សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 13, 2012

គណបក្ស សម រង្ស៊ី ខេត្តបន្ទាយមានជ័យ បង្ហាញពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតឃុំ-សង្កាត់


ភាពមិនប្រក្រតីដែលបានកើតឡើងក្នុងពេលបោះឆ្នោត ត្រូវបានគណបក្ស សម រង្ស៊ី បង្ហាញ របាយ​ការណ៏ជាបន្តរបន្ទាប់ ជាមួយគ្នានោះគណបក្ស​ សម រង្ស៊ី ក៏បានធ្វើការបដិសេធមិនទទួល ស្គាល់ផលទ្ធផលនៃការបោះឆ្នោតនេះផងដែរ ។

យ៉ាងណាម៉ិញគណបក្ស​ សម រង្ស៊ី នៅក្នុងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះក៏បាន បង្ហាញនូវរបាយការណ៏របស់ខ្លួនដែលទាក់ទងនៅនិងភាពមិនប្រក្រតីនៃការបោះឆ្នោតនេះផងដែរ ។ បើយោងតាមតំណាងគណបក្ស សម រង្ស៊ី ប្រចាំនៅក្នុងខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យ ដឹងថា ភាពមិនប្រក្រតីទាំងអស់នោះមានដូចជា សមាជិកឃុំរបស់គណបក្សប្រជាជនបានធ្វើការ គំរាមមកលើបេក្ខភាពលេខរៀងទី១របស់គណបក្ស សម រង្ស៊ី ឲ្យទំលាក់ស្លាកសញ្ញាគណបក្ស សម រង្ស៊ី និងឲ្យលាឈប់ចេញពីគណបក្ស សម រង្ស៊ី ដោយគេបានសន្យាផ្តល់ជាថវិការសម្រាប់​ជាថ្នួរ តែប្រសិនបើមិនព្រមធ្វើតាមគេនោះនិងមានបញ្ហាជាក់ជាមិនខាន។ តែទោះជាយ៉ាងណា​ដោយ​ឈរលើកគោលការណ៏ និងឧត្តមគតិ សម្បជញ្ញៈខ្ពស់ បេក្ខភាពលេខរៀងទី១របស់​គណ​បក្ស​សម រង្ស៊ី មិនព្រមចុះញ៉មតាមអ្វីដែល ជាការគំរាមរបស់សមាជិក​ឃុំ គណបក្សប្រជាជន​នោះ​ឡើយ ។


មួយវិញទៀតចំពោះនៅក្នុងក្រុងប៉ោយប៉ែតត្រូវបានតំណាងគណបក្ស សម រង្ស៊ី ខេត្តបន្ទាយមាន ជ័យ ប្រាប់ឲ្យដឹងថាមានចំនួន២ករណី ដែលក្នុងនោះគណបក្សប្រជាជនបានលើកស្លាកសញ្ញា របស់ខ្លួនកាត់ទទឹងផ្លូវនៅក្នុងសង្កាត់ផ្សារកណ្តាលមានចំនួន២កន្លែង និងនៅសង្កាត់ប៉ោយប៉ែត មានចំនួន១កន្លែង ដែលជាកន្លែងហាមឃាត់មិនឲ្យគណបក្សនយោបាយលើកស្លាកគណបក្ស របស់ខ្លួន តែគណបក្សប្រជាជនអាងខ្លួនមានអំណាចបានធ្វើល្មើសទៅនិងច្បាប់ដែលបានហាម ឃាត់ ។ ជាមួយគ្នានោះក៏មានប្រធានមណ្ឌលដែលជាសមាជិកគណបក្សប្រជាជនគឺប្រធាន មណ្ឌល​៤ និងប្រធានមណ្ឌល៥ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត គឺបានបង្ករបញ្ហាស្មុកស្មាញជាច្រើន និង គ្រប់រូបភាពក្នុង​ដំ​ណើ​រ​​ការយុទ្ធនាការឃោស​នា​បោះឆ្នោតឃុំ-សង្កាត់ នោះផងដែរ ។ នេះ គ្រាន់​តែលើកយកមកនិយាយត្រួសៗចំណុចសំខាន់តែមួយផ្នែកតូចប៉ុណ្ណោះ គឺនៅមានភាព​មិន​ប្រក្រតីជាច្រើនទៀត ដែលបានកើតមានឡើងនៅក្នុងខេត្តបន្ទាយមានន័យ ក៏ដូចជានៅ​តាម​បណ្តា​ខេត្តនានាទូទាំងប្រទេស។ ចំពោះភាពមិនប្រក្រតីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៣នេះ ដូចអ្វីដែលគណបក្ស សម រង្ស៊ី បានធ្វើសេចក្តីថ្លែងការជាបន្តរ បន្ទាប់ និងបានធ្វើការបដិសេធចំពោះដំណើរការបោះឆ្នោតនេះ ។

