ការសំឡុត គំរាមកំហែង ទិញទឹកចិត្ត បាញ់សម្លាប់
ទាំងអស់នេះគឺជាវប្បធម៌សមាជិកគណបក្សកាន់អំណាចរដ្ឋាភិបាលក្បាលធំជាងខ្លួន ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន។
ជាថ្មីម្តងទៀតសកម្មជនរបស់គណបក្ស សម រង្ស៊ី
នៅក្នុងភូមិកុកតារៀ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ លោក ញឹល ភាព
ត្រូវបានទទួលរងនូវការគំរាមកំហែង សម្លាប់ពីពីសំណាក់លោក ទឹម យឺន ហៅ ឡូញ
ដែលជាអាចារ្យវត្តត្រពាំងបឹង និងជាសមាជិកគណបក្សប្រជាជន នៅក្នុងឃុំរវាង
ស្រុកសំរោង ខេត្តតាកែវ នៅខណះពេលដែលលោកមកពីទិញម្ហូបវិញ កាលពីវេលាម៉ោង
១០និង៣០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ។
លោក ញឹល ភាព បានប្រាប់បន្តទៀតផងដែរថា
នៅខណះពេលលោកជិះម៉ូតូមកដល់តូបលក់ដូរ អីវ៉ាន់នៅក្នុងភូមិ
ដែលមានប្រជាពលរដ្ឋនៅក្នុងតូបលក់ដូរនោះផងដែរ ស្រាប់តែលោក ទឹម យឹន ហៅ ឡូញ ដែលជាអាចារ្យវត្តត្រពាំងបឹង
ដែលកំពុងតែអង្គុយផឹកស្រានៅក្នុងតូបនោះជាមួយនិង ប្រជាពលរដ្ឋក្នុងភូមិ
បានហៅលោកឲ្យឈប់ ពេលនោះលោកក៏បានឈប់ម៉ូតូ ហើយក៏បានដើរ ចូលទៅក្នុងតូបលក់ដូរអីវ៉ាន់
ដើម្បីជួបលោក ទឹម យឺន ហៅឡូញ ។ គ្រាន់តែលោកដើរចូលទៅ ដល់ភ្លាមស្រាប់តែលោក ទឹម យឺន
ហៅឡូញ បាននិយាយអូសទាញរូបលោកឲ្យចូលរួមជាមួយនិងគណបក្សប្រជាជន ដោយលោក ទឹម យឺន ហៅឡូញ
បាននិយាយថាប្រពន្ធកូនរបស់លោក ញឹល ភាព ចូលអស់ហើយហេតុអ្វីបានជាលោក ញឹល ភាព
មិនចូលជាមួយនិងគណបក្សប្រជាជនទៅ តើនៅធ្វើអ្វីទៀតដោយលោក ទឹម យឺន
និយាយភាសានេះជាដដែលៗ បន្ទាប់មកលោក ទឹម យឺន ក៏បាននិយាយបន្តទៀតទៅកាន់លោក ញឹល ភាព
ថា « តើឯងនៅធ្វើអីទៀត ប្រយត្នគេបាញ់ចោល » ។
បន្ទាប់ពីបានលឺភាសាគំរាមបែបនេះសកម្មជនដ៏សកម្មរបស់គណបក្ស សម រង្ស៊ី លោក ញឹល ភាព
បានឆ្លើយបន្តរទៅកាន់លោក ទឹម យឺន នោះវិញថា
«រឿងមនុស្សគ្មាននរណាម្នាក់ជៀសផុតពីការស្លាប់់បាននោះទេ តែមុននិងស្លាប់ ត្រូវស្លាប់ដោយមានន័យ
និងសេចក្តីថ្លៃថ្នូរ» បន្ទាប់មកលោក ញឹល ភាព ក៏បានសួរទៅកាន់លោក ទឹម យឺន ថា
«តើអ៊ុំបានពាក្យនេះ មកពីណា ហើយអ្នកណាជាអ្នកឲ្យនិយាយគំរាមកំហែងមកលើរូបលោកបែបនេះ? ។
បើទោះបីជាលោក ញឹល ភាព សួរយ៉ាងណាកដោយក៏លោក ទឹម
