លាម​នោះ​​​គេ​​ចាប់​អារម្មណ៍​​​​ មេធំ​​​គឺឈ្មោះ​​ងួន តឿ  ​។ ​​ ជន​ឈ្មោះ​ស៊ុត ​សុភី បន្ត​ថា ​ប្រហែល​​​ជា​​​២​ខែ​​មុន​ធ្វើ​សកម្ម​ភាព​​​ចាប់​​​​កូន​​​​លោក​សូ ផន ​ឈ្មោះ​ល្វា​ ចេក ​​​ហៅ​ធី ​ហៅ​​លាង បាន​បបួល​​ខ្លួន​​​​ពី​ប៉ោយ​ប៉ែត​​​មក​ភ្នំពេញ​ ដើម្បី​​ជួប​មេធំ​មកពី​ស្រុក​បារាំង​​ ធ្វើ​​កិច្ច​ការ​​ដែល​​​គេត្រូវ​ការ ។​​ ជា​ប្រចាំ​​ពួក​ខ្លួន​​មាន​គ្នា​​​​៧​នាក់ ដែល​​មេធំ​​តែង​​​តែហៅ​ទៅ​ជួប​និង​ណែនាំ​​​ឱ្យ​​ស្គាល់​ ឱ្យ​ដឹង​​​ពី​តួនាទី​​​របស់​ខ្លួន​ គឺ​​​មាន​១​​-មេធំ (ងួន សឿ) ​២-​​ឈ្មោះ​​ល្វា ​ចេក ​ហៅ​​​ធី​​​​ ហៅ​​លាង ​អាយុ​៣០​​ឆ្នាំ​ ៣-​​​​​ឈ្មោះ​​​លឹម ធី ហៅ​ចាន់​ ភេទ​ប្រុស អាយុ​​​​​​៤៤ឆ្នាំ ៤-​ឈ្មោះ​​ជាតិ វិចិត្រ​ ​ភេទ​ប្រុស អាយុ​​​​៣០​ឆ្នាំ  ​៥-​ឈ្មោះ​​​​វ៉ាន់​ ភេទ​ប្រុស អាយុ​​៤៤​ឆ្នាំ ៦-​ឈ្មោះ​ឃ្លី សុភី ភេទ​ប្រុស ​​​អាយុ​​​៣២ឆ្នាំ និង៧-​​​គឺ​ខ្លួន​ឈ្មោះ​​ស៊ុត  សុភី ។


 ក្នុងចំណោម​​បក្សពួក​​ទាំង​៧​នាក់​​នេះ​មេធំ​​បាន​ប្រជុំ​ប្រាប់​ថា​ ​​ គេ​បាន​​ចំណាយ​ប្រាក់​​អស់​​ជាង​​១០​ម៉ឺន​​​ដុល្លារ​ ទិញ​​មធ្យោបាយ​​សម្រាប់​​ធ្វើ​សកម្ម​ភាព​​ ដូចជា​​​អាវុធ​ធុន​ទំនើប​មាន​​វែង​មាន​​ខ្លី រថយន្ត ឧបក​រណ៍​​សម្រាប់​​ទាក់ទង​ និង​​សម្រាប់​ពិនិត្យ​​​មើល​ផ្ទះ​​ជនរងគ្រោះ ​​​​​ចំណាយ​​ទៅ​លើ​​ថ្លៃ​​​ជួល​ផ្ទះ​​​សម្រាប់​​ដាក់​​ចំណាប់​​ខ្មាំង​​ដើម្បី​​ទារ​​ប្រាក់​​​យូរអង្វែង ។ ​ មេធំ បាន​ចាត់​​​​ឱ្យ​​ស្ត្រីឈ្មោះ​​ឃ្លី សុភី ​ជា​អ្នក​​ដើរ​​រក​ជួល​​ផ្ទះ ​ឯរូបខ្លួនមាន​តួនាទីបើក​​​​រថយន្ត​​ ពេល​ធ្វើ​សកម្មភាព​​ ឈ្មោះ​​វ៉ាន់​ ​ឱ្យ​​​នៅ​យាម​​ជន​រងគ្រោះ​​ ។ ​​ឈ្មោះ​​​​​​​​ល្វា​ចេក​​​ឈ្មោះ​​​ចាន់​ និង​ឈ្មោះ​ជាតិ វិចិត្រ​ ជា​អ្នក​ចុះ​​​ចាប់​​ជនរង​គ្រោះ​​​​រុញ​​បញ្ចូល​រថយន្ត  ។