មន្រ្តីឃ្លាំមើលដំណើរការបោះឆ្នោត ក៏ធ្លាប់បានធ្វើការរិះគន់ចំពោះដំណើរការបោះឆ្នោតនេះផង ដែរ ថាមិនមានភាពប្រក្រតីជាមួយគ្នានោះគឺមានប្រជាពលរដ្ឋចំនួនប្រមាណជា៤០ភាគរយគឺមិន បានទៅបោះឆ្នោត ដែលការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនប្រជាពលរដ្ឋដែលមិនបានទៅចូលរួម បោះឆ្នោតបែបនេះ ត្រូវបានមជ្ឈដ្ឋាននានាលើកឡើងថា​ទាំងអស់នេះមកពីភាពកំសោយរបស់ គ..ប ហើយវាក៏ជារឿងអាម៉ាស់ធំធេងមួយសម្រាប់ គ..ប ផងដែរ ដែលមន្រ្តីអង្គការឃ្លាំ មើល​ដំណើរការបោះឆ្នោត បានលើកឡើងថាបញ្ហាទាំងអស់នេះគឺបានកើតមានដដែលជាដដែល ជា​រៀងរាល់ពេលក្នុងការបោះឆ្នោតម្តងៗ ប៉ុន្តែយ៉ាងណាក៏ដោយ គឺគ្មានការកែតម្រូវនោះឡើយ ។

មួយវិញទៀតមន្រ្តីឃ្លាំមើលការបោះឆ្នោតក៏បានលើកឡើងផងដែរថា ចំពោះមន្រ្តីអាជ្ញាធរមាន សមត្ថកិច្ចវិញនៅពេលឃោសនាបោះឆ្នោតគឺពួកគាត់មិនបានជួយសំរួលនូវចរាចរណ៏ឲ្យគណបក្ស សម រង្ស៊ី ធ្វើការដង្ហែរក្បួនរបស់ខ្លួនឲ្យបានស្រួលនោះឡើយបើទោះបីក្បួននោះតូចក្តី ធំក្តី តែ​ផ្ទុយទោវិញប្រសិនបើជាក្បួនរបស់គណបក្សប្រជាជនវិញ គឺកម្លាំងមានសមត្ថកិច្ច ជាពិសេសគឺ ផ្នែកប៉ូលីសចរាចរណ៏ បានជួយសំរួលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត នេះក៏ជាភាពមិនប្រក្រតី ផងដែរ ។ ចំពោះនៅថ្ងៃបោះឆ្នោតវិញ មន្រ្តីឃ្លាំមើលការបោះឆ្នោតបានមើលឃើញថា មានមន្រ្តី ក្រុមប្រឹក្សាឃុំ-មេភូមិ-មេឃុំ-ចៅសង្កាត់ ដែលមកពីគណបក្សប្រជាជនគឺពួកគាត់បានមកចាំឃ្លាំ មើលនៅពីខាងមុខគ្រប់ការរិយាល័យបោះឆ្នោតទាំងអស់ ដែលនេះជាការគំរាមកំហែងប្រជាពល រដ្ឋខាងផ្នែកអារម្មណ៏ បើទោះបីជាប្រជាពលរដ្ឋលោកមិនចង់បោះឆ្នោតឲ្យគណបក្សប្រជាជនក៏ ដោយ ក៏ពួកគាត់ស្ថិតនៅក្រោមគំនាបរបស់សមាជិកគណបក្សប្រជាជនផងដែរ ។

