សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 7, 2012

បេក្ខភាពលេខរាងទី១ គណបក្ស សម រង្ស៊ី ឃុំអមលាំង ស្រុកថ្អង ខេត្តកំពង់ស្ពឺ ត្រូវបានសមាជិកគណបក្សប្រជាជន លួងលោមទិញទឹកចិត្ត


កំពង់ស្ពឺ ៖ ឱកាសពេលវេលានៃការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ហើយនោះ សកម្ម​ភាព​នៃការដើរ ទិញទឹកចិត្ត ពីសំណាក់សមាជិកគណបក្សប្រជាជន មក លើ សកម្ម ជន រប  ស់គ ណបក្ស សម រង្ស៊ី មានកាន់តែច្រើនឡើង ជាមួយគ្នា នោះក៏មាន ការរំខាន ផ្សេង ៗគ្រប់ មធ្យោ បាយ ជារៀង​រាល់ថ្ងៃ មកលើគណបក្ស សម រង្ស៊ី ផងដែរ ។

យើងបានដឹងហើយថា ទាំងអស់នេះគឺជាវប្បធម៌ដ៏ខ្មៅកខ្វក់របស់គណបក្សកាន់អំណាច ឲ្យតែ រដូវកាលនៃការបោះឆ្នោតជិតចូលមកដល់នោះ ពួកគេតែងតែ មានការភ័យខ្លាចពី ប្រជាប្រិ​យ ភាពរបស់គណបក្ស សម រង្ស៊ី ដែលកាន់តែមានសន្ទុះហក់ឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃនោះ ដែលប្រជាពលរដ្ឋគ្រប់ទិសទីបានមកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ។
តួយ៉ាង ដូចជា នៅ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយសារតែប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី មានសន្ទុះគាំទ្រកាន់តែខ្លាំងនោះគណបក្សកាន់អំណាចបានប្រើវិធីសាស្រ្តលួងលោមទិញទឹកចិត្ត បេក្ខភាពលេខរាងទី១របស់គណបក្ស សម រង្ស៊ី ដែលបានឈឈ្មោះប្រគួតប្រជែងជាមេឃុំនៅ ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ។ ដោយ ពួកគេបានដឹងខ្លួនឯងច្បាស់ណាស់ថា នៅក្នុងឃុំអមលាំងនោះពួកគេមិនអាចយកឈ្នះការបោះ ឆ្នោតនាពេលខាងមុខនេះបាននោះទេ ពីព្រោះនៅទីនោះសមាជិកព្រឹទ្ធភាពដ៏ល្បីឈ្មោះខាងប្ល់ដី ធ្លីពីប្រជាពលរដ្ឋលោក លី យ៉ុងផាត់ បានធ្វើបាបប្រជាពលរដ្ឋច្រើនណាស់នៅក្នុងឃុំអមលាំង នោះ ព្រោះក្រុមហ៊ុនស្ករអំពៅភ្នំពេញស៊ូឃ័រ របស់លោក ឡៅ ម៉េងឃីន បានរំលោភយកដីធ្លី របស់ប្រជាពលរដ្ឋអស់ជាច្រើនហិតា ហើយពុំមានសំណងសមរម្យណាមួយជូនដល់ប្រជាពលរដ្ឋ នោះទេ ។ ដូចនេះហើយបានជាគណបក្សប្រជាជន បានប្រើដៃជើងរបស់ខ្លួនឲ្យទៅលួងលោម ទិញទឹកចិត្តបេក្ខភាពលេខរាងទី១ របស់គណបក្ស សម រង្ស៊ី នៅក្នុងឃុំអមលាំង នោះ ។

ដោយសារតែមានមនសិការខ្ពស់ ស្រលាញ់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាដែលរស់នៅលំ បាលសព្វថ្ងៃនេះក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន គឺមិនអាចធ្វើឲ្យការឃោសនា អូស
ទាញទិញទឹកចិត្ត និងអំណាចទឹកប្រាក់ ពុករលួយដ៏ខ្មៅកខ្វក់ ដែលជញ្ជក់ពី ប្រជាពល រដ្ឋខ្មែរ ស្រូត 
ត្រង់នោះមក ទិញទឹកចិត្តបេក្ខភាពលេខរាងទី១របស់គណបក្ស សម រង្ស៊ី នៅក្នុងឃុំអមលាំង
ស្រុកថ្ពង បាននោះទេ ។

