សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 6, 2012

សាកូហ្ស៊ី ឆ្ពោះទៅកាន់ការបរាជ័យនៃការបោះឆ្នោត


ក្រុង​ប៉ារីសៈ លោក​នី​កូ​ឡា សាកូ​ហ្ស៊ី  បានឆ្ពោះ​ទៅកាន់​ការ​បរាជ័យ​នៃការ​បោះ​ឆ្នោត​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​អាច​ធ្វើ​ឲ្យ​លោក​ ក្លាយ​ជា​បេ​ដឹក​នាំអឺរ៉ុប​ទី​១១ ដែលត្រូវ​វិ​បត្តិ​សេដ្ឋ​កិច្ច​ទាញ​ទម្លាក់​ពី​អំ ណាច​ និង​ប្រ​គល់​អំណាច​ដល់ លោក ​្រហ្វង់​ស្វ័រ​ ហូឡង់​ជាប្រ​ធានាធិបតី​សង្គម​និ​យម​ទីមួយ របស់​បារាំង​ក្នុង​ពេល​១៧​ឆ្នាំ។
ត្រូវ​បាន​លើក​ស្ទួយ​ដោយ​ទំនោរ ខឹង​សម្បារ​នឹង​អសមត្ថ​ភាពរបស់ លោក​សាកូហ្ស៊ី​ មិន​អាច​​ទប់​ស្កាត់​ ភាព​អត់​ការងារ​ធ្វើ​ែ​កើន​ឡើង ក្នុង​អំ​ឡុង​ពេល​អាណត្តិ​៥​ឆ្នាំ លោក​ហូឡង់​ បាន នាំ​មុខ​ចន្លោះ​ពី​៤​ទៅ​៨ពិន្ទុ​ នៅ​ក្នុង​​ការ​ស្ទង់​មតិ​​ចុង​ក្រោយ​សម្រាប់​ការ​បោះ​ឆ្នោត​មួយ​ ដែល​អាច​ស្មើ​នឹង​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​សម្រាប់​ទ្វីប​អឺរ៉ុប​។

ថ្វីបើ​សន្សំ បាន​ពី​ពិន្ទុ​ពី​ការ​នាំ​មុខ​របស់​លោក​ហូឡង់​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធ​នាការ ឃោសនា​ក្តី​ ក៏ក្រុម​ទី​ប្រឹក្សា​ផ្ទាល់ របស់​លោក​សាកូហ្ស៊ី បាន​ទទួល​ ស្គាល់​ថា ខ្លួន​ទាម​ទារអព្ភូត​ហេតុ​ សម្រាប់​ការ​គាំ​ទ្រ​គាត់​ទើប​អាច​ទទួល​បាន​អាណត្តិ​ទីពីរ។
មុនពេល​យុទ្ធនាការ បាន​បញ្ចប់​កាល​បី​ថ្ងៃ​សុ្រ សមាជិក​នៃ​មជ្ឈ ដ្ឋាន​ខាង​ក្នុង​របស់​លោក​សាកូ​ហ្ស៊ី បាន​ប្រាប់​រ៉យ​ទ័រ ថា​៖ «គាត់​ គឺជា​អ្នក​ឈរឈ្មោះ។ គាត់​គិត​ថា ​វា​មិន​ទាន់​ចប់​ទេ ដរាបណាមិន​ទាន់​ដល់​ទីបញ្ចប់​ ប៉ុន្តែខ្ញុំ​នឹងហ៊ាន​និ​យាយថា ក្នុង​៦​ គាត់​មាន​ឱ​កាស​តែ​មួយ​ប៉ណ្ណោះ»៕


No comments:

Post a Comment

yes