ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១២នេះក្រុមប្រជាពលរដ្ឋរស់នៅសហគមន៍បូរីកីឡាប្រមាណ៥០នាក់ បានយកញត្តិដាក់នៅស្ថានទូតអាមេរិក ហើយពេលរសៀលពួកគាត់ បានបន្តយកញត្តិទៅដាក់នៅស្ថានទូតអង់គ្លេស បារាំង និងស្ថានទូតអាល្លឺម៉ង់ ដើម្បីសុំកាអន្តរាគមន៍ដល់ពួកគាត់ដែលរងការបំផ្លាញផ្ទះសម្បែងពីសំណាក់ក្រុមហ៊ូន ផាន អ៊ីមិចកាលពីថ្ងៃទី៣ខែមករា ឆ្នាំ២០១២
កន្លងមកនេះ។
នៅក្នុងញត្តិដែលដាក់ទៅបណ្ដាស្ថានទូតនោះ បានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះនៅសហគមន៍បូរីកីឡាប្រមាណ២០០គ្រួសារមានទុក្ខជាទម្ងន់ ដោយផ្ទះសម្បែងនិងទ្រព្យសម្បត្តិទាំងអស់ពួកគាត់
ប្រជាពលរដ្ឋជាច្រើនសិបនាក់ត្រូវរងរបួស និងប្រជាពលរដ្ឋជាង ១០នាក់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរប្រដាប់អាវុធរាជធានី ខណ្ឌ និងក្រុមហ៊ុនផានអ៊ីមិច។
នៅក្នុងញត្តិដែលដាក់ទៅបណ្ដាលស្ថានទូតបានឲ្យដឹងទៀតថា ក្រោយពេលបណ្ដេញចេញ ភាគីក្រុមហ៊ុននិងកងកម្លាំងប្រដាប់អាវុធបានព័ទ្ធរបងបិទជិតនិងដាក់កម្លាំងប្រដាប់អាវុធយាមកាមមិនឲ្យអ្នកណាចូល ឬប៉ះពាល់បានឡើយ។
ញត្តិដដែលបានលើកឡើងថា បច្ចុប្បន្ននេះ ពួកគាត់ទាំងអស់គ្នាមានទុក្ខ និងជួបការលំបាកយ៉ាងខ្លាំងក្រៃលែង ដោយគ្មានប្រាក់ គ្មានទីជម្រកសម្រាប់ស្នាក់នៅ ដែលប្រការនេះបណ្ដាលឲ្យចាស់
ជរា ស្ដ្រីធ្លាក់ខ្លួនឈឺ និងកុមារតូចៗមិនបានទៅសាលារៀន។
ពួកគាត់ត្រូវបានចាប់បង្ខំឲ្យទទួលយកនូវសំណងជាដីនៅជាយទីក្រុងភ្នំពេញ និងនៅភ្នំបាត
ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានចំងាយប្រមាណសាមសិបគីឡូម៉ែត្រពីទីតាំងដីបច្ចុប្បន្ន។នៅក្នុងញត្តិបានបញ្ជាក់ថាពួកគាត់មិនអាចទទួលយកបានឡើយ។
នៅក្នុងញត្តិបានលើកឡើងនូវការស្នើដោយទទូចដល់ស្ថានទូតអាមេរិក អង់គ្លេស បារាំង និងស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជាជួយធ្វើអន្តរាគមន៍និងជួយដោះស្រាយនូវសំណូមពររបស់ពួកគាត់ មាន
ដូចខាងក្រោម ៖១. សុំឲ្យក្រុមហ៊ុន ផាន អ៊ីមិច ប្រគល់សងដី និងផ្ទះរបស់ពួកគាត់មកវិញ ឬសងជាសំណងនូវទឹកប្រាក់ស្មើនឹងតម្លៃដី និងផ្ទះដែលក្រុមហ៊ុន បានវាយកំទេចចោល។
២. សុំឲ្យក្រុមហ៊ុន ផាន អ៊ីមិច និងអាជ្ញាធររដ្ឋាភិបាលចេញថ្លៃព្យាបាលជំងឺជូនអ្នករងរបួសទាំងអស់ និងធ្វើការដោះលែងប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួន ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។
៣. សុំឲ្យស្ថានទូតនានាប្រចាំកម្ពុជា អង្គការអន្តរជាតិនានាប្រចាំកម្ពុជា និងអង្គការសិទ្ធិមនុស្ស ជាតិ នានា មេត្តាជួយផ្ដល់សម្ភារៈបរិក្ខា ម្ហូបអាហារ និងជំនួយផ្សេងៗ ដើម្បីសង្គ្រោះពួកគាត់ ទាំងអស់គ្នា ដែលកំពុងខ្វះខាតផ្នែកជីវភាពនិងទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន ក្នុងខណៈពលដែលកំពុងរង់ចាំ
ដំណោះស្រាយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយអាជ្ញាធរមានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថជាច្រើននាក់ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។ កម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋ បានរងរបួស និងបែកក្បាល ដោយសារតែការគប់ដុំថ្មដាក់
គ្នាទៅវិញទៅមក។ ក្នុងនោះ ពលរដ្ឋ ១០ នាក់ជាមួយនឹងអង្គរ័ក្សលោក ហ៊ុន សែន ៣ នាក់ ដែល
មានផ្ទះនៅបុរីកីឡា ត្រូវសមត្ថកិច្ចចាប់ខ្លួន។
ប្រជាពលរដ្ឋយ៉ាងហោចណាស់ ១២ នាក់ បានរងរបួស ដោយសារតែសមត្ថកិច្ចចម្រុះ គប់ដុំថ្ម និងបាញ់គ្រាប់បែកផ្សែង ដើម្បីបំបែកហ្វូងអ្នកតវ៉ានៅបុរីកីឡា។
សូមបញ្ជាក់ថាប្រជាពលរដ្ឋបុរីកីឡាកាលពីថ្ងៃទី៤ខែមករាឆ្នាំ២០១២ត្រូវបានក្រុមហ៊ុនចាប់បញ្ជូនដាក់ឡានដឹកយកទៅឲ្យរស់នៅភ្នំបាត ស្រុកពញាលឹ ត្តកណ្តាលនិងមួយចំនួនទៀតឲ្យទៅរស់នៅតំបន់
ជាក្រុងភ្នំពេញដែលប៉ះពាល់ការរស់នៅរបស់ប្រជាជនបុរីកីឡា ៕
KMN-Radio
No comments:
Post a Comment
yes