មន្រ្តីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល បានលើកឡើងថាសមាជិករបស់គណបក្សប្រជាជន នៅមុនថ្ងៃបោះឆ្នោត បានយកថវិការព្រមទាំងគ្រឿងឧបភោគបរិភោគ ទៅចែកជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋាន ជាការទាក់ទាញទិញទឹកចិត្តឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជន របស់ពួកគេ ហើយសមាជិកគណបក្សប្រជាជនថែមទាំងបានធ្វើការសន្យាទៀតថា ប្រសិនបើ គណបក្សប្រជាជនឈ្នះឆ្នោត នោះគេនិងយកក្រម៉ា សារុង ប៊ីចេង និងគ្រឿងឧបភោគ បរិភោគ ដទៃជាច្រើនទៀតយកមកចែកជូនជាថ្មីម្តងទៀតផងដែរ ។
ចំណែកតំណាងគណបក្ស សម រង្ស៊ី នៅខេត្តបន្ទាយមានជ័យបានឲ្យដឹងជុំវិញ ទៅនិងភាពមិនប្រ ក្រតីដែលបានកើតឡើងនៅក្នុងយុទ្ធនាការឃោសនា និងការបោះឆ្នោតឃុំ-សង្កាត់នេះទៀតថា មន្រ្តីគណបក្សប្រជាជនរបស់លោក ហ៊ុន សែន បានដើរទៅបំផុសបំផុលប្រជាពលរដ្ឋថា ប្រសិន បើពួកគាត់បោះឆ្នោតឲ្យគណបក្ស សម រង្ស៊ី នៅពេលដែលមានបញ្ហាគឺគណបក្សប្រជាជនមិន ទទួលដឹងឮនោះឡើយ ហើយមួយវិញទៀតពួកគេបានធ្វើការគំារាមប្រជាពលរដ្ឋទៀតថា ប្រសិន បើគណបក្ស សម រង្ស៊ី ជាប់ឆ្នោតមានមេឃុំ-ចៅសង្កាត់ច្រើននោះ ពិតជាមានសង្គ្រាមកើតឡើង ជាថ្មីម្តងទៀតជាមិនខាន ។ ដែលក្នុងន័យនេះទាំងគណបក្ស សម រង្ស៊ី និងមន្រ្តីឃ្លាំមើលការបោះ ឆ្នោតបានសម្តែងការងឺងឆ្ងល់ថា ហេតុអ្វីបានជាមន្ត្រីគណបក្សប្រជាជន និងមាជិករបស់គណ បក្សកាន់អំណាចមួយនេះ ​និយាយបំភិតបំភ័យប្រជាពលបែបនេះ ដោយពួកគាត់​បានបញ្ជាក់​ថា​សង្គមប្រជាធិបតេយ្យ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងនៅពេលបោះឆ្នោត​គឺមិនត្រួវមាន​ការគំរាមកំហែង និងបំភិតបំភ័យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតបែបនេះនោះឡើយ ។ ដោយ​ពួកគាត់បានលើកឡើងថា សមាជិកគណបក្សប្រជាជន និងគ..ប ត្រូវ​ផ្តល់សិទ្ធិជូន​ប្រជាពល
រដ្ឋ​ក្នុងការ​ដែលពួកគាត់ត្រូវធ្វើការ ជ្រើសរើសតំណាងរបស់ពួកគាត់នៅថ្នាក់មូលដ្ឋានតាមឆន្ទះ​
របស់ពួកគាត់ មិនត្រូវមានការបង្ខិតបង្ខំប្រជាពលរដ្ឋបែបនេះនោះទេ ។

សូមជំរាបជូនផងដែរថា នៅក្នុងពាក្យបណ្តឹងរបស់គណបក្ស សម រង្ស៊ី ដែលបានដាក់ជូនទៅ គ..ប គឺ មានចំនួនតិចណាស់ដែល គ..ប ធ្វើការដោះស្រាយជូនគណបក្ស សម រង្ស៊ី នោះ តែប្រសិនបើ ខាងតំណាងគណបក្សប្រជាជន ដាក់ពាក្យបណ្តឹងពីរឿងអ្វីមួយមកលើគណបក្ស សម រង្ស៊ី វិញគេសង្កេតឃើញថា គ..ប ចាត់ការភ្លាមៗគឺមិនទុកយូរនោះឡើយ ដែលទាំងអស់​នេះត្រូវបានគណបក្ស សម រង្ស៊ី និងតំណាងមន្រ្តីអង្គការដែលឃ្លាំមើលការបោះឆ្នោតបាន​សម្តែង
ចំណាប់អារម្ភ និងការ​យល់​ឃើញថា នេះគឺជាការលំអៀងរបស់ គ..ប ដែលមានលោក អ៊ឹម សួស្តី ជាប្រធាននិងលោក ទេព នីថា ជាអគ្គលេខាធិការនោះ តែងតែធ្វើអ្វីៗដើម្បី​គណបក្សប្រជា​ជនជានិច្ច ដូចនេះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺពោពេញទៅ​ដោយភាព​មិន​ប្រក្រតី និងមិនយុតិធម៌ សេរី ត្រឹមត្រូវ ដូចអ្វីដែលគណបក្ស សម រង្ស៊ី និងមន្រ្តីឃ្លាំមើល​ការ​បោះឆ្នោតពិតប្រាកដមែន ៕ 

No comments:

Post a Comment

yes