សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 5, 2012

អគ្គិភ័យ​ឆាបឆេះ​​ចម្ការ​អំពៅ និង​រោង​​ចិញ្ចឹម​​​មាន់​​ភ្ញាក់​ផ្អើល​ពេញភូមិ​ អាជ្ញា​​ធរ និង​សមត្ថ​កិច្ច​អន្តរាគមន៍​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ


 ក្រុងប៉ោយប៉ែត ៖ អគ្គិភ័យ​​​បាន​ឆាបឆេះ​​​ចម្ការ​​អំពៅ​របស់​​ប្រជាពលរដ្ឋ​ ហើយ​បន្តឆេះ​រោង​២​ល្វែង​​ដែល​​​គេ​គ្រោង​​នឹង​ចិញ្ចឹម​មាន់​នៅ​ក្នុង​ភូមិ​ផ្សារ​កណ្តាល សង្កាត់​​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ​កាលពី វេលា​ ម៉ោង​​១​និង​៣០​នាទី​​​រហូត​ដល់​ម៉ោង​ជិត​៣​រសៀល​​ថ្ងៃទី​៥ មករា ២០១២ ​ទើប​រលត់ ។

ការ​ឆាប​ឆេះ​​នេះបង្កឱ្យ​​​មាន​ការភ្ញាក់​ផ្អើល​​ពេញភូមិ​ ហើយ​អាជ្ញា​ធរ​​ និង​សមត្ថ​កិច្ច​​ពាក់​ព័ន្ធ​បាន​រួម​​គ្នា​​ទប់​ស្កាត់ ហើយ​​ថែមទាំងសុំ​​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​មួយ​​គ្រឿង​​ពីកាស៊ីណូ​​ត្រូពីកាណា​ឱ្យ​ជួយ​អន្តរាគមន៍​ បាញ់​ពន្លត់​​ផង​​​ដែរ ។ ​ចម្ការ​អំពៅ​ដែល​​ឆាប​ឆេះ​មាន​ទំហំ​៤០​ម៉ែត្រ​គុណ​៨០​ម៉ែត្រ​ ត្រូវ​​ឆេះ​ខ្ទេច​ដែល​ម្ចាស់​​ឈ្មោះ​​ផន សែម ភេទ​ប្រុស អាយុ​​​៣៣​ឆ្នាំ​ និង​រោង​​​ចិញ្ចឹម​មាន់​២​ល្វែង​ទំហំ​៥​ម៉ែត្រ​គុណ​២០​ម៉ែត្រ ​​ពុំ​ទាន់​បាន​ចិញ្ចឹម​​​ផង​​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់​ជា​របស់​ឈ្មោះ​អ៊ុយ វុទ្ធី ​អាយុ​៤៩ឆ្នាំ ​ប្រពន្ធឈ្មោះ​​ជា ចាន់​នៅ អាយុ​៤៧ឆ្នាំ ​។ តាម​​ការ​ឱ្យ​ដឹងពី​ឈ្មោះ​​ផន សែម ម្ចាស់​ចម្ការ​អំពៅ​​បាន​ប្រាប់​ថា ការ​​ឆេះ​នេះ​គឺបណ្តាល​មកពី​​មាន​មនុស្ស​មួយ​ក្រុម​គ្នា​​ប្រហែល​​៣​ទៅ​៤​នាក់​​លួច​ដុត​ បន្ទាប់​ពី​​ពួកគេ​លួច​កាច់​ អំពៅ​របស់​​​លោក​​រួច ។ ម្ចាស់​ចម្ការ​បន្ត​ថា ​ក្រោយពេល​​លួចដុត​​លោក​ដេញ​​បាន​តាម​​ភ្លាមៗ​​ដែរ ប៉ុន្តែ​ដោយ​ចម្ការ​អំពៅ​​ធំដេញ​មិន​ទាន់​ត្រូវ​ក្រុម​ជន​ពាល​ទាំង​នោះ​​​​រត់​គេច​ខ្លួន​បាត់ ។

ពេលនេះ​ទាំង​អាជ្ញា​ធរ​មូល​ដ្ឋាន​ទាំង​សមត្ថ​កិច្ច​​​ជំនាញ​កំពុង​ស្ថិត​នៅ​​កន្លែង​​កើត​ហេតុ​ជា​មួយ​រថយន្ត​​ពន្លត់​អគ្គិភ័យ​ ដើម្បី​បាញ់​ទឹក​ទប់​ស្កាត់​​មិន​ឱ្យ​រាល​ដាល​ទៅ​កន្លែង​ផ្សេងៗ ប៉ុន្តែ​យ៉ាងណា​ចម្ការ​អំពៅ​​ និង​រោង​ចិញ្ចឹម​មាន់​ត្រូវ​ឆេះ​អស់​ទៅហើយ ៕     





កោះសន្តិភាព      

No comments:

Post a Comment

yes