អ្នករាយការណ៏ពិសេសអង្គការសហប្រជាជាតិ
លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី និងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរបស់លោកនៅក្នុងប្រទេសកម្ពុជារយៈពេល៨ថ្ងៃគឺ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែឧសភា
ឆ្នាំ២០១២ ខាងមុខ ។
ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់លោក សូរិយា ប្រាសាទ
ស៊ូប៊ែឌី លើកនេះ គឺធ្វើឡើងភ្លាមៗបន្ទាប់ពី សកម្មជនការពារព្រៃឈើដ៏មានប្រជាប្រិយភាពនិងសកម្មម្នាក់
គឺ លោក ឈុត
វុទ្ឋី ដែលត្រូវបានឃាតករដៃឆៅបាញ់សម្លាប់យ៉ាងសហាវឃោឃៅនៅចំណុចវាលបី
ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែមេសា
ឆ្នាំ២០១២ ។
លោក
សូរិយា ប្រាសាទ ស៊ូប៊ែឌី បានអោយដឹងនៅក្នុងសេចក្តីថ្លែងការណ៏របស់លោកថា នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនៅកម្ពុជាជាថ្មីទៀតនេះ គឺលោកនឹងពិនិត្យមើលឡើងវិញ ពីបញ្ហាដីសម្បទានសេដ្ឋកិច្ច
និងផលប៉ះពាល់ ចំពោះការសម្បទានដីទាំងនោះ ទៅលើសិទ្ឋិរស់នៅរបស់ប្រជាសហគមន៏មូលដ្ឋាន។ ហើយលោក ក៏និងពិនិត្យមើលផងដែរ
អំពីតួនាទីនិងការទទួលខុសត្រូវរបស់ក្រុមហ៊ុនសាជីវកម្ម ក្នុងការទទួលបាន
អត្ថប្រយោជន៏ពីសម្បទានដីសេដ្ចកិច្ចទាំងនោះ
។
សូមជំរាបថា នៅក្នុងដំណើរដំណើរទស្សនកិច្ចនេះផងដែរ លោក សូរិយា ប្រាសាទ
ស៊ូប៊ែឌី គ្រោងនឹងទៅពិនិត្យមើលការផ្តល់
សម្បទានដីនៅក្នុងខេត្តរតនៈគិរី ក្រចេះ ស្ទឹងត្រែង រួចហើយលោកនឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំ
និងមន្រ្តីសំខាន់ៗរបស់រដ្ឋាភិបាល មានដូចជាក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងរៀបចំ
ដែនដីនគររូបនីយកម្មនិងសំណង់ គណៈកម្មការសុរិយោដី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីជាដើម ។
នៅក្នុងប្រទេសកម្ពុជា
ត្រូវបានគេមើលឃើញថា តាមរយះការផ្តល់ដីសម្បទានសេដ្ឋកិច្ច អោយក្រុមហ៊ុនឯកជនធ្វើការអភិវិឌ្ឍន៏ គឺបានបង្ករធ្វើអោយមានផលប៉ះពាល់យ៉ាងខ្លាំង
ទៅលើដីកម្មសិទ្ឋិរបស់ប្រជាពលរដ្ឋ បង្ករអោយមានការ
កាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិប
តេយ្យ
ហើយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែងតែធ្វើការតវ៉ាជារ៉ើយៗជាមួយនិងក្រុមហ៊ុន
ក៏ដូចជាអាជ្ញាធរ ដែលកាងដីឲ្យក្រុមហ៊ុន មិនតែប៉ុណ្ណោះ
នាពេលកន្លងមកប្រជាពលរដ្ឋដែលរងគ្រោះដោយសារការរំលោភ យកដីពីសំណាក់ក្រុមហ៊ុន
