សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 9, 2012

Kingdom of Wonder: "Unintentional"



អ្នកគិតថាវាជារឿងធម្មតា មិនត្រូវខ្វល់មែនទេ? គ្មានអ្វីប៉ះពាល់ដល់ប្រទេសជាតិ មែនទេ

បើអ្នកគិតបែបនេះមែន សូមពិចារណាឡើងវិញ។ តើអ្នកមានបានគិតទេហេតុអ្វីបានជា កម្ពុជាដែលអះ អាង ថា មាន សន្តិភាព ប្រជាធិប្យតេយ្យ មានធនធានធម្មជាតិ វត្ថុធាតុដើម ដ៏សម្បូរណ៍បែបមិនអាចទាក់ទាញប្រទេស មហា អំណាចដូចជាអាល្លឺម៉ង់ ចក្រភពអង់ គ្លេស ជប៉ុន និង អាមេរិក ។ល។ មកដាក់ទុនរហូតមកដល់ពេលនេះ? តើហេតុ អ្វីបាន ជា មានតែក្រុមហ៊ុន តូចតាចមករកស៊ីពីប្រទេសទាំងនោះ ហើយប្រាក់បោះទុនមានតិច បំផុត បើធៀបជា មួយយួន ថៃ ចិនដែលមករកស៊ីនៅស្រុកខ្មែរ? តែប្រទេសទាំង នោះបែ ជាភ្លូកទឹកភ្លូកដីទៅរកស៊ីនៅប្រទេសយួន ចិន ថៃទៅវិញ? 

អ្នកត្រូវចាំថាពួកប្រទេសទាំងនោះមិនងាយមកដាក់ទុននៅស្រុកណាដែលគេគិតថាជាមេពុករលួយ គ្មានសន្តិសុខ គ្មានតម្លាភាព គ្មានអភិបាលកិច្ចល្អនោះទេ ហើយ ក៏ត្រូវ ចាំដែរថា បើប្រទេសមហាអំណាចទាំងនោះមិនមករកស៊ី ចូលទេ គឺមិនងាយ អភិវឌ្ឍន៍លឿនទេ។ ម្យ៉ាងទៀតយើងគួរឆ្ងល់ទេប្រទេសទាំងនោះជាប្រទេសដែល ផ្តល់ទានឲ្យ ខ្មែរកសាងស្រុកច្រើនជាងគេដោយឥតសំណង តែបែជាមិន មករក ស៊ីនៅខ្មែរទៅវិញ៕ ផ្ទុយទៅវិញចិន យួន សៀម មិនដែលចិត្តល្អទេ លុយឲ្យសុទ្ធតែខ្ចី ឲ្យខ្ចីហើយត្រូវយកក្រុមហ៊ុនវាមកកសាងបានវាព្រម ហើយពួកនេះ បែជាមក រកស៊ីភ្លូក ទឹកភ្លូកដីនៅខ្មែរទៅវិញ។ គិតបន្តិចទៅមើល? 

ត្រង់នេះខ្ញុំគ្រាន់តែចង់បញ្ជាក់ថាការអនុវត្តច្បាប់នៅកម្ពុជា ពិតជាធ្វើឲ្យជាតិអាម៉ាសខ្មាស់គេ មួយ ពិភព លោក។ ប្រទេស​ល្អគេមិនមករកស៊ីជាមួយយើងទេ តែគេនៅអាណិត ចេះ តែឲ្យ ទានទៅ។ ដូច្នេះយើងត្រូវតែ គិតទាំងអស់គ្នា បើស្រឡាញ់ជាតិ។ ខ្មែរយើង អាចមានវាសនា ប្រសើរជាងនេះបើយើងមានមេដឹកនាំល្អ។

ប៉ាង សុខឿន 

No comments:

Post a Comment

yes