ក្នុងចិត្តមុះមុតពោពេញទៅដោយការស្រលាញ់ជាតិមាតុភូមិ
ចង់រស់នៅក្នុងប្រទេសមួយដែលប្រកាន់ភ្ជាប់នូវរបបលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ
និងនៅពេលបញ្ចប់ការសិក្សារៀនសូត្រមានការងារធ្វើគ្រប់គ្នានោះ
យុវជនបាននិងកំពុងតែចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី យ៉ាងផុះផល់ព្រោះតែពួកគេបានមើលឃើញពីគោលនយោបាយច្បាស់លាស់ពិតប្រាកដរបស់គណបក្ស
សម រង្ស៊ី
ដែលបានផ្តល់លិទ្ធភាពខ្ពស់ដល់យុវជនឲ្យមានការងារធ្វើគ្រប់ៗគ្នានៅពេលពួកគេបានបញ្ចប់ការសិក្សារៀនសូត្រ
។
តួយ៉ាងយុវជនជាង១០០នាក់ដែលជាថ្នាក់ដឹកនាំយុវជននៅតាមមូលដ្ឋាន
កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១២
បានចូលរួមក្នុងវេទិការសួរដេញដោលគ្នាទៅវិញទៅមកទាក់ទងទៅនិង«ភាពជាអ្នកដឹកនាំវ័យក្មេង»ក្រោមអធិបតីភាពរបស់លោក
គី វណ្ណារ៉ា តំណាងរាស្រ្តរបស់គណ
បក្ស សម រង្ស៊ី មណ្ឌលសៀមរាប និងជាអគ្គលេខាធិការរងទទួលបន្ទុកការងារយុវជននៃគណ
បក្ស សម រង្ស៊ី និងលោក សួង សុភណ្ឌ
ប្រធានគណៈកម្មាធិការប្រតិបត្តិយុវជនគណបក្ស សម រង្ស៊ី
ដែលយុវជនទាំង១០០នាក់នេះគឺមកពីតាមបណ្តាលខេត្ត-ក្រុង និងរាជធានី កម្មវិធីនេះគឺបាន
ប្រារព្វធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្ស
សម រង្ស៊ី ។
ថ្លែងនៅក្នុងពិធីនោះលោក គី វណ្ណារ៉ា តំណាងរាស្រ្តគណបក្ស
សម រង្ស៊ី មណ្ឌលសៀមរាប និងជាអគ្គលេខាធិការរងទទួលបន្ទុកការងារយុវជននៃគណបក្ស សម
រង្ស៊ី បានថ្លែងទៅកាន់ថ្នាក់ដឹកនាំដែលជាយុវជននៅក្នុងមូលដ្ឋានថា
យើងជាថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានត្រូវចេះធ្វើយ៉ាងណា បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អ
មួយវិញទៀតគឺធ្វើយ៉ាងណាដើម្បីចូលរួមក្នុងការចុះពង្រឹងនៅតាមមូលដ្ឋានឲ្យពួកគាត់យល់ពីអ្វីដែលជាសិទ្ធិរបស់ខ្លួន
និងត្រូវចេះជួយអប់រំណែនាំ ដោះស្រាយរាល់បញ្ហានៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងតែជួបនាពេលបច្ចប្បន្ន
ហើយមួយវិញទៀតត្រូវតែត្រៀមខ្លួនឲ្យបានល្អដើម្បីចូលរួមក្នុងការឃោសនាបោះឆ្នោត ឃុំ
សង្កាត់ នៅពេលខាងមុខនេះ ។
ជាការពិតសកម្មភាពរបស់សមាជិក សមាជិការ និងយុវជន សម
រង្ស៊ី តែងតែជួយឈឺឆ្អាល រាល់
គ្រប់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ
និងការរំលោភសិទ្ធិពីសំណាក់ជនមានប្រាក់ មានអំណាចដែលតែងតែជិះជាន់ សង្កត់សង្កិន
មកលើពួកគាត់ ភាពអយុត្តិធម៌ទាំងអស់នេះហើយដែលបានធ្វើឲ្យយុវជនមកចូលរួមជាមួយគណបក្ស
សម រង្ស៊ី យ៉ាងផុសផល់ ។
លោក សួង សុភណ្ឌ
ប្រធានគណៈកម្មាធិការប្រតិបត្តិយុវជនគណបក្ស សម រង្ស៊ី
បានថ្លែងទៅកាន់យុវជនដែលបានចូលរួមនៅក្នុងវេទិការ«ភាពជាអ្នកដឹកនាំវ័យក្មេង» នេះថា
យើងជាយុវជន
សម រង្ស៊ី ត្រូវតែយកចិត្តទុកដាក់ក្នុងកំរិតមួយខ្ពស់
ដើម្បីធ្វើឲ្យខ្លួនរបស់យើងក្លាយជាអ្នកដឹកនាំ