 ស៊ុត ​សុភី  និយាយថា ខ្លួន​​​ធ្លាប់​​​​បាន​​ជួប​ប្រជុំ​​ជាមួយ​មេធំ​​(ងួន ​សឿ )  ​ចំនួន​៤​​លើក​ ក្នុង​​រយៈពេល​​ជាង​២​​ខែមុន ​ធ្វើ​សកម្មភាព​​នោះ ឯ​ចំណែក​​​ល្វា​ ចេក​​, លឹម ធី  ​ហៅ​ចាន់​ និង​​ជាតិ វិចិត្រ ​​​​ជួប​​​គ្នា​​​ញឹក​ញាប់​​ ។  រាល់ការជួប​ប្រជុំ​​ ងួន សឿ ​តែងតែ​​​​និយាយ​ថា  ​រឿង​​អីក៏​​ដោយ​​កុំឱ្យ​ក្បត់គ្នា ​ហើយ​​​​បើ​សិន​​ជា​​​សមត្ថកិច្ច​​ចាប់​បាន​​អ្នក​ណា​​​ក៏​ដោយ​​កុំឱ្យ​​ឆ្លើយ​​​ដាក់​​គ្នា ​បើ​មិន​​​​ដូច្នេះ​​ទេ  គេនឹង​​សម្លាប់​​​ចោល​​​អស់​​មួយ​ពូជ​ ព្រោះ​​បក្ស​​​​​ពួក​​​​និង​បណ្តាញ​​​​របស់​​​​​គេ​នៅ​មាន​ច្រើនណាស់​​។ បន្ទាប់​​ពីរៀប​ចំ​គម្រោង​​​​​​ចាប់​ជំរិត​​កូន​លោក​​សូ ផន នេះ​នៅ​ថ្ងៃ​​​​មួយ​ ងួន សឿ បាន​ឱ្យ​​ឈ្មោះ​​ល្វា​ចេក​ និង​ឈ្មោះ​​​ជាតិ វិចិត្រ​​​​តាម​​ដាន​​​​លោក​​សូ អាកណូ ដែល​​ត្រូវ​​ចាប់​ធ្វើ​ជា​​​ចំណាប់​​ខ្មាំង ពេល​​​នោះ​ពួក​គេត្រូវ​​បាន​បំពាក់​​ទាំង​​ស្មារតី​ទាំង​​អាវុធ​រួចរាល់​​អស់​​ហើយ​ ព្រម​ទាំង​​​​​មាន​ទីតាំង​​​រួចរាល់​​ហើយ សម្រាប់​​ចាប់​​ជន​រងគ្រោះ​​​លាក់ទុក​​​ដើម្បី​​ទារ​ប្រាក់​​​​ ។ ​ប្រហែល​​​ជា​​នៅថ្ងៃ​ទី​​៤ តុលា ​​​ក្រុម​គេ​បាន​​​តាម​ចាប់​​លោក​​សូ អាកណូ​ ​ដែល​ចេញ​​ដំណើរ​​ពី​​ផ្សារ​​អូឡាំពិក​ ទៅ​​ផ្ទះ​​ ប៉ុន្តែ​​ពេល​​នោះ​ចាប់​មិន​​​បានទេ បែក​កការណ៍​​ ​មេធំ​បញ្ជាមក​​ថា ឱ្យ​​​​​ផ្អាក​សិន ​។