ដែលទទួលបានការសម្បទានពីរដ្ឋា ភិបាលរបស់លោក ហ៊ុន សែន ដែលមិនបានចុះពិនិត្យឲ្យបានត្រឹមត្រូវនោះ
ក៏ត្រូវបានអាជ្ញាធរ និងតុលាការចេញដីការចាប់ឃុំខ្លួនជាបន្តបន្ទាប់ច្រើនណាស់មកហើយផងដែរ
ជាមួយគ្នានោះក៏មានប្រជាពលរដ្ឋរងគ្រោះដោយសារការបាញ់ប្រហារពីសំណាក់សន្តិសុខការពារក្រុមហ៊ុន
និងសមត្ថកិច្ចដែលកាងអោយក្រុមហ៊ុនទុច្ចរិតទាំងនោះរងរហួសជាច្រើននាក់មកហើយដែរ ។
លោក
យឹម សុវណ្ណ សមាជិកសភា និងជាអ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី បានលើក ឡើងថា
ការផ្តល់សម្បទានដីសេដ្ឋកិច្ចទៅអោយក្រុមហ៊ុនឯកជន បានរំលោភលើដីកម្មសិទ្ឋិ
ប្រជាពលរដ្ឋជាបន្តបន្ទាប់ ការផ្តល់សម្បទានដីពីសំណាក់រដ្ឋាភិបាល
គឺបានផ្តល់សិទ្ឋិទៅអោយក្រុមហ៊ុន
ឯកជនកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យ ដែលបង្ករអោយព្រៃឈើនៅក្នុងប្រទេសកម្ពុជា វិនាសបាត់បង់ហិនហោចជាបន្តបន្ទាប់។
លោក យឹម សុវណ្ណ ក៏បានអះអាងបន្តទៀតផងដែរថា បញ្ហាការវិនាសកម្មព្រៃឈើ មិនមែនបង្ករផលប៉ះពាល់មកលើតែប្រទេសកម្ពុជានោះទេ ពោលគឺបានបង្ករផលប៉ះពាល់
ដល់ប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល។ ដែលករណីនេះលោក យឹម
សុវណ្ណ បានស្នើដល់មន្រ្តីអ្នកនាំពាក្យពិសេសអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ឋិមនុស្ស នៅកម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌីអោយដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជា
ដើម្បីអោយមានការគោរពច្បាប់ក្នុងការថែរក្សារការពារព្រៃឈើ
និងការគោរពសិទ្ឋិមនុស្ស កុំអោយមានការគំរាមកំហែងបាញ់សម្លាប់ដូចជាករណី លោក ឈុត វុទ្ឋី តទៅទៀត ។
លោក
យឹម សុវណ្ណ ថ្លែងបន្តទៀតថា ការផ្តល់សម្បទានដីសេដ្ឋកិច្ចបច្ចុប្បន្ន
បានបង្ករអោយបាត់បង់ប្រយោជន៏ប្រជាពលរដ្ឋ និងបាត់បង់ប្រយោជន៏សង្គមជាតិជាច្រើន ហើយផលចំណេញបានទៅលើតែក្រុមហ៊ុនឯកជនខិលខូច
ចំណេញតែទៅលើមន្រ្តីបក្សពួកអ្នកមានអំណាច លោកថា
នៅពេលគណបក្ស សម រង្ស៊ី មានសម្លេងឆ្នោតគ្រប់គ្រាន់ដឹកនាំប្រទេស រដ្ឋាភិបាល សម រង្ស៊ី នឹងដកហូតដីសម្បទានខុសច្បាប់ទាំងនោះ
យកមកអោយប្រជាពលរដ្ឋ
ទុកសំរាប់ធ្វើស្រែចំការ ជាលក្ខណះគ្រួសារវិញ។
សូមជំរាបផងដែរថា យោងតាមរបាយការណ៏ប្រចាំឆ្នាំរបស់សមាគមការពារសិទ្ឋិមនុស្សអាដហុក បានអោយដឹងថា
គិតមកដល់ឆ្នាំ២០១១ រាជរដ្ឋាភិបាលបានផ្តល់ដីសម្បទាន សេដ្ឋកិច្ចប្រមាណ ២,២៧៦,៣៤៩ ហិកតា
