1 of 4
ភ្នំពេញ: ក្រុមពលរដ្ឋ និងកុមារជាកូនរបស់ស្ត្រីបឹងកក់ទាំង ១៣នាក់ ដែលកំពុងជាប់ពន្ធនាគាព្រៃស ចាប់តាំងពីថ្ងៃទី២៤ ខែឧសភា ក្នុងជម្លោះដីធ្លីនៅបឹងកក់នោះ បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀតនៅមុខសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ដោយទាមទារឲ្យមានការដោះលែងម្តាយរបស់ពួកគេទាំងអស់ចេញពីពន្ធនាគារ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
ក្នុងការទាមទារខាងលើ ក្រុមកុមារទាំងនោះសើ្នឲ្យសាលាឧទ្ធរណ៍ប្រកាន់នូវភាពយុត្តិធម៌ ដោះលែងម្តាយពួកគេ ពីព្រោះពួកគេត្រូវការម្តាយមករស់នៅជាមួយ។
ចំណែកឯស្ត្រីម្នាក់ តំណាងអ្នកភូមិបឹងកក់ បាននិយាយថា ពួគគាត់ដែលជាពលរដ្ឋបឹងកក់ មកនៅមុខសាលាឧទ្ធរណ៍ពេលនេះ គឺមកអង្គុយស្ងាត់ស្ងៀម ដោយគ្រាន់តែលើកបដា ដើម្បីជំរុញសាលាឧទ្ធរណ៍ឲ្យបើកសវនាការ លើបណ្តឹងទាស់របស់ពលរដ្ឋបឹងកក់ទាំង ១៣ នាក់នោះ ឲ្យបានឆាប់ នៅថ្ងៃទី២៧ ខែមិថុនា ឲ្យមានយុត្តិធម៌ "ជញ្ជីងយុត្តិធម៌ត្រូវតែថ្លឹងឲ្យបានស្មើ"។
ស្ត្រីតំណាងរូបនោះបញ្ជាក់ថា “ពួកខ្ញុំពលរដ្ឋបឹងកក់ ជំរុញឲ្យសាលាឧទ្ធរណ៍ ដែលបើកសវនាការថ្ងៃទី២៧ ខែមិថុនា ត្រូវតែដោះលែងស្ត្រីបឹងកក់ទាំង ១៣ នាក់នោះ ឲ្យមានសិទ្ធិសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌអីទាំងអស់” ដោយសង្ឃឹមថា សាលាឧទ្ធរណ៍នឹងមិនធ្វើដូចសាលាដំបូងរាជធានីភ្នំពេញទេ។
សូមបញ្ជាក់ថា កុមារ និងពលរដ្ឋបឹងកក់ ដែលមកតវ៉ានៅមុខសាលាឧទ្ធរណ៍ នៅថ្ងៃទី២០ ខែមិថុនានេះ ពួកគាត់មិនបានស្រែកតវ៉ាខ្លាំងទេ គឺពួកគាត់មកអុជធូប និងមកលើកបដា ដែលជាសារមួយបញ្ជូនទៅសាលាឧទ្ធរណ៍ ឲ្យបើកសវនាការនៅពេលខាងមុខ ប្រកបដោយភាពយុត្តិធម៌បំផុតសម្រាប់ស្ត្រីទាំង ១៣នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស គឺត្រូវតែដោះលែងពួកគាត់ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់៕ K

No comments:
Post a Comment
yes