សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 30, 2012

ផ.ស.ស វៀតណាម កើន​ក្នុ​ងកម្រិត​បំផុត​ចាប់​ពី​ឆ្នាំ​២០០៩

ក្រុង​ហាណូយៈ សេដ្ឋ​កិច្ច​វៀត​ណាម បាន​កើន​ឡើង​ក្នុង​កម្រិត​ទាប​បំផុត​នៅ​ត្រី​មាស​ទី​មួយ​នេះ​គិត​ចាប់​​តាំង​ពី​ឆ្នាំ ២០០៩​មក​ ដោយ​សារ​ការ​ផ្តល់​កម្ចី​របស់​ធនាគារ បាន​ធ្លាក់​ចុះ ហើយ​តម្រូវ​ការ​ក្នុង​ស្រុក​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ​ ដែល​​អាច​ជំរុញ​ឲ្យ​ប្រទេស​នេះ​​បន្ត​ទម្លាក់​អត្រា​ការ​ប្រាក់ថែមទៀត។
ការិយាល័យ​ស្ថិតិ​វៀត​ណាម បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយនៅ​ទីក្រុង​ហាណូយ​កាល​ពីម្សិលមិញ​ថា ផលិត​ផល​ក្នុង​ស្រុក​សរុប (ផ.ស.ស) បាន​កើន​ឡើង ៤​ភាគ​រយនៅ​ត្រី​មាស​ទី​មួយ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​​កំណើន​ ផ.ស.ស នៅ​ត្រីមាស​ទី​បួន ឆ្នាំ​២០១១ មានអត្រា ​៦,១​ភាគ​រយ និង​កំណើន ផ.ស.ស ប្រចាំ​ឆ្នាំ​២០១១​ មាន​កម្រិត ៥,៨៩​ភាគ​រយ​។

របាយការណ៍​នេះ អាច​ដាក់​សម្ពាធ​លើ​ធនាគារ​កណ្តាល​វៀត​ណាម​ក្នុង​ការ​ជំរុញ​​ការ​ចំណាយ​ក្នុង​ស្រុក ខណៈ​​អតិផរណា​ដែលមាន​កម្រិត​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ីរបស់​ប្រទេស​នេះ បាន​ធ្លាក់​ចុះ ហើយ​វិបត្តិ​បំណុល​របស់​អឺរ៉ុប ក៏​បាន​កាត់​បន្ថយ​កំណើន​ពាណិជ្ជកម្ម​ផង​ដែរ។ ធនាគារ​កណ្តាល​វៀត​ណាម បាន​កាត់​បន្ថយ​អត្រា​រីប៉ូ (អត្រា​ការ​ប្រាក់​ដែល​ធនាគារ​កណ្តាល​ទិញ​មូលបត្រ​បំណុល​ពី​ធនាគារ​ពាណិជ្ជ​វិញ) និង​អត្រា​ការ​ប្រាក់​លើ​ការ​ផ្តល់​ឥណទាន​ជា​ថ្មីនៅ​ក្នុង​ខែ​មីនា​នេះ ព្រម​ទាំង​បាន​បញ្ជា​ឲ្យ​ធនាគារ​ធំៗ​ទាំង ៤ ​​របស់​ប្រទេស​នេះ កាត់​បន្ថយ​អត្រា​ការ​ប្រាក់​កម្ចី​ពី​អត្រា​ ២៥​ភាគ​រយ​ផង​ដែរ ដែល​កិច្ច​ប្រឹង​ប្រែង​ទាំង​អស់​នេះ គឺ​ដើម្បី​ព្យាយាម​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​ឥណទាន​ប្រមាណ​ ២​ភាគ​រយ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ​។

No comments:

Post a Comment

yes