យឺន ហៅឡូញ នៅតែមិនឆ្លើយប្រាប់ គ្រាន់តែបង្ហើបថា«ប្រហែលថ្នាក់លើនៅតែគេបាញ់ចោល
ទាំរាំតែឯងនៅថ្នាក់ក្រោម» បន្ទាប់មកលោក ញឹក ភាព
នៅតែសួរពីរឿងនេះដដែលដោយសារតែការងឿងឆ្ងល់
នៅសុខៗគេហៅឲ្យទៅចូលរួមជាមួយនិងគណបក្សប្រជាជនដែលជាគណបក្សកានអំណាចសព្វថ្ងៃ
ហើយប្រសិនបើលោកមិនទៅចូលរួមជាមួយគេ គេនិងបាញ់លោកសម្លាប់ចោល ដោយការសួរដើម្បី
ចង់ដឹងការពិត និងដើម្បីឲ្យអស់ចំងល់និងអស់ចិត្ត មិនបានសម្រេចលោកក៏បានជិះម៉ូតូ
ចេញពីទី ណ៉មកលំនៅដ្ឋានវិញទៅ ។ តែក្រោយបន្ទាប់ពីលោក ញឹល ភាព ចេញមកបាត់លោក ទឹម យឺន
ហៅឡូញ ដែលជាសមាជិកគណបក្សប្រជាជននោះបានប្រាប់ទៅប្រជាពលរដ្ឋដែលនៅផឹកស្រា
ជាមួយនិងគាត់ថា គឺមេរបស់គាត់ជាអ្នកឲ្យនិយាយអូសទាញនិង
ឲ្យនិយាយពក្យគំរាមកំហែងសម្លាប់មកលើកលោក ញឹល ភាព សកម្មជនគណបក្ស សម រង្ស៊ី
ដូចខាងលើនេះ ។
បន្ទាប់ពីបានលឺពាក្យគំរាមកំហែងពីសំណាក់សកម្មជនគណបក្សប្រជាជនមកលើរូបលោកបែបនេះហើយលោក
ញឹល ភាព មិនបង្អង់យូ លោកក៏បានធ្វើពាក្យបណ្តឹងដាក់ទៅកាន់លោកមេប៉ុស្តិ៏ឃុំរវាង
ស្រុកសំរោង ខេត្តតាកែវ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ អោយពួកលោកបានជ្រាបនិងចាតវិធានការទប់ស្កាត់ករណីគំរាមកំហែងខាងលើនេះ។
ហើយមកដល់ថ្ងៃនេះខាងបុស្តិ៏ និងខាងគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ បានទទួលពាក្យបណ្តឹងរបស់លោកហើយផងដែរ
ដោយគេប្រាប់ថា គេនិងកោះអញ្ជើញលោក និងលោក ទឹម យឺន ហៅឡូញ
ដែលជាអាចារ្យវត្តត្រពាំងបឹង ដែលបាននិយាយអូសទាញរូបលោកឲ្យចូលជាមួយនិងគណបក្សប្រជាជន
និងបាននិយាយគំរាមកំហែងសម្លាប់មកលើរូបលោកទៀតផងនោះ
ឲ្យចូលទៅបំភ្លឺនិងធ្វើការដោះស្រាយគ្នានៅ ស្នាក់ការគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ
នៅថ្ងៃទី០៧ ខែឧសភា ខាងមុខនេះ ។ គេចាំមើលថាតើខាងប៉ូលីសប៉ុស្តិ៏ និងខាងគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ
ធ្វើការដោះស្រាយទទួលបានលទ្ធផលបែបណា ហើយលោកអាចារ្យផឹកស្រា ទឹម យឺន ហៅឡូញ
ដែលជាសមាជិករបស់គណបក្សប្រជាជនឆ្លើយបែបណាទៅវិញ ។
ទោះបីជាមានការគំរាមកំហែង
សម្លាប់ដល់អាយុជិវិតបែបណាក៏ដោយលោក ញឹល ភាព នៅតែ