បេក្ខភាពលេខរាងទី១ របស់គណបក្ស សម រង្ស៊ី នៅឃុំអមលាំង កញ្ញា តឹក នីម ដែលមានវ័យ ២៨ឆ្នាំ បានប្រាប់  អោយដឹងថាសមាជិករបស់គណបក្សប្រជាជនបាន Call មក កញ្ញា ដើម្បីឲ្យកញ្ញាដកពាក្យដែលឈរឈ្មោះជាបេក្ខភាពលេខរាងទី១ និងឲ្យកញ្ញាលាឈប់ពី សកម្មជនរបស់គណបក្ស សម រង្ស៊ី ។ ប្រសិនបើកញ្ញា តឹក នីម យល់ព្រមជាមួយនិងគេនោះ គេ និងផ្តល់ថវិការដល់កញ្ញា ចាប់ពី៥០០ដុល្លា ១,០០០ដុល្លា ១៥,០០០ដុល្លា ឬអាចលើស ពីនេះ តាមតែ កញ្ញា តឹក នីម ចង់បាន ។ កញ្ញា តឹក នីម បានបន្តរទៀតផងដែរថា អ្នកដែល Call មក កញ្ញានោះជាមនុស្សប្រុស ដោយបានប្រាប់ថាគេមានឈ្នោះ សំណាង និងមិនបានប្រាប់ពីអា ស័យដ្ឋានរបស់គេដល់កញ្ញានោះទេ បើទោះបីជាកញ្ញាជជីកសួរដេញដោលយ៉ាងណាក៏ដោយ ក្រៅតែពីគេនិយាយពាក្យដដែលជាដដែល ឲ្យកញ្ញាដកពាក្យ ជាបេក្ខភាពលេខរាងទី១ របស់ គណបក្ស សម រង្ស៊ី និងឲ្យកញ្ញាលាឈប់ពីគណបក្ស តែប៉ុណ្ណោះ ។ ដែលការលួងលោមចញ្ចុះ បញ្ចូលទិញទឹកចិត្តពីសំណាក់សមាជិកគណបក្សប្រជាជនឈ្មោះ សំណាង នេះគឺបានធ្វើឡើង កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង៣ និង៥៣នាទីរសៀល ។

ក្នុងនាមជាកូនខ្មែរមួយរូបដែលស្រលាញ់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋនោះ អំពើដ៏ខ្មៅកខ្វក់ របស់គណបក្សប្រជាជនបែបនេះមិនអាចអូសទាញទិញទឹកចិត្តរបស់កញ្ញា តឹក នីម បេក្ខភាព លេខរាងទី១ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាននោះទេ ហើយកញ្ញា តឹក នីម បានហៅ ទង្វើរបស់គណបក្សប្រជាជនបែបនេះថា ជាទង្វើមួយដែលមិនចេះអៀនខ្មាស់ គួរណាស់តែខ្លួន ធ្វើការប្រគួតប្រជែងតាមបែបប្រជាធិបតេយុ្យ និងយុត្តិធម៌ បើខ្លួនធ្វើល្អដាក់រាស្រ្ត ដូចអ្វីដែលខ្លូន បានប្រកូកប្រកាស់គ្រប់ច្រកល្ហកនោះ មិនគួណាមានការភ័យខ្លាច ហើយមកដើរទិញទឹកចិត្ត របស់សកម្មជនគណបក្ស សម រង្ស៊ី បែបនេះនោះទេ ។ 

ជាមួយគ្នានោះកញ្ញា តឹក នីម វ័យ២៨ឆ្នាំ បេក្ខភាពលេខរាងទី១ របស់គណបក្ស សម រង្ស៊ី ដ៏ឆ្នើម និងសកម្ម ជួយគ្រប់បញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នោះ បានធ្វើការប្តេជ្ញាចិត្តថាទោះបីជាយ៉ាងណាក៏កញ្ញាមិនក្បត់ឧត្តមគតិខ្លួនឯង និងក្បត់ការ ផ្តល់ក្តីសង្ឃឹម និងការទុកចិត្តរបស់ពលរដ្ឋមកលើកញ្ញានោះឡើយ កញ្ញានិងខិតខំពុះពារគ្រប់ ឧបសគ្គ ដើម្បីធ្វើយ៉ាងណាឲ្យគណបក្ស សម រង្ស៊ី ទទួលបានជោគជ័យនៅពេលបោះឆ្នោតខាង មុខនេះ និងផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមថ្មីជូនប្រជាពលរដ្ឋនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្ត
កំពង់ស្ពឺ ។

