សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 15, 2012

អគ្គិសភ័យឆាប​​ឆេះភោជនីយដ្ឋាន​​​ឥណ្ឌា​មួយ​កន្លែង​ នៅ​សង្កាត់​ចតុមុខ


នៅ​ម៉ោងប្រមាណ​ ៦:២០នាទីល្ងាច​ថ្ងៃ​សុក្រ​នេះ អគ្គីសភ័យ​​មួយ​បាន​ឆាប​ឆេះ​ភោជនីយដ្ឋាន​​​ឥណ្ឌា ​ដែលមាន​យីហោ​ឈ្មោះ ផ្កាឈូក ស្ថិត​​នៅ​ផ្លូវ​លេខ ២​៥៨ (ខាង​ត្បូងឈាងខាង​កើត​ព្រះ​បរម​រាជវាំង) ក្នុង​សង្កាត់​ចតុមុខ​​ ខណ្ឌ​ដូន​ពេញ រាជ​​ធានី​ភ្នំ​ពេញ។
លោកវិរៈសេនីយ៍​ទោ នេត វន្ថា ប្រធាន​ការិយាល័យ​នគរ​បាល​ពន្លត់​អគ្គិស​ភ័យ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​ថា អគ្គិស​ភ័យ​នេះ បាន​កើត​ឡើង​នៅ​ម៉ោង​ជាង ៦:២០​នាទីល្ងាច​​​ ហើយ​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ​នៅ​​ម៉ោង​​​ប្រ​​មាណ​​ ៧យប់ ក្រោម​ការ​អន្តរាគមន៍​របស់​​ក្រុម​​ពន្លត់​អគ្គិស​ភ័យ​​រាជ​​ធានី​ភ្នំ​ពេញ ដោយ​​ប្រើ​​ឡាន​​ទឹក​​អស់​ចំនួន ៦​គ្រឿង​។ លោកបន្ត​ថា អគ្គិស​ភ័យ​នេះ បាន​​ឆាប​​ឆេះ​​ល្វែង​​​​ខាង​លើ​ដែល​​ធ្វើ​អំពី​​ឈើ ខូច​​ខាត​​អស់​​​សម្ភារៈ​​មួយ​ចំនួន ប៉ុន្តែពុំ​បាន​​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។
​បើ​តាម​លោក សុខ​ សម្បត្តិ អភិបាល​​ខណ្ឌ​​ដូន​​ពេញ គេ​​នៅ​​ពុំ​​ទាន់​​ដឹង​​ពី​​មូល​​ហេតុ​​នៃ​ការ​​ឆាប​​ឆេះ​​នេះ​​នៅ​​ឡើយ​​ទេ ប៉ុន្តែ​​ការ​សន្និដ្ឋាន​​ជំហាន​ដំបូង​អាច​បណ្តាល​​មក​​ពី​​ការ​​ឆ្លង​​ចរន្ត​​អគ្គិសនី។
គួរបញ្ជាក់ថា រយៈពេល​៦​ខែដើមឆ្នាំ​ ២០១២នេះ នៅ​រាជធានីភ្នំ​ពេញ មាន​​​អគ្គី​ភ័យ​បាន​កើត​ឡើង​ចំនួន ៤១ករណី ឆេះលំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់ ២៨​ខ្នង ដែល​​មូលហេតុ​នៃ​ការ​ឆេះភាគច្រើន កើត​ឡើង​ដោយ​សារ​ការឆ្លង​ចរន្ត​អគ្គិសនី៕

No comments:

Post a Comment

yes