លោកស្រី ប្រាក់
ណារី ដែលជាអនុប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលកន្លងមកត្រូវបានបុគ្គលិកក្រសួងអប់រំ យុវជន និងកីឡា
បានធ្វើការចោទប្រកាន់ពីបទកិបកេងយកថវិកាគំរោងមូនិធិរបស់អង្គការ យូនីសេស ជាង១ម៉ឺនដុល្លារ ក្នុងឆ្នាំ២០១០ ។
សូមជំរាបថា ការបែបធ្លាយនូវរឿងអាស្រូវរបស់អនុប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងអប់រំ
យុវជន និងកីឡា លោកស្រី ប្រាក់ ណារី គឺបន្ទាប់ពីបុគ្គលិករួមអាជីពមិនអាចឈរឱបដៃមើលនូវភាពអយុត្តិធម៌
ដែលលោកស្រី ប្រាក់ ណារី បានប្រព្រឹត្តិអំពើពុករលួយបែបនេះ ហើយលោកស្រី ប្រាក់ ណាវី
ក៏មិននឹកស្មានផងដែរថាថវិការដែលខ្លួនបានកឹមកេងនោះ ត្រូវបានគេដឹងនិងបែក
ធ្លាយបែបនេះនោះទេ ។ ថវិការដែលលោកស្រី ប្រាក់ ណារី ធ្វើការកឹមកេងជាង១ម៉ឺនដុល្លានោះ គឺជាថវិការដែលទទួលបានពីអង្កការ
យូនីសេស ដែលគឹបានជួយ មកវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជាចំនួន១២០លាននិង៣ម៉ឺនដុល្លា
សំរាប់នាយកដ្ឋានរដ្ឋបាលរបស់ក្រសួងអប់រំ
យុវជន និងកីឡា ក្នុងកម្មវិធី « បណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងគ្រូ » ។
គួរជំរាបផងដែរថាកាលណោះលោកស្រី ប្រាក់ ណារី ដែលជាអ្នកគំរោង បានរៀបចំសិក្ខាសាលាមួយស្តីពីកម្មវិធី « បណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងគ្រូ » សំរាប់គ្រូក្នុងខេត្ត-ក្រុងចំនួនប្រាំ ដែលរួមមាន រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង ខេត្តស្ទឹងត្រែង។ដែលតាមគំរោង គឺសិក្ខាសាលានោះត្រូវមានចំនួនបីលើក
ដែលតម្រូវឲ្យមនាសិក្ខាកាមចូលរួម
ទាំងអស់ចំនួន៩០នាក់ សំរាប់សិក្ខាសាលាបណ្តុះបណ្តាលនីមួយៗ ។ ប៉ុន្តែតាមការអនុវត្តជាក់ស្តែងលោកស្រី ប្រាក់ ណារី បានរៀបចំតែពីរ សិក្ខាសាលានិងមានសិក្ខាកាមចូលរួមតែ៦០នាក់ប៉ុណ្ណោះ
គឺធ្វើផ្ទុយទៅនិងគំរោងមូនិធិរបស់អង្គការ យូនីសេស ដែលបានផ្តល់មកឲ្យ ហើយ
លោកស្រី ប្រាក់ ណារី យកប្រាក់ដែលកឹមកេងទាំងនោះដាក់ក្នុងហោប៉ាវ
របស់ខ្លួនធ្វើព្រងើយ
ដោយលោកស្រី ប្រាក់ ណារី មិននឹកស្មានថាគ្មានអ្នកណាដឹងរឿងរបស់ខ្លួន
ក្នុងការប្រព្រឹត្តអំពើពុករលួយ ប្រាក់ដែលជាជំនួយរបស់ អង្គការ យូនីសេស បែបនេះនោះ ។
ទង្វើរបស់អនុប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ប្រាក់ ណា
