ហ្គានតាណាម៉ូ គុយបាៈ អ្នកទោសនៅកោះហ្គានតាណាម៉ូ៥នាក់ ដែលគេចោទប្រកាន់ពីបទ រៀបផែនការអាក្រក់វាយប្រហារ ថ្ងៃទី១១ កញ្ញា បានបដិសេធមិន ឆ្លើយចំ ពោះសំនួររបស់ចៅក្រម យោធាអាមេរិកទេ កាលពីថ្ងៃអាទិត្យ នៅក្នុងសវនាការតុលាការ ដ៏វឹកវរមួយ ដែលក្នុងនោះក្រុមមេធាវីការពារក្តីព្យាយាមបង្ហាញការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម នេះថាអយុត្តិធម៌។
លោកខាឡិដ សេក ម៉ូហាម៉ាត់ ជាមេគំនិតដែលបានសារភាពពី បទវាយប្រហារដោយការប្លន់យន្តហោះកាលពី ឆ្នាំ ២០០១ និងគូ កនជនជាន់ចោទ៤នាក់របស់គាត់ សុទ្ធតែបានប្រើសិទ្ធិរបស់ពួកគេ ដើម្បីពន្យារពេលគ្មានកំណត់មិន ឲ្យចូលក្នុងការចោទប្រកាន់សម្លាប់ មនុស្ស និងភេរវកម្ម ដែលមានទោសប្រហារជីវិត។
ជនជាប់ចោទពីរនាក់ បានទទូចថា ឯកសារចោទប្រកាន់៨៧ទំព័រ នោះគេត្រូវអានក្នុងតុលាការ ហើយ ក្រុមរដ្ឋអាជ្ញា បានចាប់ផ្តើមធ្វើដូច្នោះថ្វីបើសវនាការនេះ បានប្រើពេលរហូតដល់ជាង១០ម៉ោងក្តី។
ឯកសារចោទប្រកាន់បានរាយ នាមមនុស្ស២៩៧៦នាក់ដែលបាន ស្លាប់នៅពេលដែលយន្តហោះដឹក អ្នកដំណើរដែលគប្លន់ បានបុកប៉ម ភ្លោះនៃ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងញូវយ៉ក មន្ទីបញ្ចកោណ និង ទីវាលផេនស៊ីលវានៀ និងត្រូវបាន គេរំពឹងថាចំណាយពេលជាច្រើនម៉ោងដើម្បីអាន។
No comments:
Post a Comment
yes