ប្តេជ្ញាចិត្តថាលោកមិនខ្លាចឬក៏តុកស្លុតចំពោះការគំរាមខាងលើនោះឡើយ ព្រោះលោកធ្លាប់បានឆ្លងកាត់គ្រប់ឧបសគ្គ
និងការលំបាកផ្សេងៗក៏ដូចជាការគំរាមសំលាប់នេះរួចមកហើយ ក្នុងការដែលលោកតវ៉ាទាមទារសិទ្ធិជូនពលរដ្ឋនាពេលកន្លងមកនោះ។
តែផ្ទុយទៅវិញពាក្យគំរាមសម្លាប់មកលើរូបលោកនេះវារឹងរិទ្ធិកាន់តែបញ្ឆេះមនសិការលោក
អោយមានភាពក្លាហានកើនឡើង
មួយកំរិតថែមទៀត
ហើយលោកនិងខិតខំតស៊ូពុះពារគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាឲ្យគណ បក្ស សម រង្ស៊ី
ទទួលបានភាពជោគជ័យនៅពេលបោះឆ្នោតឃុំ-សង្កាត់
និងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ ។
លោក ឃី វណ្ណដេត ជាអ្នកតំណាងរាស្រ្តគណបក្ស សម
រង្ស៊ី និងជាអនុប្រធានខេត្តតាកែវ បានថ្លែងប្រាប់ថាចំពោះបញ្ហាការគំរាមសម្លាប់លោក
ញឹល ភាព ដែលជាសកម្មជនរបស់គណបក្ស សម រង្ស៊ី នៅក្នុងឃុំរវាង ខាងលើនេះដោយសារតែគណបក្សប្រជាជនខ្លាចពីប្រជាប្រិយភាពរបស់លោក
ញឹល ភាព ព្រោះនៅក្នុងឃុំរវាងនេះប្រជាពលរដ្ឋមានការគាំទ្រលោក ញឹល ភាព ច្រើនណាស់
ព្រោះលោកតែងតែជួយដោះស្រាយបញ្ហានាៗជូនពលរដ្ឋនៅក្នុងឃុំរវាងនេះបានជោគជ័យច្រើនដូចជា
ពីការរំលោភសិទ្ធរស់នៅនិងការជិះជាន់មកលើពលរដ្ឋពីសំណាក់អ្នកមានលុយ
មានអំណាច ដែលជាដៃជើងរបស់គណបក្សប្រជាជន ។ ជាមួយគ្នានោះលោក ឃី វណ្ណដេត
ក៏បានធ្វើការអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ដោះស្រាយករណីខាងលើនេះឲ្យមានឯករាជ្យភាព
ហើយមួយវិញទៀតក៏ដើម្បីជាការធានាដល់ការបោះឆ្នោតប្រកបទៅដោយសេរី និងយុត្តិធម៌ផងដែរ ។
សូមជំរាបផងដែរថាការគំរាមសម្លាប់លោក ញឹល ភាព
ពីសំណាក់សមាជិកគណបក្សប្រជាជនគឺ មិនមែនជាលើកទី១នោះទេ
គឺជាលើកទី២ហើយដែលកាលនោះនៅថ្ងៃទី៨ មីនា ឆ្នាំ២០១២
កន្លងទៅដែលជាថ្ងៃទិវាសិទ្ធិនារីនោះ លោកក៏ទទួលការគំរាមពីសំណាក់លោក ឡុង ចុន មេភូមិត្រពាំងខ្នា
ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ថា«អាហ្នឹងខ្លាំងជៀសងាប់រួចហេស!»នៅពេលដែលលោកយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រទៅចែកជូនប្រជាពលរដ្ឋនៅក្នុងភូមិ
ត្រពាំងខ្នា នោះ ។
ជាមួយគ្នានេះអ្នកសង្កេតការណ៏ឯករាជ្យបានសម្តែងការយល់ឃើញរបស់ខ្លួនថា
ឱកាសនៃការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ សកម្មភាពនៃការទិញទឹកចិត្ត សំឡុត
គំរាមកំហែង បាញ់សម្លាប់ រុះរើស្លាកនិងលួចដកស្លាកគណបក្ស សម រង្ស៊ី
កាន់តែមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលទាំងអស់នេះគឺជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជា
។ ដោយសារតែគេខ្លាចពី ប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី
កាន់តែមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃនោះ ដូច នេះបងប្អូនប្រជាពលរដ្ឋបានមើលឃើញច្បាស់ហើយពីល្បិចកល់ដ៏សែនអាក្រក់របស់គណបក្សប្រជាជន
។ ហើយក្នុងរយៈពេលជាង៣០ឆ្នាំដែលគណបក្សប្រជាជនកាន់កាប់អំណាចនេះ គឺគ្មានបានផ្តល់សេចក្តីសុខអ្វីជូនប្រជាពលរដ្ឋនោះឡើង
ក្រៅតែពីបក្សពួករបស់ពួកគេ ប្រជាពលរដ្ឋរស់នៅស្គាល់តែភាពភ័យខ្លាច ខ្លៅ ឃ្លាន
តែប៉ុណ្ណោះ ។ ម៉្យាងទៀតធនធានធម្មជាតិ របស់ប្រទេសកម្ពុជាក៏ត្រូវបានបំផ្លាញស្ទើរតែទាំងអស់ផងដែរ
ហើយប្រជាពលរដ្ឋដែលធ្លាប់តែរស់មានផ្ទះ មានសម្បែងសមរម្យរហូតដល់អស់ដីធ្លី ផ្ទះ
សម្បែង រស់នៅយ៉ាងវេទនាជាទីបំផុត ទាំងអស់នេះហើយគឺជាស្នាដៃនៃការគ្រប់គ្រងរយៈពេលជាង៣០ឆ្នាំរបស់គនបក្សប្រជាជន
។ ដូច្នេះប្រជាពលរដ្ឋត្រូវតែបោះឆ្នោតធ្វើការឆ្លាស់ប្តូរនាយករដ្ឋមន្រ្តី
ដែលអសមត្ថភាពបែបនេះ ចេញ ហើយបោះឆ្នោតគាំទ្រលោក សម រង្ស៊ី
ឲ្យក្លាយជានាយករដ្ឋមន្រ្តីវិញ ព្រោះលោក សម រង្ស៊ី លោកមានជំនាញនិងចំណេះពិតប្រាកដ
ធានាថាមិនបានមួយអាណត្តិផង ប្រទេសយើងនិងមាន ការផ្លាស់ប្តូរមុខមាត់ថ្មី ។
ប្រជាពលរដ្ឋរស់នៅដោយភាពថ្លៃថ្នូរ និងសម្បូរសប្បាយ ហើយលោក សម រង្ស៊ី និងរៀបចំឡើងវិញគ្រប់ក្រសួងស្ថាប័ន
មន្ទីរ និងបោសសំអាតអោយអស់នូវមន្រ្តី ខិលខូច ពុករលួយលួចជាតិ បំផា្លញជាតិ
និងធ្វើបាបរាស្រ្តបែបនេះ ហើយលោក សម រង្ស៊ី និងធ្វើការសើរើឡើងវិញនូវអាជ្ញាប័ណ្ណក្រុមហ៊ុន
ដែលទទួលបានការសម្បទានពីលោក ហ៊ុន សែន ហើយលោកនិងប្រមូលយកដីធ្លីប្រជាពលរដ្ឋដែលបាត់បង់មកប្រគល់សង
ជូនប្រជាពលរដ្ឋវិញ ។ ដូចនេះមានតែគណបក្ស សម រង្ស៊ី មួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់
ប្រជាពលរដ្ឋខ្មែរ ៕
No comments:
Post a Comment
yes