ការរអិលបាក់ដីមួយដែលបានកើតឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយនៅក្នុងភាគខាងត្បូង ប្រទេសហ្វីលីពីនបានសំលាប់ប្រជាជនចំនួន២៥នាក់និងមនុស្សយ៉ាងហោចណាស់១០០នាក់ ទៀតរងរបួស នេះបើតាមសំដីរបស់អភិបាលខេត្តដែលរងគ្រោះថ្នាក់នៅក្នុងថ្ងៃ ព្រហស្បត្តិ៍។
នេះគឺជាគ្រោះមហន្តរាយធម្មជាតិចុងក្រោយមួយដែលបានវាយប្រហារមកលើកោះមីនដាណូវ បន្ទាប់ពីខ្យល់ព្យុះត្រូពិចឈ្មោះ វាស្ស៊ីបានបោកបក់មកលើកោះនេះនិងបានធ្វើអោយប្រជាជន
ជាង ១២០០នាក់បានស្លាប់កាលពីខែធ្នូ កន្លងមក។
តាមរបាយការណ៍ដែលបានមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសហ្វីលីពីនបាន
អោយដឹងថាការរអិលបាក់ដីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៣ទាបភ្លឺ។
មនុស្សដែលបានរងគ្រោះមួយចំនួនត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ដើម្បីធ្វើការ
ព្យាបាល៕
CamNews
No comments:
Post a Comment
yes