សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 30, 2012

ឆេះផ្ទះមន្ដ្រី សាលាខេត្ដ ជាង១ម៉ោង ទើបរថយន្ដ ពន្លត់អគ្គិភ័យទៅដល់ បើឆេះផ្ទះរាស្ដ្រ...

www.dap-news.com 
 
ខេត្ដរតនគិរី ៖ យ៉ាងហោចណាស់ផ្ទះថ្មចំនួន ២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរម៉ដ្ឋ ក្លាយជា ផេះ កាលពីវេលា ម៉ោង១១និង១២នាទី យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១២ ដែលមានទីតាំង ទល់ មុខ ទីបញ្ជាការ កងរាជអាវុធហត្ថ (អ.ហ) ខេត្ដ ស្ថិតក្នុងភូមិ៥ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី។

ក្នុងហេតុការណ៍នេះដែរ ពុំបណ្ដាលឱ្យជនណាម្នាក់ទទួលរងរបួស ឬគ្រោះថ្នាក់បាត់បង់ជីវិត ឡើយ។  ចំណែកទ្រព្យសម្បត្ដិក្នុងផ្ទះ ត្រូវបានបំផ្លាញស្ទើរទាំងអស់។

តាមប្រភពព័ត៌ មានពីអ្នករស់នៅជិតខាង បានឱ្យដឹងថា ករណីគ្រោះថ្នាក់អគ្គិភ័យនេះ បណ្ដាលមកពីទុស្សេខ្សែភ្លើង ខណៈដែលសមាជិកក្រុមគ្រួសារខ្លះ ដេកលង់លក់បាត់អស់។ ម្ចាស់ផ្ទះត្រូវអគ្គិភ័យលេបត្របាក់ខាងលើ មានប្ដី ឈ្មោះ ខេន ផូស៊ី មុខរបរមន្ដ្រីសាលាខេត្ដ និងប្រពន្ធឈ្មោះ នូ ស៊ីប មុខរបរមេផ្ទះ។


ពេលហេតុការណ៍កើតឡើង ក្រុមគ្រួសារពួកគាត់បានទូរស័ព្ទ ទៅអង្គភាពពន្លត់អគ្គិភ័យ ដើម្បីជួយ អន្ដរាគមន៍ដែរ ប៉ុន្ដែការជួយអន្ដរាគមន៍គ្មានប្រសិទ្ធភាព ដោយត្រូវរង់ចាំរថយន្ដ ពន្លត់អគ្គិភ័យ រយៈពេល១ម៉ោង ទៅ២ម៉ោង ទើប មកដល់ ដោយអំណាចអណ្ដាតភ្លើង ឆាបឆេះសន្ធោសន្ធៅ ខ្លាំងក្លាពេក បណ្ដាលឱ្យផ្ទះថ្មចំនួន ២ខ្នង ឆេះស្ទើរខ្ទេច ក្លាយជាផេះទៅហើយ។

ព្រឹកព្រលឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ គេសង្កេតឃើញមានវត្ដមាន សមាជិកក្រុមប្រឹក្សាខេត្ដ មន្ដ្រីសាលាខេត្ដ អភិបាលក្រុង អាជ្ញាធរមូលដ្ឋាន រួមទាំងអ្នកធ្វើដំណើរ បានឈប់ឈរ មើលផ្សែង កំពុងឆេះ ហុយៗនៅឡើយ ដោយក្ដីក្ដុកក្ដួលបំផុត។

មតិមហាជនក្នុងក្រុងបានលុង បានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើអង្គភាពពន្លត់អគ្គិភ័យ ពីភាពខ្វះ ការទទួលខុស ត្រូវ ធ្វេសប្រហែស ដោយក្នុងរថយន្ដពន្លត់អគ្គិភ័យ ពុំមានទឹកបម្រុងសម្រាប់ ជួយ អន្ដរាគមន៍ ពេលមានអគ្គិភ័យកើតឡើង ទាន់ពេលវេលា។ ហើយមុនចេញទៅជួយអន្ដរាគមន៍ ត្រូវ ឆ្លងយោបល់ថ្នាក់លើសិន៕

No comments:

Post a Comment

yes