លោក នុត រំដួល ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ខេត្តកំពង់ស្ពឺ និងជាសមាជិកព្រឹទ្ធសភា ជាប់ឆ្នោតភូមិភាគ៧ បានឲ្យដឹងចំពោះករណីលួងលោមទិញទឹកចិត្តមកលើបេក្ខភាពលេខរាងទី
១ ឃុំអមលាំង ខាងលើនេះថា ជាការរំលោភសិទ្ធមួយដ៏ធ្ងន់ធ្ងរហើយ មកលើសកម្មជនរបស់ គណបក្ស សម រង្ស៊ី លោកបានបន្តរទៀតថាគណបក្សប្រជាជន ចង់យកឈ្នះគណបក្ស សម រង្ស៊ី បែជាប្រើទង្វើអាក្រក់យកលុយយកកាក់មកទិញទឹកចិត្តរបស់គេ ហើយមិនថែមតែប៉ុណ្ណោះនៅ ពេលដែលបេក្ខជនរបស់គណបក្ស សម រង្ស៊ី មិនព្រមលក់ខ្លួនតាមអ្វីដែលខ្លួនចង់បាននោះបែជា គំរាមកំហែង មិនធានាពីសុវត្ថភាពរបស់បេក្ខជនគណបក្ស សម រង្ស៊ី រូបនោះដែលជាចរិក ឃោ ឃៅព្រៃផ្សៃ របស់គណបក្សប្រជាជន ចង់បង្ហាញពីឥទ្ធិពលដ៏មានអំណាចរបស់ពួកគេ ។ ក៏ប៉ុន្តែ លោក នុត រំដួល បានបង្ហើបឲ្យដឹងថាលោកបានស្គាល់អត្តសញ្ញាណ អ្នកដែលបាន លួងលោម ទិញទឹកចិត្ត និងគំរាមកំហែងសុវត្ថភាពរបស់បេក្ខជនគណបក្ស សម រង្ស៊ី នៅឃុំអមលាំងនេះ ហើយ ហើយលោកនិងចាត់វិធានដាក់ពាក្យបណ្តឹងទៅលើជននោះផងដែរ ។ ឆ្លៀតក្នុងឱកាស នេះលោក នុត រំដួល ក៏បានធ្វើការព្រមានទៅគណបក្សប្រជាជន​តាមបែបផែនអ្នកចាស់ទុំនយោ បាយថា គណបក្សប្រជាជនកាន់អំណាចនាពេលបច្ចុប្បន្ន គួតែធ្វើការកែប្រែទំលាប់អាក្រក់ទាំង អស់នេះចេញទៅ ដើម្បីកុំឲ្យប្រជារាស្រ្តលោកកាន់តែស្អប់ថែមទៀត ប្រសិនបើខ្លាចពីប្រជាប្រិយ ភាពរបស់គណបក្ស សម រង្ស៊ី និងនៅពេលចាញ់ឆ្នោតកុំអោយអាម៉ាស់មុខកាន់តែខ្លាំងជាងនេះ បន្ថែមទៀតនោះ គួតែធ្វើការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង យុត្តិធម៌ទៅ កុំ ប្រើអំពើហឹង្សា គំរាមកំហែង សំឡុត ទិញទឹកចិត្ត សកម្មជនគណបក្ស សម រង្ស៊ី បែបនេះនោះ ព្រោះវាមិនល្អមើលនោះទេ បើដាក់ខ្លួនជាអ្នកកីឡា គួតែប្រកួតតាមបែបយុត្តិធម៌ ។