 នៅ​ល្ងាច​​​​ថ្ងៃទី​​​៨ តុលា មេធំ​​បាន​ឱ្យ​​ធ្វើ​​សកម្ម​ភាព​​ចាប់​​លោក​សូ អាកណូ ​ម្តងទៀត ​ដោយ​​​​ឱ្យ​​ខ្លួន​ជា​អ្នក​បើក​​​​រថយន្ត​​ឡិចស៊ីស​​  RX-300​ ​​ពណ៌​ស្ករ​ ដឹក​​ឈ្មោះ​​ល្វា​ចេក​ ​​ឈ្មោះ​​ជាតិ វិចិត្រ​​ និង​ឈ្មោះ​​វ៉ាន់​ ទៅ​ចាំ​​​នៅ​ត្រើយ​​​​ខាង​កើត​​ស្ពាន​​ជ្រោយ​ចង្វា​ ​ដើម្បី​​រង់​ចាំ​​​​​បទ​បញ្ជា​​​​ពី​មេធំ​​(ងួន​ ​សឿ) ដែល​កំពុង​​ឱ្យ​មនុស្ស​​តាម​ឃ្លាំ​មើល​​ជន​​រងគ្រោះ​​​ដែល​ត្រូវ​​​ចាប់​ខ្លួន​។  ​យប់បន្តិច​ទៅ​ហើយ​ ជនរងគ្រោះ​​បាន​​ចេញ​​ដំណើរ​​ទៅ​កាន់​​លំនៅ​ឋាន​​​របស់​គេ​​នៅ​​​ម្តុំ​បុរី​ជ្រោយ​​​ចង្វា​នោះ​មែន ​ដោយ​​បើក​រថយន្ត​​​​​ឆ្លង​​កាត់​​​ស្ពាន​​ជ្រោយ​ចង្វា​  ពេល​នោះ​​មេធំ​​បាន​ទូរស័ព្ទ​ប្រាប់​ថា ​ឱ្យ​​ប្រុង​ប្រយ័ត្ន​​​​​មុខ​សញ្ញា​​ចេញ​​​ទៅហើយ​​​ ដោយ​​​ប្រាប់​​​ភិនភាគ​​​មធ្យោ​បាយ​​ ធ្វើ​​យ៉ាង​ណា​ចាប់​​ឱ្យ​ខាង​តែ​​បាន ។  លើក​ទី២នេះ​​ គេចាប់​លោក​សូ ​អាក​ណូ បាន​មែន​ គឺ​​ពេល​​ចុះ​​ចាប់​ទាំង៤​នាក់ ពេល​​នោះ​ជន​​រងគ្រោះ​​​​មិន​​​ចង់​ចូល​​​​រថយន្ត​ទេ ។ ​ដោយ​ឃើញ​​​ជនរងគ្រោះ​ក្រាញ​​​មិន​​ព្រម​ចូល​រថយន្ត​ ល្វា​ចេក​ បាន​ដក​​កាំភ្លើង​ខ្លី​​វាយ​ក្បាល​​​ជន​រងគ្រោះ​​​១កាំ​ភ្លើង​ដើម្បី​​បំបាក់​​ស្មារតី​កុំឱ្យ​​ស្រែក​ និង​​​ឱ្យសម្រប​​ខ្លួន​តាម​​​អ្វីដែល​​ពួកគេ​ឱ្យ​ធ្វើ​។


 ជន​ឈ្មោះ​​​ស៊ុត  សុភី បាន​​សារភាព​​​ប្រាប់​​សមត្ថកិច្ច​​​កង​រាជ​​​អាវុធ​​ហត្ថ​​​​ទៀត​ថា ពេល​​ធ្វើ​​សកម្មភាព​​​​​​ពួកគេ​​ស្លៀក​​ពាក់​​ខោ​អាវ​​ជា​ស៊ីវិល​​ធម្មតា​​ គ្មាន​​អ្នក​ណា​​ម្នាក់​​​ស្លៀក​​​ពាក់​​​​ឯក​សណ្ឋាន​​ជា​​ឈុតអង្គរក្ស​​ ​ឬ​យោ​ធា​ ឬ​សន្តិសុខ​​​ឯកជន​​ទេ  និង​​ប្រើ​ប្រាស់​​​​អាវុធ​​​តែ២​ដើម​​ប៉ុណ្ណោះ​ ។  ពេល​ចាប់​​ជន​រងគ្រោះ​​បញ្ជូល​​​​ក្នុង​រថយន្ត​ភ្លាម​​ ឈ្មោះ​​​ល្វា​ចេក​ បាន​​​យក​វ៉ែន​តា​​​ខ្មៅ​​ពាក់​​ឱ្យ​ជន​​រងគ្រោះ​​និង​បាន​​យក​ខ្សែ​​​ចង​ដៃទាំង​​​​​២ទៅ​​ក្រោយ​​​ ហើយ​​​​​បើក​​​​​សំដៅ​​ទៅ​វីឡា​ជួល​​​​នៅ​ក្នុង​​​សង្កាត់​​​ទឹក​ល្អក់​​​ទី​១ ខណ្ឌ​​​ទួល​គោក​ ។ ​ពេលទៅ​​​​ដល់​បាន​​​​យកជន​​រងគ្រោះ​​​ឡើង​​ទៅជាន់​ទី១  ដោយ​​​ដាក់នៅ​ក្នុង​បន្ទប់​មួយ​យ៉ាង​​​ស្ងាត់​​បំផុត​ ។ ​លុះដល់​​ពាក់​កណ្តាល​​យប់ ​មេធំបាន​​​​​ចាប់​​ផ្តើម​​​យក​​ទូរស័ព្ទ​​ដៃ​​លោក​សូ អាកណូ ទាក់ទង​​​ទៅ​ម្តាយ​​របស់គេ​​​​ទារ​ប្រាក់​​​​ចំនួន​​​១​លាន​​​ដុល្លារ ។ ​​ឈ្មោះ​ស៊ុត សុភី ​​​​និយាយ​​​ថា ខ្លួនដឹងតែ​​ត្រឹម​​​​នេះទេ ​លុះ​​ដល់​​ម៉ោង​​​៥​ភ្លឺ​​ខ្លួន​ក៏​បាន​ជិះ​​​តាក់​ស៊ី​​ទៅ​កាន់​​ក្រុង​ប៉ោយ​ប៉ែត​ ​ដោយ​មេធំទុក​​ឱ្យ​តែ​​ឈ្មោះ​វ៉ាន់ ​ម្នាក់​​នៅ​​ដេក​យាម​​​ជនរងគ្រោះ​​ ក្រៅពី​​​​នេះ​ពួក​​​គេក៏​បំបែក​គ្នា​ដែរ ​។


