លោក Sarath Fonseka អតីតប្រមុខកងទ័ពស្រីលង្កា ដែលទើបដោះលែងអោយមានសេរីភាព បានសន្យានៅចំពោះមុខអ្នកគាំទ្រខ្លួន រាប់ពាន់នាក់ ថាលោកផ្ដួលរំលំលោកប្រធានាធិបតី Mahinda Rajapakse ចេញពីតំណែងតាមរយៈការបោះឆ្នោតប្រធានាធិបតី នៅរយៈពេលប៉ុន្មានឆ្នាំទៀតនេះ។
បើតាមទីភ្នាក់ងារសារព័ត៌មាន AFP លោក Sarath Fonseka ត្រូវបានដោះលែងកាលពីថ្ងៃទី២១ ខែឧសភា បន្ទាប់ពីលោកបានកាត់ទោស នៅឆ្នាំ២០១០ ពីបទមានបំណងចង់ធ្វើរដ្ឋប្រហារទំលាក់លោក Mahinda Rajapakse។ ប៉ុន្តែការដោះលែង លោក Fonseka បានធ្វើឡើងតាមរយៈសម្ពាធសហគមន៍អន្តរជាតិ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងកូឡំបូ អតីតប្រមុខកងទ័ពស្រីលង្កា បានហៅរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី Rajapakse ថាជារបបផ្ដាច់ការនឹងពុករលួយ ហើយថា លោកឈរឈ្មោះម្ដងទៀត សំរាប់បេក្ខជនប្រធានាធិបតី ប៉ុន្តែលោកនិយាយនៅពេលនេះ លោកត្រូវការគាំទ្ររបស់ប្រជាជនស្រីលង្កា៕
No comments:
Post a Comment
yes