រី ខាងលើនេះគឺត្រូវបានលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានធ្លាប់បានលើកឡើងថា
ជាការធ្វើខុសទៅនិងច្បាប់ ហើយអ្នកដែលបានប្រព្រឹត្តអំពើពុករលួយកិបកេងថវិការមូលនិធិបែបនេះត្រូវតែធ្វើការផ្តន្ទាទោស
ទៅតាមច្បាប់ ។
ដូចនេះលោក អ៊ឹម សុទ្ធី ដែលជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ត្រូវតែចាត់វិធានការចំ ពោះកូនចៅរបស់ខ្លួនគឺលោកស្រី ប្រាក់ ណារី
នេះទៅតាមផ្លូវច្បាប់ដើម្បីកុំឲ្យមានទង្វើអាក្រក់ ពុករលួយបែបនេះនៅក្នុងក្រសួងអប់រំ
យុវជន និងកីឡាទៀត ។ ព្រោះថវិការជំនួនរបស់អន្តរជាតិ គឺគេធ្វើឡើងដើម្បីបំពេញបន្ថែម
នូវចំណេះវិជ្ជាជូនលោកគ្រូ-អ្នកគ្រូ កម្ពុជាឲ្យមានចំណេះ និង មានការអវិវឌ្ឍន៏ខ្លួនដើម្បីបំរើសសង្គម
និងផ្តល់ចំណេះដឹងទាំងនេះទៅដល់យុវសិស្ស ព្រោះ យុវសិស្ស គឺជាទំពាំងស្នងឬស្សី ។
ជាមួយគ្នានោះលោក រ៉ុង ឈុន ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជាគឺមានច្បាប់ប្រឆាំងទៅនិងអំពើពុករលួយ
ដែលត្រូវបានអនុម័តដោយរដ្ឋសភារួចហើយនោះ ត្រូវតែយកមកអនុវត្តន៏ មកលើលោកស្រី ប្រាក់
ណារី ទៅតាមច្បាប់ដែលបានចែង ។
លោក រ៉ុង ឈុន ក៏បានបន្តរទៀតផងដែរថា ប៉ុន្តែផ្ទុយទៅវិញប្រសិនបើជាមិនបានយកជន
ដែលប្រព្រឹត្តអំពើពុករលួយយកទៅផ្តន្ទាទោសនោះទេ ហើយថែមទាំងមានការការពារជននោះទៀត នោះវាគឺជារឿងមួយអាក្រក់បំផុតសម្រាប់សង្គមកម្ពុជារបស់យើង
ហើយយើងនិងមិនអាច បោសសំអាតអំពើពុករលួយនៅក្នុងសង្គមកម្ពុជាបានទេ
ជាមួយគ្នានោះគេក៏មិនអាចធ្វើការកែលំអរប្រព័ន្ធអប់រំនៅកម្ពុជាបានផងដែរ
ប្រសិនបើជាយើងរកឃើញជនដែលប្រព្រឹត្តអំពើពុករលួយហើយ មិនត្រូវបានយកទៅផ្តន្ទាទោសទៅតាមច្បាប់នោះ
។ វាជាការពិតដូចនេះដើម្បី កុំឲ្យមានការរិះគន់ជុំទិសនោះ
អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យិនទៀង ជាប្រធានកុំនៅដេកអេះពោះ ធ្វើហីដល់ណាទៀតគួរតែបញ្ចេញសាច់ដុំរបស់ខ្លួន
ធ្វើការបង្ក្រាប ស៊ើបអង្កេត និងតាមដាន់ស្រាវជ្រាវករណីអនុប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងអប់រំ យុវជន និងកីឡាដែលបានប្រព្រឹត្តអំពើពុករលួយកឹបកេងថវិការមូនិធិរបស់អង្គការ
យូនីសេស ដែលមានទឹកប្រាក់ចំនួន១ម៉ឺនដុល្លានេះឲ្យបានដិតដល់ និងឲ្យមានប្រសិទ្ធភាពបំផុត
។
លោក រ៉ុង ឈុន ក៏បានថ្លែងប្រាប់អ្នកយកព័ត៌មានរបស់យើងឲ្យដឹងទៀតផងដែរថា