 ចម្លើយ​​​សារភាពបាន​​រៀបរាប់​​​​​ប្រាប់​​​សមត្ថ​កិច្ច​​​​កងរាជ​អាវុធ​ហត្ថ​​​​លើ​ផ្ទៃ​ប្រទេស​​​​ឱ្យ​​ដឹងទៀត​ថា  បន្ទាប់​ពីខ្លួន​ចេញពី​​​ភ្នំពេញ​​​ទៅ​​ ក្រុម​​របស់​ខ្លួន​​​នៅ​​តែ​​ទាក់ទង​​គ្នា​​​ជាប់​រហូត និង​បាន​​​ដឹងថា ​ ការ​​​ងារ​​​ទាំង​អស់​​ចាត់​ចែង​​​ដោយ​​​មេធំ ។ ​​ពេល​​ចំណាប់​​​ខ្មាំង​នៅ​​​ក្នុង​ដៃពួក​​គេ​​ហើយ​ មេធំ​​បាន​ទៅ​ជួល​បន្ទប់​​​ផ្ទះសំណាក់​​​ជាន់​ខ្ពស់​បំផុត​​មួយ​​នៅទល់មុខ​​ផ្ទះ​លោក​សូ ​​​ផន  ​​និង​​​ដាក់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​​​ដូច​​ជា​កាមេរ៉ា​​ កែវ​យឹត​ សម្រាប់​​ឆ្លុះ​​មើល​​សកម្មភាព​ក្នុង​​​​ផ្ទះលោក​​សូ ផន​ ​ដឹង​អ្នក​​​ចេញ​​អ្នក​ចូល​ទាំងអស់​ ​សូម្បី​​សមត្ថ​កិច្ច​​​ដាក់​​កម្លាំង​​ទៅដេក​​ចាំ​​នៅ​​ទីនោះ​​​ប៉ុន្មាន​​​ថ្ងៃ​ក៏មេធំ​​​​ដឹង​ទាំង​អស់​​ ហើយ​បាន​​បញ្ជា​​​ទៅ​ពួកគេ​​​​ឱ្យ​ធ្វើ​ទៅ​​តាម​​​អ្វីដែល​​​អាច​ធ្វើ​បាន ។  ក្រុម​គេ​បាន​​​ដឹងថា  ​សមត្ថកិច្ច​​ប្រើ​ប្រាស់​​​កម្លាំង​​ ​​ដាក់ក្នុង​ផ្ទះ​​ជនរង​គ្រោះ​​​​ដើម្បី​​​​ចាំ​ចាប់​​​យកព័ត៌​មាន​​​នៅ​​ពេល​គេ​​​​ទូរស័ព្ទ​​ទារ​​​ប្រាក់​ម្តងៗ ដូច្នេះ​​ហើយ​បាន​ជា​ដំបូងគេ​ប្រើ​​ប្រាស់​​រូប​ភាព​​ជំរិត​​ទារ​ប្រាក់​ដោយ​ទាក់ទង​​តាម​ទូរស័ព្ទ ​។