មួយរូបដែលមានសមត្ថភាពគ្រប់គ្រាន់ និងអាចប្រឈមបានគ្រប់បញ្ហាដែលកើតមាន
ហើយមួយវិញទៀត ត្រូវចេះចូលរួមគ្រប់កម្មវិធីរបស់ភូមិ ឃុំ ដើម្បីស្តាប់និងជំរាបជូននូវរាល់បញ្ហាដែលបាននិងកំពុងតែកើតមាន
ជូនទៅដល់អង្គពិធីដើម្បីឲ្យថ្នាក់ដឹកនាំភូមិ ឃុំ និងប្រជាពលរដ្ឋទូទៅឲ្យ
លោកបានជ្រាប ។
អ្នកសង្កេតការណ៏មួយចំនួនបានចាត់ទុកសកម្មភាពរបស់យុវជនគណបក្ស
សម រង្ស៊ី ថាជាការប្រសើរបំផុតដែលយុវជនគណបក្ស សម រង្ស៊ី បានចូលរួមក្នុងវគ្គបំពាក់បំប៉នសមត្ថភាពដ៏មានសារសំខាន់មួយនេះ
ព្រោះ «ភាពជាអ្នកដឹកនាំវ័យក្មេង» គឺជាកត្តាមួយដែលយុវជនត្រូវតែមាន ព្រោះយុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ
ហើយអ្វីដែលសំខាន់គឺដើម្បីចូលរួមក្នុងការផ្លាស់ប្តូរ មេដឹកនាំដែលពុំមានសមត្ថភាព
នៅក្នុងការដឹកនាំប្រទេសជាតិដែលធ្វើឲ្យប្រទេសជាតិជួបតែនិង ភាពភ័យខ្លាច
គ្មានពេលល្ហែរ និងពុំមានសមត្ថភាពក្នុងការរកទីផ្សាការងារឲ្យប្រជាពលរដ្ឋបានធ្វើ
គ្រប់ៗគ្នា ជាពិសេសយុវជន ធ្វើឲ្យយុវជនមួយចំនួនត្រូវបោះបង់ការសិក្សារៀនសូត្រ
ធ្វើចំណាក ស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ចាកចោលភូមិដ្ឋាន ព្រាត់ប្រាស់សាច់ញាត្តិ
បងប្អូន ឳពុក ម្តាយ ត្រូគេធ្វើបាបគ្មានពេលល្ហែរ អ្នកខ្លះត្រូវស្លាបបាត់បង់អាយុជីវិតនៅលើទឹកដីគេថែមទៀត
ផង ទាំងអស់នេះគឺជាកត្តាដែលបានជំរុញឲ្យយុវជនមកចូលរួមជាមួយគណបក្ស សម រង្ស៊ី ។
សូមជំរាបផងដែរថា វេទិការ «
ភាពជាអ្នកដឹកនាំវ័យក្មេង » គឺបានរៀបចំឡើងរយៈពេលចំនួន២ ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០
ខែមេសា ឆ្នាំ២០១២ ដែលមានយុវជនជាថ្នាក់ដឹកនាំនៅមូលដ្ឋាន មកចូលរួមចំនួន១០០នាក់ ។
ហើយវេទិការនេះ គឺរៀបចំឡើងទៅតាមវគ្គនីមួយៗ ដែលផ្តល់លទ្ធ ភាពឲ្យយុវជនរបស់គណបក្ស សម
រង្ស៊ី ទាំងអស់បានចូលរួមនៅក្នុងវេទិការ « ភាពជាអ្នកដឹកនាំវ័យក្មេង » នេះឲ្យបានគ្រប់ៗគ្នា ។
គណបក្ស សម រង្ស៊ី គឺផ្តល់លទ្ធភាពខ្ពស់ដល់យុវជនក្នុងការចូលរួមកសាងប្រទេសជាតិ
បំរើរាស្រ្ត
ព្រោះថាមានតែយុវជនទេ
ដែលជាស្នូលដ៏រឹងមាំក្នុងការបន្តវេនកសាងជាតិ មាតុភូមិកម្ពុជារបស់ យើង
ហើយយុវជនគឺជាចលកមួយដែលអាចជំរុញឲ្យប្រទេសជាតិមានការផ្លាស់ប្តូរ និងវិវឌ្ឍន៏
ទៅរកសម័យកាលមួយដែលមានភាពល្អប្រសើរជាងសព្វថ្ងៃ ក្រោមការគ្រប់គ្រងអំណាចរបស់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពោពេញទៅដោយអំពើពុករលួយនិងបក្សពួកនិយម គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន
មិនគិតពីផលប្រយោជន៏រួមរបស់ប្រទេសជាតិ ។
គណបក្ស សម រង្ស៊ី គឺជាគណបក្សមួយមានភាពស្អាតស្អំ
មិនពុករលួយ មិនបក្សពួកនិយម ធ្វើការបំរើរាស្រ្ត និងប្រទេសជាតិ គិតជាតិហើយនិងរាស្រ្តជាធំ
ដូចនេះប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែចូលរួមជាមួយគណបក្ស សម រង្ស៊ី ដើម្បីអនាគត់ខ្លួនយើងនិងប្រទេសជាតិ
៕
No comments:
Post a Comment
yes