អ្នកសង្កេតការណ៏ឯករាជ្របានយល់ឃើញថា សកម្មភាពរបស់គណបក្សប្រជាជនបែបនេះ វាមិន ខុសអ្វីពីសកម្មភាពរបស់មេដឹកនាំផ្តាប់ការនៅប្រទេស យ៉េមែន ស៊ីរី អេស៊ីប ភូមានោះទេ រួមជា មួយនិងប្រទេសមួយចំនួនទៀត ដែលប្រើអំណាចរំលោភសិទ្ធិពលរដ្ឋ តែលិទ្ធផលចុងក្រោយមិន ដែលទទួលបានផលល្អនោះទេ ដូចយើងបានឃើញស្រាប់នាពេលបច្ចុប្បន្ននេះហើយ កំលាំង តស៊ូ  ភាពស្មោះត្រង់តែងតែទទួលបានលិទ្ធផលល្អ ជោគជ័យ ទៅលើអ្នកដែលបានប្រព្រឹទ្ធអំពើ អាក្រក់ជានិច្ច ។  

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ សកម្មជនរបស់គណបក្ស សម រង្ស៊ី នៅ
ក្នុងភូមិកុកតារៀ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ លោក ញឹល ភាព ក៏ត្រួវបានទទួលរងនូវការ
រំលោភបំពានអូសទាញទិញទឹកចិត្ត និងគំរាមសំលាប់ផងដែលពីសមាជិកគណបក្សប្រជាជន លោក ទឹម យឺន ហៅឡូញ អាចារ្យផឹកស្រានៅវត្តត្រពាំងបឹង ដោយគេបានលួងលោមថា ប្រពន្ធ និងកូនចៅលោក បានចូលជាមូយនិងគណបក្សប្រជាជនអស់ហើយតើលោក ញឹល ភាព នៅធ្វើ អ្វីទៀត នៅពេលលោក ញឹល ភាព​ធ្វើការបដិសេដ្ឋគេបានគំរាបថា «ប្រយ័ត្នងាប់ ទំរាំតែថ្នាក់លើ គេហ៊ានបាញ់ចោល ចុះទំរាំតែលោកនៅថ្នាក់ក្រោម» ដែលករណីគំរាមនេះលោក ញឹល ភាព បានឲ្យដឹងថាជាលើកទី២ហើយ ដែលលើកទី១គឺនៅគ្រាដែលលោកបានយកព្រះរាជអំណោយ របស់ព្រះមហាក្សត្រ ទៅចែកជូនពលរដ្ឋក្រីក្រ កាលពីថ្ងៃបុណ្យសិទ្ធិនារី ៨មីនា ឆ្នាំ២០១២ នៅ ក្នុងភូមិ​ត្រ​ពាំងខ្នា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ គឺបានទទួលការគំរាមសម្លាប់ ពីសំណាក់ លោកមេភូមិ ត្រពាំងខ្នា ឈ្មោះ ឡុង ចុន ផ្ទាល់តែម្តង ។ អ្វីទាំងអស់នេះគឺជាវប្បធម៌ខ្មៅកខ្វក់ របស់គណបក្សកាន់អំណាច និងដដែលជាដដែល  ដូចនេះ ប្រជាពលរដ្ឋ ដឹងលឺ និង ឃើញ ច្បាស់ហើយ ពីទង្វើមិនគួគាប់បីរបស់គណបក្សប្រជាជន។ ដូចនេះក្នុងការបោះ ឆ្នោតខាងមុខ ត្រូវតែធ្វើការផ្លាស់ ប្តូរមេដឹកនាំរបៀបនេះចេញ ហើយធ្វើការគាំទ្របេក្ខភាពគណបក្ស សម រង្ស៊ី ឲ្យជាប់ឆ្នោតជាមេឃុំ-ចៅសង្កាត់នៅទូទាំងប្រទេសនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ និងការ បោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០១៣ ដើម្បីឲ្យប្រទេសយើងមានការផ្លាស់ប្តូរមុខមាត់ថ្មី និងមានការរីកចំរើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសន្តិភាព គ្មានការរំលោភបំពាន ជិះជាន់ សង្កត់សង្កិន ពីសំណាក់អ្នកមានលុយ មានអំណាច តទៅទៀត ។ ដូចនេះ មាន តែ គណបក្ស សម រង្ស៊ី មួយតែប៉ុណ្ណោះ ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ៕


No comments:

Post a Comment

yes