 ក្រោយ​​មក​ដោយ​ដឹង​​ថា ប្រើ​ទូរស័ព្ទ​ត្រូវ​​សមត្ថកិច្ច​​​ស្តាប់​បាន​​ មេធំ​​​​បង្វែរ​​​​ប្រើ​​ជា​​លិខិត​​វិញ ដោយ​​ឱ្យ​មនុស្ស​​ម្នាក់​យក​​ទៅ​ប្លុង​​ចោល​​នៅតូប​លក់​ដូរ​របស់​​ប្រពន្ធ​ជនរងគ្រោះ​​​​នៅ​​​ផ្សារ​​អូឡាំ​ពិក ។  សំបុត្រ​​​លើកទី១​ គ្មាន​ការ​​​ឆ្លើយ​​​តប​មក​វិញទេ ​ហើយ​​ក៏​គ្មាន​​​លទ្ធផល​​​ដែរ  គ្រាន់​តែ​​​​បាន​បញ្ជាក់​ថា បើ​ចង់​​​បាន​​កូនទៅ​​​វិញ​មិន​ពិបាក​​ទេ​ យក​​ប្រាក់តែ​​១​លាន​​ដុល្លារ​​​ ធ្វើ​ជា​ថ្នូរ​​​នោះ​​បាន​ហើយ តែ​បើ​​ធ្វើ​ឱ្យ​​បែក​ការណ៍​ និង​គ្មាន​​​ប្រាក់​​លោះ​​កូន​ អ្នក​​ពិត​ជា​ត្រូវ​​ស្លាប់​ និង​សម្លាប់​​​ចោល​​​​១ពូជ​ទៀតផង ។ លុះ​បាន​២​ថ្ងៃក្រោយ​មក  ​សំបុត្រ​​​​លើកទី២​ ​ ក៏យក​​​ទៅ​ប្លុង​​ចោល​​នៅ​តូប​​លក់​​ដូរ​​នៅ​​ផ្សារ​អូឡាំពិក​​ម្តង​ទៀត​ ​​ប៉ុន្តែ​​​​ពេល​នេះ​ក្នុង​សំបុត្រ​​​​មាន​ដាក់​ស៊ីម​កាត​​១​នៅ​​​ក្នុង​នោះ​​ដែល​មាន​ទឹក​ប្រាក់​​រួច​ជា​​ស្រេច​ សម្រាប់​​​​ឱ្យ​ទៅ​​ម្តាយ​ជនរងគ្រោះ​​​ប្រើ​ប្រាស់​​​​ទាក់ទង​មក​​ពួក​​គេ​​ ចៀស​វាង​​​សមត្ថកិច្ច​​​ដឹង​លេខ និង​​ចាប់​​​បាន​​ព្រោះ​រាល់  ទំ​នាក់ទំនង​​​លេខ​ស៊ីមកាត​​​​ថ្មី​ពិត​​ជា​ធ្វើ​​ឱ្យ​សមត្ថកិច្ច​​បាត់​ដាន។ ជា​ប្រចាំ​​រយៈ​​ពេល​​​​ជិត​​​កន្លះ​ខែ​​ លោក​​ងួន ​សឿ ហៅ​មេធំ មិន​ទៅ​​ណា​ពី​ផ្ទះ​​សំណាក់​​ដែល​​ជួល​​ស្នាក់​​នៅបណ្តោះ​​​អាសន្ន​​នៅ​​មុខផ្ទះ​លោក​សូ ផន នោះ​ទេ ហើយ​​ក៏​គ្មាន​​សមត្ថ​កិច្ច​​ណា​ដឹង​​ថា មេធំ​​​របស់​គេ​​ធ្វើ​សកម្មភាព​​​ អ្វី​នៅ​​ទីនោះ​ដែរ ។ ទី​នោះ​​គឺ​​ជាទីបញ្ជាការ​​​​មេធំ​​សម្រាប់​​​ក្តាប់​ព័ត៌​មាន​​ និង​បញ្ជា​ទៅ​​ពួក​គេ​​​រាល់​​កិច្ច​ការ​ទាំង​​​អស់​​មិន​ឱ្យ​​​ចូល​​ក្នុងអន្ទាក់​​របស់​សមត្ថកិច្ច ។


