សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 19, 2012

ហ្វ៊ុនស៊ិនប៉ិច​សោកស្តាយ បន្ទាប់ពី​សម្តេចក្រុមព្រះ​បញ្ចប់​ការបង្រួបបង្រួម​


Give our kids a better deal
សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នៅក្នុងសន្និសីទកាសែតកាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១២
1 of 2   
ភ្នំពេញ: ជាការ​ឆ្លើយតប​ទៅនឹង​បន្ទូល​របស់​សម្តេចក្រុមព្រះ ការិយាល័យ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១២ បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​បន្ទូល​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​គូសបញ្ជាក់​នូវ​ជំហរ​បញ្ចប់​ការ​បង្រួម​បង្រួម​អ្នករាជានិយម រវាង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នកនាំពាក្យ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​បញ្ជាក់ថា “​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ឆន្ទៈ​យ៉ាងពិត​ប្រាកដ​ក្នុងការ​បង្រួម​បង្រួម​អ្នករាជានិយម ដូចជា​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ ដោយបាន​ខិតខំ​ជួបពិភាក្សា​គ្នា​រវាង​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ចំនួន ៣​លើក និង​បានរៀបចំ​សេចក្តីព្រាង​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ជូន​គណបក្ស​នរោត្តម រណ​ឬ​ទ្ធិ តាំងពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ មកម្ល៉េះ​”​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​គណបក្ស​រាជានិយម សីហនុ​និយម ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​មាគ៌ា ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​រាជបិតា​ស្ថាបនិក ជាពិសេស ប្រកាន់​ជំហរ​សហប្រតិបត្តិការ​ជាមួយ​គណបក្ស​ប្រជាជ​កម្ពុជា ដើម្បី​ស្ថិរភាព សន្ដិភាព និង​ការអភិវឌ្ឍ​។ សេចក្ដីប្រកាស​បញ្ជាក់ថា “​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅតែ​គោរព​សេចក្ដីថ្លែងការណ៍​រួម​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម ហើយនឹង​បន្ត​ជំរុញ​ដំណើរការ​បង្រួបបង្រួម​នេះ ក្នុងករណី​ដែល​គណបក្ស​នរោត្តម រណ​ឫ​ត្ធិ ប្រកាស​ឲ្យ​ច្បាស់លាស់​នូវ​ជំហរ​ដូចគ្នា​នឹង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះដែរ​”៕​

No comments:

Post a Comment

yes