យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា លោកស្រី Hillary Rodham Clinton រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងប្រកាស ចេញផ្សាយរបាយការណ៍ជួញដូរមនុស្សឆ្នាំ២០១២ (TIP) នៅថ្ងៃអង្គារទី១៩ ខែមិថុនា ឆ្នាំ២០១២នេះ វេលាម៉ោង៩យប់ ម៉ោងនៅក្នុងប្រទេសកម្ពុជានៅក្នុងក្រសួង ការបរទេសសហរដ្ឋអាមេរិក។
នេះជាលើកទី១២ហើយ ដែលរបាយការណ៏ស្តីពីការជួញដូរមនុស្ស ធ្វើការវាយតំលៃដល់រដ្ឋាភិបាលនានា ស្តីពី កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងទាសភាពសម័យទំនើបក្នុងប្រទេសចំនួន១៨៦ នៅជុំវិញពិភពលោក។
របាយការណ៍នៃការជួញដូរមនុស្សឆ្នាំ២០១២នេះ នឹងត្រូវដាក់បង្ហោះនៅក្នុងគេហទំព័រស្ថានទូតសហរដ្ឋអាមេរិក នៅពេលដែលពិធីប្រកាសចេញផ្សាយរបាយការណ៍នេះត្រូវបានបញ្ចប់។
No comments:
Post a Comment
yes