 ស៊ុត​ សុភី និយាយថា ខ្លួនឆ្ងល់​ហើយ​​ឆ្ងល់​ទៀត មូល​ហេតុ​អ្វីសមត្ថ​កិច្ច​​ចាប់​ខ្លួន​គេ​បាន ព្រោះ​​ការ​ងារ​នេះ​ពួក​គេ​​​ធ្វើតែ៥​ទៅ​៦​នាក់​ទេ អ្នក​ទាំង​អស់​​នោះ​​ខ្លះ​ក៏​បាន​គេ​ច​ខ្លួន​​ចេញ​ទៅ​ក្រៅ​ប្រ​ទេស​​ ខ្លះ​នៅ​​ក្នុង​ស្រុកមែន​ ប៉ុន្តែ​មិន​អាច​​ចាប់​គេ​បាន​ងាយ​នោះ​ទេ រឿង​អ្វី​​​​កង​រាជ​អាវុធ​​ហត្ថ​ចាប់​គេ​បាន​។ សូម្បីថ្ងៃ​ប្រ​គល់​ប្រាក់​មេ​ធំ​​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ហត​ឡាញ​ទាក់​ទង​ទៅ​ក្រុម​គ្រួ​សារ​លោក​​សុភី រហូត​ប្រ​គល់ និង​ទទួល​ប្រាក់​យ៉ាង​ជោគ​ជ័យ​ក៏​សមត្ថ​កិច្ច​មិន​បាន​ដឹង​ផង។ ក្រុម​គេ​​ទេ ដែល​បាន​ដឹង​ថា រយៈ​ពេល​ជិត​​កន្លះ​ខែ​នៃ​ការ​ឃុំ​ខ្លួន​​​ជន​រង​គ្រោះ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នោះ សមត្ថ​កិច្ច ពិសេស​កង​នគរ​បាល​ជាតិ មាន​ថ្នាក់​មូល​ដ្ឋាន​ រាជ​​ធានី​ក្រ​សួង​លើក​គ្នា​ទាំង​ហ្វូង​ធ្វើ​រដ្ឋ​​បាល​ស្ទើ​ររាល់​យប់ ដើម្បី​រុក​រក​ជន​រង​គ្រោះ និង​ចាប់​ពួក​គេ​។ ទី​បំផុត​រូប​គេ​ត្រូវ​សមត្ថ​កិច្ច​កង​រាជ​​អាវុហត្ថ​​ត្រូវ​ចាប់​ខ្លួន។​ ថ្ងៃ​ទី​២៣ ឈាន​ចូល​ថ្ងៃ​ទី​២៤ តុលា ខ្លួន​បាន​ទទួល​ព័ត៌​មាន​ថា មេ​ធំ​​ដោះ​លែង​ជន​​​​រង​គ្រោះ​ទៅ​វិញ ហើយខ្លួន​​​ក៏​ត្រូវ​ឡើង​ទៅ​ទទួល​យក​ចំណែក​ពី​មេ​ធំ​នោះ​ដែរ។ ចំណែក​មេ​ធំ​​​​ចេញ​ទៅ​បារាំង​​ថ្ងៃ​ទី​២៨ តុលា ។ ប្រាក់​ដែល​គេ​ទទួល​បាន​១០.០០០​ដុល្លារ ពេល​ទទួល​បាន​ប្រាក់​មេ​ធំ​ប្រាប់​ថា បាន​តិច​តួច​​​ទេ១០.០០​០​ដុល្លារ​​ នេះ​យក​ទៅ​ចាយវាយ​សិន​ទៅ ហើង​នៅ​បន្ត​គំរោង​ចាប់​មនុស្ស​២​នាក់​ទៀត គឺ​ថៅ​កែ​រោង​​ចក្រ​ស្រា​បៀរ និង​កូន​ឧត្តម​សេនីយ៍​ឯក​​ម្នាក់ទៀត ​ពេល​នោះ​យើង​នឹង​បាន​ចំណែក​ច្រើន​។ បាន​ប្រាក់​១០.០០០​ដុល្លារ​ខ្លួន​ក៏​ត្រ​ឡប់​ទៅ​ផ្ទះ​​វិញ និង​បាន​យក​ប្រាក់​នេះ​ទៅ​ចែក​ឱ្យ​កូន​រៀន​សូត្រ​ខ្លះ ខ្លួន​ឯង​ចាយ​វាយ​ខ្លះ​​​នៅ​សល់​ប៉ុន្មាន​ទិញ​ខ្សែ​.ក​មាស​១​តម្លឹង ចិញ្ចៀន​​មាស​១​តម្លឹងកន្លះ ។ សល់​ប្រាក់​ជាង៨០០​ដុល្លារ ត្រូវ​សមត្ថ​កិច្ច​​កង​រាជ​​អាវុធ​ហត្ថ​​​​​ដក​ហូត​។


