សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 6, 2012

អាស៊ានបូក៣ ពង្រឹកប្រាក់បម្រុងដល់២៤០ពាន់លានដុល្លារសម្រាប់គ្រាអាសន្ន


សមាជិក​ប្រទេស​ទាំង​១០​នៃ​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​រួម​ជា​មួយ​នឹង​ ប្រទេស​ជប៉ុន, ចិន និង​កូរ៉េ​ខាង​ត្បូង​បាន​ព្រម​ព្រៀង​គ្នា​ពង្រីក​មូល​និធិ​បម្រុង​ទ្វេ​ដង​ ឲ្យ​ដល់​២៤០​ពាន់​លាន​ដុល្លារ ដើម្បី​ជា​ការ​ទប់​ទល់​នឹង​វិបត្ដិ​ហិរញ្ញវត្ថុ​ណា​មួយ​ប្រសិន​បើ​កើត​ឡើង​ នៅ​ក្នុង​តំបន់​នា​ពេល​អនាគត។

កិច្ច​ព្រម​ព្រៀង​នេះ​បាន​ចេញ​ឡើង​ក្រោយ​ពី​ការ​ប្រជុំ​មួយ​ថ្ងៃ​ថ្នាក់​រដ្ឋ​មន្រ្ដី​ហិរញ្ញ​វត្ថុ​ និង​បណ្ដា​អគ្គ​ទេសា​ភិបាល​ធនាគារ​ពី​ប្រទេស​អាស៊ាន​បូក​បី​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វ៊ីលីពីន​។

លោក Bahk Jae-wan រដ្ឋមន្រ្ដី​ហិរញ្ញ​វត្ថុ​កូរ៉េ​ខាង​ត្បូង​ដែល​ជា​សហ​ប្រធាន​អង្គ​ប្រជុំ​បាន​ពិពណ៌​នា​កិច្ច​ព្រម​ព្រៀង​នេះ​ថា ជា​កិច្ច​សហការ​មាន​តម្លៃ​ជាង​គេ​បំផុត​នៅ​ក្នុង​ក្រុម​ប្រទេស​ទាំង​១០​នៅ​ក្នុង​អំឡុង​ពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ៕


No comments:

Post a Comment

yes