ក្រុងញូវយ៉កៈ ប្រេងត្រូវបានទិញលក់ជិតដល់តម្លៃទាបបំផុតក្នុងរយៈពេលជិតមួយសប្តាហ៍នៅទីក្រុងញូវយ៉ក បន្ទាប់ពីស្តុកប្រេងអាមេរិក បានកើនឡើង ហើយប្រទេសនៅលោកខាងលិច បានពិភាក្សាគ្នាអំពីការបញ្ចេញស្តុកប្រេង។
តម្លៃក្នុងកិច្ចសន្យាទិញលក់ភ្លាមនូវប្រភេទប្រេង West Texas ប្រែប្រួលតិចតួច បន្ទាប់ពីធ្លាក់ចុះ ១,៨ភាគរយ កាលពីថ្ងៃពុធ ខណៈរបាយការណ៍របស់ក្រសួងថាមពលអាមេរិក បានបង្ហាញថា ការផ្គត់ផ្គង់ប្រេង បានកើនឡើងខ្លាំងបំផុតចាប់ពីខែកក្កដា ឆ្នាំ២០១០។ លោក Eric Besson រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបារាំង បានថ្លែងថា អាមេរិកបានស្នើឲ្យមានការបញ្ចេញស្តុកប្រេងបម្រុង ខណៈមន្ត្រីសេតវិមាន បានថ្លែងថាគ្មានសេចក្តីសម្រេចណាមួយត្រូវបានធ្វើឡើងនោះទេនៅពេលនេះ។
លោក Michael McCarthy ប្រធានយុទ្ធសាស្រ្តាទីផ្សារប្រចាំក្រុមហ៊ុន CMC Markets Asia Pacific Pty បានថ្លែងនៅក្នុងទីក្រុងស៊ីដនីថា៖ «មានពេលខ្លះ តម្រូវការប្រេងធ្លាក់ចុះទាបនៅក្នុងអាមេរិក។ ការបញ្ចេញស្តុកប្រេង ដែលជាលក្ខណៈយុទ្ធសាស្រ្តដើម្បីរម្ងាប់កំណើនតម្លៃនោះ នឹងអាចធ្វើតម្លៃប្រេងប្រភេទ West Texas ធ្លាក់ចុះក្រោយ ១០០ដុល្លារក្នុងមួយធុង»។
No comments:
Post a Comment
yes