 យោង​តាម​ចម្លើយ​ដំបូង​នៅ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស ពុំ​មាន​អ្នក​ណា​ម្នាក់​ជឿ​ជាក់​ទាំង​ស្រុង​ ថា​មេ​ខ្លោង​ធំ​ជាង​គេ​ក្នុង​ករណី​ចាប់​ជម្រិត​​ទារ​ប្រាក់​កូន​លោក​សូ ផន គឺ​លោក​ងួន សឿ​​​ទេ គឺមិន​ជឿ​ទាល់​តែ​សោះ​ ព្រោះ​ងួន សឿ និង​មនុស្ស​២ទៅ៣​នាក់ ទៀត​សុទ្ធ​តែ​រស់​នៅ​ប្រ​ទេស​បារាំង​ ពួក​គេ​មិន​មែន​សុទ្ធ​តែ​អ្នក​ក្រ​ខ្សត់​ដល់​ថ្នាក់​បង្កើត​ក្រុម​ឧ​ក្រិដ្ឋ​​​ជន​ចាប់​ជម្រិត​​បែប​នេះ​ទេ​។ ម្យ៉ាង​វិញ​ទៀត​​ងួន សឿ​ និង​លោក​សូ ផន ស្និទ្ធ​ស្នាល​គ្នា រឿង​​​អីទៅ​ចាប់​កូន​លោក​ធ្វើ​ចំណាប់​ខ្មាំង​ ដើម្បី​ទារ​ប្រាក់​​​​​នោះ​។


 ការ​សន្និ​ដ្ឋាន​បើ​សិន​​ជា​​រឿង​នេះ លោក​ងួន សឿ នៅ​ពី​ក្រោយ​ និង​ជា​មេ​ខ្លោង​​​មែន មិន​មែន​ជា​រឿង​ជម្រិត​ទារ​ប្រាក់​ទេ ច្បាស់​ជា​រឿង​គំនុំ​សុទ្ធ​សាធ។ ដូច្នេះ​ហើយបាន​ជា​ក្នុង​សន្និ​សីទ​កាសែត​​១​ឈុត ដែល​ធ្វើ​ឡើង​ដោយ​​លោក​ឧត្តម​សេនីយ៍​ត្រីសៀ សម្បត្តិ​​ មិន​បាន​លើក​យក​ឈ្មោះ​ងួន សឿ មក​និយាយ​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ទេ ព្រោះ​តែ​គេ​មិន​ជឿ​តាម​ចម្លើយ​​សារ​ភាព​របស់​ឈ្មោះ​ស៊ុត សុភី ​​។ ប៉ុន្តែ​មកដល់​ពេល​នេះ​គេ​បាន​ចោទ​ថា ងួន សឿ ជា​មេខ្លោង​នោះ ​គឺ​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ងួន​ សឿ ​បាន​​​ទូ​រស័ព្ទ​មក​ពីស្រុក​បារាំង​​ចូល​លេខ​ទូរ​ស័ព្ទ​​ឈ្មោះសៅ ប៊ន អ្នក​យាម​ដី​​ឱ្យ​​យក​រថយន្ត​​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស្ករ ដែល​ជា​មធ្យោ​បាយ​ជិះ​ធ្វើ​សកម្ម​ភាព​ផ្ញើ​ទុក​​នៅ​ផ្ទះ​ប្រ​ពន្ធ​​ល្វា ចេក ​នៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌឫស្សី​កែវ រាជ​ធានី​ភ្នំពេញ​ យក​ទៅ​ទុក​នៅ​ដី​របស់​ខ្លួន នៅ​ឯ​ស្រុក​កំពង់​ត្រ​បែក​ ខេត្ត​ព្រៃ​វែង។ ការ​ធ្វើ​បែប​នេះ​ហាក់​ដូច​ជា ​ដូរ​ទី​តាំង​លាក់​មធ្យោ​បាយ​រថយន្ត​​១​គ្រឿង​នេះ ដើម្បី​​បិទ​បាំង​ពី​ការ​តាម​ប្រ​មាញ់​របស់​សមត្ថ​កិច្ច​។ គាប់​ជួន​គ្នា​ណាស់ ​ថ្ងៃ​ទី​២៤ វិច្ឆិកា ខណៈ​ពេល​ឈ្មោះ​សៅ ប៊ន កំពុង​បើក​រថយន្ត​ទៅ​ដល់​ពាក់​កណ្តាល​​ផ្លូវ ​ឈ្មោះ​​ល្វា​ ចេក​​​ បាន​ទូរ​ស័ព្ទ​មក​សួរ​​ សៅ​ ប៊ន ​ដែល​យក​រថយន្ត​តាម​បណ្តាំ​របស់​លោក​ងួន សឿ​​។ ទោះ​បី​ជា​​បែ​ប​ណា​ក្តី​ជន​រូ​ប​នេះ​មិន​មាន​​ទោស​កំហុស​នោះ​ទេ ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​​ដោះ​លែង​ទៅ​ហើយ​​។