គ្រូបង្រៀន គ្រប់គំរិតគឺចាំបាច់ណាស់ត្រូវតែទទួលបានការអប់រំបន្ថែម
ដើម្បីឲ្យពួកគាត់ក្រេបយកចំណេះទាំង អស់នេះយកទៅបំរើក្នុងវិស័យអប់រំ
ព្រោះនៅក្នុងពិភពលោកក៏ដូចជានៅក្នុងតំបន់ ប្រព័ន្ធអប់ រំត្រូវមានការកែលំអរ
និងផ្តល់ចំណេះថ្មីៗជាបន្តរបន្ទាប់ ហើយបើសិនជានៅកម្ពុជារបស់យើង យើងមិនបានធ្វើការកែលំអរ
និងផ្តល់ចំណេះដឹងថ្មីៗដល់គ្រូបង្រៀន ក៏ដូចជារបៀបគ្រប់គ្រង នោះ គឺការអប់រំនៅក្នុងប្រទេសកម្ពុជាយើងក៏មិនមានការផ្លាស់ប្តូរពីស្ថានភាពបច្ចុប្បន្នឆ្ពោះទៅស្ថានភាពមួយដែលល្អ
ហើយដើរទាន់បណ្តាប្រទេសក្នុងតំបន់ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោក ។
ជាការពិតចំណេះដឹងគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះចំណេះដឹងគឺជាផ្លូវ
សម្រាប់ត្រួសត្រាយនាំជីវិតរបស់មនុស្សទៅរកភាពជោគជ័យ អភិវឌ្ឍន៏ និងរីកចំរើន ។
ល្គិះណាធនធានមនុស្សនៅក្នុងប្រទេសនោះពោពេញទៅដោយអ្នកចេះដឹង មានជំនាញគ្រប់ប្រភេទ
និងធ្វើឲ្យប្រទេសនោះមានភាពរុងរឿង ជឿនលឿន សង្វាក់ផលិតកម្មគ្រប់ប្រភេទនិង ទទួលបានភាពជោគជ័យ
។
ដូចនេះសូមអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យិនទៀង សូមចុះធ្វើការឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងករណីអនុប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ប្រាក់
ណារី ដែលបានកិបកេងប្រាក់មូលនិធិរបស់អង្គការ យូនីសេស ចំនួន១ម៉ឺនដុល្លា ឲ្យបានឆាប់ជាទីបំផុត
កុំទុកពន្យាពេលដល់ណាទៀត ។
ដូចនេះហើយបានជាគណបក្ស សម រង្ស៊ី
បានធ្វើការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំនេះ គឺគណបក្ស សម រង្ស៊ី
មានគោលការច្បាស់លាស់ក្នុងការតំឡើងប្រាក់បៀវត្តន៏ជូនលោកគ្រូ អ្នកគ្រូ
ឲ្យបានយ៉ាងតិចចំនួន១លានរៀល ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ មានជីវភាពរស់នៅបានសមរម្យ
មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្រៀនយុវសិស្សរបស់យើង
ដើម្បីឲ្យកូនខ្មែរទទួល បានចំណេះដឹងជ្រៅជ្រះ ដូចជាបណ្តាប្រទេសដ៏ទៃៗទៀត
ហើយសំខាន់គឺដើម្បីធ្វើការកាត់ផ្តាច់ នូវអំពើពុករលួយតែម្តង ។
ដោយមិនចាំបាច់ឲ្យមានអំពើពុករលួយនៅក្នុងសង្គមក្រោមជំនួយ ផ្សេងៗ
ក្នុងការផ្តល់គ្រប់ស្ថាប័ន ក្រសួង មន្ទីរ ជាពិសេសគឺក្រសួងអប់រំតែម្តង ។
No comments:
Post a Comment
yes