សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 13, 2012

កូនប្រុស​របស់លោក ឈុត វុ​ទី្ធ មក​ទទួលយក​សម្ភារៈ​ឪពុក​

កោះកុង: កូនប្រុស​លោក ឈុត វុ​ទី្ធ ឈ្មោះ ឆឺ​យ ឧ​ត្ត​មរ​សី្ម បានមក​ទទួល​យកស​ម្ភា​រៈ​របស់​ឪពុក​ទៅវិញ​ហើយ កាលពី​ព្រឹក​ថៃ្ង​ទី​១៣ ខែមិថុនា ឆ្នាំ​២០១២​នេះ​។​

​មន្ត្រី​អង្គការ​សិ​ទិ្ធ​មនុស​ប្រចាំ​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា សម្ភារៈ​ដែល​ទទួលបាន​នោះ រួមមាន រថយន្ត ទូរស័ព្ទដៃ វិទ្យុទាក់ទង ពិល នាឡិកាដៃ ម៉ាស៊ីនថតរូប ប្រដាប់​វាស់​ស្ទង់ (GPS) កាបូប​លុយ ប័ណ្ណសម្គាល់ខ្លួន ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​
​    ​
​លោក អ៊ិន គង់​ជិត មន្ត្រី​អង្គការ​លីកាដូ បាន​ប្រាប់ថា សម្ភារៈ​ទាំងនោះ គឺ​បាន​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​ប៉េអឹម​ខេត្តកោះកុង ចាប់តាំងពី​ថៃ្ង​លោក (​ឈុត វុ​ទី្ធ​) ត្រូវគេ​បាញ់សម្លាប់​មក ហើយ​ពុំមាន​អី្វ​បាត់បង់​នោះទេ គឺ​នៅ​គ្រប់​ចំនួន​តាម​ពាក្យ​សើ្ន​សុំ​។​
​    ​
​សូមបញ្ជាក់ថា កាលពី​ថៃ្ង​ទី​១៨ ខែឧសភា ឆ្នាំ​២០១២ កូនប្រុស​របស់លោក ឈុត វុ​ទី្ធ ឈ្មោះ ឆឺ​យ ឧ​ត្ត​មរ​សី្ម បានដាក់​ពាក្យស្នើសុំ​មកកាន់​លោក​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្តកោះកុង ដើម្បី​យក​សម្ភារៈ​ឪពុក​ខ្លួន​ទៅវិញ​។​

​    ​
​នៅ​ព្រឹក​ថៃ្ង​ទី​១៣ ខែមិថុនា​នេះដែរ សាក្សី​ក្នុង​សំណុំរឿង​បាញ់សម្លាប់​លោក ឈុត វុ​ទី្ធ ម្នាក់ទៀត ឈ្មោះ ប៊ូ អង អាយុ ៣៧​ឆ្នាំ ដែលជា​កម្មករ​របស់​ក្រុមហ៊ុន Timber Green ក៏បាន​ចូលមក​បំ​ភឺ្ល នៅឯ​តុលាការខេត្ត តាម​ការកោះហៅ​ផងដែរ​។​
​    ​
​សូម​រម្លឹកថា លោក ឈុត វុ​ទី្ធ សកម្មជន​ព្រៃឈើ ត្រូវបាន​គេ​បាញ់សម្លាប់​កាលពី​វេលា​ថៃ្ង​ត្រង់ ថៃ្ង​ទី​២៦ ខែមេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាល​បី ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ខណៈពេលដែល​លោក និង​ស្ត្រី​អ្នកកាសែត The Cambodia Daily ពីររូប​ផ្សេងទៀត បាន​ធើ្វ​ដំណើរ​ទៅកាន់​ទីនោះ​៕ K​

No comments:

Post a Comment

yes