 ចំណង​ទាក់ទង​​មាន​ភាព​ស៊ី​សង្វាក់​​គ្នា​ចុង​ក្រោយ​​នេះ​ទាំង​​លោកងួន សឿ ​ទាំង​ឈ្មោះ​ល្វា​ ចេក ​ដែល​បាន​ទូរ​ស័ព្ទ​មក​ពី​ក្រៅ​ប្រ​ទេស​ដូច​គ្នា​ បាន​ជួប​តែ​មនុស្ស​ម្នាក់​ឱ្យ​ទៅ​រំដោះ​រថយន្ត​​ផ្លាស់​ប្តូរ​ទី​តាំង​ គឺ​​​ចេត​នា​គេច​វេះពី​សមត្ថ​កិច្ច​​ដែល​កំពុង​ស្វែង​រក។ បន្ទាប់​ពី​សមត្ថ​កិច្ច​កង​រាជ​​អាវុធ​ហត្ថ​​​ឃាត់​ខ្លួន​​សៅ​ ប៊ន ជា​មួយ​​វត្ថុតាង​ ដែល​​ជា​មធ្យោ​បាយ​​ជិះ​ធ្វើ​សកម្ម​ភាព​​ឈ្មោះ​​សៅ​ ប៊ន បាន​​បញ្ជាក់​យ៉ាង​​ច្បាស់​​ថា ខ្លួន​មិន​បាន​ដឹង​​អ្វី​ទាំង​អស់ ខ្លួន​គ្រាន់​តែ​បានទទួល​​បញ្ជា​​តាម​​ទូរ​ស័ព្ទ​ពី​លោក​ងួន សឿ ឱ្យ​​ទៅ​​យក​រថយន្ត RX300 កូន​កាត់​ ដែល​នៅ​ផ្ទះ​មួយ​​​​ក្នុង​​ភូមិ​ព្រែក​លៀប ផ្លូវ​ជាតិ​លេខ 6A ទៅ​ទុក​នៅ​ស្រុក​កំពង់​ត្រ​បែក​ប៉ុណ្ណោះ​។ ចម្លើយ​និង​សកម្ម​ភាព​​​ជាក់​ស្តែង​ពី​ឈ្មោះ​សៅ​ ប៊ន ដែល​លោក​ងួន សឿ ​បញ្ជា​តាម​ទូរ​ស័ព្ទ​​មក​ពី​ប្រ​ទេស​បារាំង​​នោះ ​ហើយ​បាន​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​​មាន​ពន្លឺ​កាន់​តែ​ច្បាស់​ថា ករណី​ចាប់​ជម្រិត​លោក​សូ អា​ក​ណូ កូន​ប្រុស​ លោក​សូ ផន ពិត​ជា​​លោក​ងួន សឿ ​មែន​ និង​ជា​មេខ្លោង​ទៀត​ផង ដូច​ដែល​ចម្លើយ​ស៊ុត សុភី​​ បញ្ជាក់​ពី​ខាង​ដើម​។


 យោង​តាម​ចម្លើយ​​ជាក់​លាក់​ឈ្មោះ​ស៊ុត សុភី និង​ឈ្មោះ​សៅ​ ប៊ន សុទ្ធ​តែ​ដូច​គ្នា​ថា ពួកគេ​ទទួល​បញ្ជា​​ពី​លោក​ងួន សឿ ទាំង​អស់ ទើប​​បាន​ជា​សមត្ថ​កិច្ច​ការិយា​ល័យ​​ស្រាវ​ជ្រាវ​​បទ​ល្មើ​សព្រហ្ម​ទណ្ឌ​នៃទី​បញ្ជា​​ការ​កង​រាជ​អាវុធ​​ហត្ថ​ផ្ទៃ​ប្រ​ទេស ធ្វើ​របា​យ​ការណ៍​ដាក់​ជូន​ទៅ​ស្ថា​ប័ន​តុលា​​ការ ដើម្បី​សុំ​ដី​កា​​​ស្វែង​រក​ចាប់​ខ្លួន​​មេ​ខ្លោង​ងួន សឿ ​និង​បក្ស​ពួក​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​ពេល​នេះ​សមត្ថ​កិច្ច​​មិន​ទាន់​បាន​ទទួល​ដី​កា​ឱ្យ​ចាប់ខ្លួន​ក្រុម​ឧ​ក្រិដ្ឋ​ជន​ទាំង​អស់​នោះ​ទេ​៕








កោះសន្តិភាព

No comments:

Post a Comment

yes