ទៅដល់ក្រុមហ៊ុនចំនួន២២៥ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានការផ្តល់ដីសម្បទាន ទៅអោយក្រុមហ៊ុនរុករករ៉ែ
និងក្រុមហ៊ុនអភិវឌ្ឍន៏វិស័យកសិកម្មជាដើម ។
តាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា
ចំនួនដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជា អាចមានច្រើនជាងនេះទៀត
ព្រោះមានក្រសួងមួយចំនួនទៀតក៏មានសិទ្ធិផ្តល់សម្បទានដីសេដ្ឋកិច្ច
សម្រាប់វិស័យផ្សេងៗ ដូចជា ដីសម្បទាន សម្រាប់រុករករ៉ែ ៥៦ សម្បទាន តាមរយៈក្រសួងឧស្សាហកម្មរ៉ែ
និងថាមពល និងមានផ្តល់សម្បទានដីសេដ្ឋកិច្ច
សម្រាប់ពង្រីកតំបន់សេដ្ឋកិច្ចពិសេស ដែលមានចំនួន ២២ សម្បទានផ្សេងទៀតផងដែរ
។
មានការលើកឡើងផងដែរថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដ៏ច្រើននេះ
ជាមូលហេតុដ៏ចម្បងដែលបង្កឲ្យមានទំនាស់ដីធ្លី នាពេលបច្ចុប្បន្ននេះ និងបន្តទៅបណ្តាឆ្នាំខាងមុខៗទៀត
ដែលទាំងអស់នេះគឺជាក្តីកង្វល់ធំបំផុតរបស់គណបក្ស សម រង្ស៊ី ។ គណបក្ស សម រង្ស៊ី
តែងតែទទូចសុំឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា
និងត្រូវដាក់ទោសទាន់ឲ្យបានធ្ងន់ធ្ងរបំផុត ចំពោះជនល្មើសដែលបានកាប់បំផ្លាញព្រៃឈើ ហើយ
មួយវិញទៀតសូមឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវក្រុមហ៊ុនឯកជន
ទុច្ចរិតដែលបានបំផ្លាញព្រៃនៅកម្ពុជា ហើយត្រូវតែពិនិត្យឲ្យបានមុតចត់មុននិងផ្តល់
អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនណាមួយនោះ ។ និយាយមកដល់ត្រឹមនេះគេក៏ចាំមិនភ្លេចផងដែរ
ចំពោះពាក្យសន្យារបស់លោក ហ៊ុន សែន ថាប្រសិនបើលោកទប់ស្កាត់បទល្មើសនៃការកាប់
បំផ្លាញព្រៃឈើមិនបានទេនោះ លោកសូមអះអាងធានាកាត់កករ ក្រវិតក្បាលចោល ក៏ប៉ុន្តែ
ពាក្យនេះគ្រាន់តែជាល្បែងបំភាន់ភ្នែកប្រជាពលរដ្ឋធ្វើឲ្យតែល្អមើលតែប៉ុណ្ណោះ
រហូតមកដល់ ពេលនេះហើយលោក ហ៊ុន សែន
នៅតែមិនអាចទប់ស្កាត់បាននូវការកាប់បំផ្លាញព្រៃឈើដដែល ។
តួយ៉ាងដូចជាសព្វថ្ងៃនេះគឺក្រុមហ៊ុនឯកជនដែលទទួលបានការសម្បទានដីព្រៃពីរដ្ឋាភិបាលរបស់លោក
ហ៊ុន សែន បាននិងកំពុងតែធ្វើការកាប់បំផ្លាញព្រៃឈើយ៉ាងវិនាស ហិនហោចជាទីបំផុត
ហើយបង្ករផលប៉ះពាល់ជាច្រើនដល់ប្រជាពលរដ្ឋ រស់នៅក្បែតំបន់នោះ
និងក៏បានធ្វើឲ្យមានបំរ៉ែបំរួលអាកាសធាតុផងដែរដូចជា ភ្លៀងខុសរដូវ អាកាសធាតុមានការបែប្រួលក្តៅខ្លាំងខុសធម្មតា
ទាំងអស់នេះហើយដែលបង្ករមកពីការកាប់បំផ្លាញព្រៃឈើ ។
No comments:
Post a Comment
yes