ភ្នំពេញ៖ លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឲ្យគណបក្ស សម រង្ស៊ី បានកោរសក់ ស្លៀកស ពាក់ស ធ្វើវិបស្សនាកម្មដ្ឋាន កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១២ នៅទីស្នាក់ការកណ្តាលគណបក្ស សម រង្ស៊ី នៅចាក់អង្រែលើ តាមផ្លូវជាតិលេខ២ ដើម្បីទាមទារឲ្យមានយុត្តិធម៌ក្នុងប្រព័ន្ធតុលាការ។ បន្ទាប់ពីធ្វើពិធីកោរសក់រួច លោក ជូង ជូងី បានស្លៀកពាក់ខោអាវស ចូលទៅ
សំពះព្រះសង្ឃមួយអង្គ ដើម្បីសូត្រមន្ត ប្រោះព្រំ។
លោកមេធាវីគណបក្ស សម រង្ស៊ី ជូង ជូងី មិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់ នៅពេលដែលអ្នក សារព័ត៌មាន សួរពីការកោរសក់ និងការធ្វើសមាធិធ្វើវិបស្សនាកម្មដ្ឋានរបស់លោកនាពេលនោះ។
ក៏ប៉ុន្តែតាមរយៈលោកតាអាចារ្យ ហ៊ីង ភីរម្យ បានអានលិខិតមួយ ក្នុងពិធីប្រោះព្រំឲ្យលោក ជូង ជូងី ដោយលើកឡើងថា ការកោរសក់ស្លៀកសពាក់សនោះ គឺកាន់សីល៨ អត់អាហារពេលល្ងាច ដល់ពេលព្រឹក រយៈពេល ១ ខែ ក្នុងការធ្វើវិបស្សនាកម្មដ្ឋាន នៅកន្លែងផ្សែងៗគ្នា។
សូមជំរាបផងដែរថា គោលបំណងរបស់លោកមេធាវីគណបក្ស សម រង្ស៊ី ធ្វើដូច្នោះ គឺដើម្បីឲ្យចៅ ក្រម និងតំណាងអយ្យការទាំងអស់ មានមនសិការ និងសតិសម្បជញ្ញៈ ក្នុងការការពារយុត្តិធម៌ជូនសង្គមជាតិ ព្រមទាំងទាមទារឲ្យក្រសួងយុត្តិធម៌ មានការទទួលខុសត្រូវខ្ពស់ចំពោះយុត្តិធម៌សង្គម និងសូមឲ្យសមាជិកគណៈមេធាវីទាំងអស់ មានសេចក្តីក្លាហាន ហ៊ានប្រឈមដើម្បីការពារយុត្តិធម៌ជូនសង្គម។
គួររំលឹកផងដែរថា លោកមេធាវី ជូង ជូងី បានប្រកាសកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ បង្ហាញពីកាលវិភាគ និងទីកន្លែង ដែលលោកត្រូវអង្គុយតាំងសមាធិធម៌ គឺទី១ ថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៨ ដល់ ១១ ព្រឹក នៅមុខទីស្នាក់ការកណ្ដាលគណបក្ស សម រង្ស៊ី។ ទី២ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៨ ដល់ ១១ព្រឹក នៅមុខសាលាដំបូងខេត្តកណ្ដាល។ ទី៣ ថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៨ ដល់ ១១ ព្រឹក នៅមុខសាលាឧទ្ធរណ៍។ ទី៤ ថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៨ ដល់ ១១ព្រឹក នៅមុខតុលាការកំពូល។ ទី៥ ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៨ ដល់ ១១ ព្រឹក នៅមុខក្រសួងយុត្តិធម៌ និងទី៦ ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៨ ដល់ ១១ ព្រឹក នៅមុខគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ។

KMN-Radio
No comments:
Post a Comment
yes