សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 15, 2012

ប្រទេសកម្ពុជា កំពុងវិនត្តន៏ទៅរកភាពគ្រោះថ្នាក់ក្រោមការគ្រង់គ្រង របស់គណបក្សកាន់អំណាចសព្វថ្ងៃ


ប្រទេសកម្ពុជាគឺជាប្រទេសដែលប្រកាន់យកនូវរបបលិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ក៏ប៉ុន្តែចំ ពោះមន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងអ្នកវិភាគឯករាជ្យ បានលើកឡើងថាលិទ្ធិប្រជាធិបតេយ្យនៅ ក្នុងប្រទេសកម្ពុជាគឺមានតែសំបកក្រៅប៉ុណ្ណោះ ។

ការលើកឡើងរបស់មន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងអ្នកវិភាគឯករាជ្យបែបនេះ គឺបន្ទាប់ពីប្រទេស កម្ពុជា ត្រូវបានគេមើលឃើញថាពោពេញទៅដោយភាពអយុត្តិធម៌ មិនមានភាពសេរីត្រឹមត្រូវក្នុង ការបោះឆ្នោត ដែលបានកើតមានឡើងដដែលជាដដែលនៅពេលបោះឆ្នោតម្តងៗ ដោយពុំមាន​ការ​ទប់ស្កាត់ឲ្យ មាន​ប្រសិទ្ធភាពនោះឡើយ ។

..ប បានឃុំឃិតគ្នាជាមួយនិងគណបក្សកាន់អំណាច ដោយធ្វើយ៉ាងណាដើម្បីឲ្យគណបក្ស កាន់អំណាចឈ្នះតែឯង ឈ្នះជានិច្ច និងឈ្នះជារៀងរហូត ដោយមិនរវីរវល់ចំពោះការរិះគន់ជុំ ទិស ទាក់ទងបញ្ហាខាងលើនេះទេ ។ ករណីនេះក៏ត្រូវបានគណបក្ស សម រង្ស៊ី និងប្រជាពលរដ្ឋ មន្រ្តីអង្គការសង្គមស៊ីវិល រួមជាមួយនិងអ្នកវិភាគឯករាជ្យ បានធ្វើការស្នើសុំឲ្យ មានការផ្លាស់ប្តូរ​សមាសភាព ថ្នាក់ដឹកនាំ គ..ប នេះចេញ ជាច្រើនដងណាស់មកហើយ ក៏ប៉ុន្តែការស្នើសុំនេះគឺ​ពុំមានប្រសិទ្ធភាពនោះឡើយ ។


យ៉ាងណាម៉ិញទាក់ទងទៅនិងករណីនៃភាពមិនប្រក្រតីខាងលើនេះសាខាគណបក្ស សម រង្ស៊ី នៅក្រៅប្រទេសក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៏ជាបន្តរបន្ទាប់ផងដែរ ហើយកាលពីពេលថ្មីៗ​នេះសាខាគណបក្ស​សម រង្ស៊ី ប្រចាំនៅប្រទេសអាឡឺម៉ង់ ប្រទេសន័រវេស និងប្រទេសស៊ុយអែត ក៏បានចេញ សេចក្តីថ្លែងការណ៏ជាថ្មីម្តងទៀតទាក់ទងទៅនិងភាពមិនប្រក្រតី​ដែលបានកើត​មាន​ឡើងនៅពេលបោះឆ្នោតកន្លងមក ដោយនៅក្នុងសេចក្តីថ្លែងការណ៏នោះបានលើកឡើងថា ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ កាលពីថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ បានស្តែងឲ្យឃើញថាប្រទេសកម្ពុជារបស់យើង កំពុងតែវិ វត្តន៏ទៅរកភាព​គ្រោះ​ថ្នាក់​​កាន់តែធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១
មក ។  ដោយសារតែការបោះឆ្នោតនោះពោពេញទៅដោយការលួចបន្លំ និងបង្ករ​​ការលំបាកដល់
ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតជាច្រើន ហើយបានបើកដៃឲ្យជនជាតិយួនអន្តោប្រវេសន៏មាន
សិទ្ធិចូលរួមបោះឆ្នោត ជំនួសប្រជាពលរដ្ឋខ្មែរយ៉ាងពពាក់ពពូន ។

ទន្ទឹមនឹងនេះប្រជាពលរដ្ឋមានចំនួនដ៏ច្រើនលើសលប់ប្រមាណជា៤៩ភាគរយ គឺមិនបានទៅ បោះឆ្នោត ដែលនេះសបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនបានអនុវត្តន៏នយោបាយផ្តាប់ការ របស់ខ្លួនកាន់តែអាក្រក់ជាងមុន ដើម្បីធ្វើការដណ្តើមយកអំណាច ក្រៅតែពីការលួចបន្លំសន្លឹក​ឆ្នោត ការដើរទិញទឹកចិត្តដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រខ្លួន ការបើកដៃឲ្យយួនជួយបោះ ឆ្នោតបង្កើនសម្លេងរបស់ខ្លួន ការគំរាបកំហែង ការលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីឈ្មោះអ្នក បោះឆ្នោត និងការប្តូរឈ្មោះប្រជាពលរដ្ឋពីការិយាល័យបោះឆ្នោតមួយ ទៅការិយាល័យបោះ​ឆ្នោត​​មួយទៀតដោយមិនបានជួនដំណឹងដល់ប្រជាពលរដ្ឋ ជាដើម ។

ការគ្រប់គ្រងប្រទេសក្រោមអំណាចរបស់គណបក្សប្រជាជន លោក ហ៊ុន សែន បានធ្វើឲ្យ ប្រជា​ពលរដ្ឋកាន់តែក្រីក្រទៅៗ ជាមួយគ្នានោះគណបក្សប្រជាជនបានឆក់ប្លន់ដីធ្លីរបស់ប្រជាពលរដ្ឋ ស្រែចំការ ច្បារដំណាំ យកទៅប្រគល់ឲ្យឈ្មួញខិលខូច ក្រុមហ៊ុនទុច្ចរឹត និងមន្រ្តីពុករលួយ ធ្វើឲ្យ​ប្រជាពលរដ្ឋបាត់បង់ដីធ្លី ផ្ទះសម្បែង គ្មានសំណងសមរម្យ ត្រូវបានគេជំលាសឲ្យទៅរស់នៅ​កន្លែង​​ផ្សេង ដែលគ្មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន ទឹក ភ្លើង គ្មានផ្សារ សម្រាប់រកស៊ីចិញ្ចឹមជីវិត ដោយរស់នៅពិបាកវេទនាជាងស្លាប់ទៅទៀត គ្មានការទទួល ខុសត្រូវ​ពីសំណាក់រដ្ឋាភិបាល ឬក្រុមហ៊ុននោះឡើយ ។ ហើយកត្តាទាំងអស់នេះបានធ្វើឲ្យប្រជាពលរដ្ឋ​ជាច្រើនធ្វើចំណាកស្រុកពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីរកកាងារធ្វើ ប្រកបមុខរបរ​ផ្សេង​ៗ​ដើម្បីបានប្រាក់យកមកចិញ្ចឹមជីវិតរបស់ខ្លួន និងក្រុមគ្រួសារ ។ កត្តាទាំងអស់នេះហើយ ដែល​បាន​ធ្វើឲ្យពួកគាត់មិនអាចវិលមកភូមិឋានវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោត ដែលជាឱកាស​ឲ្យគណបក្សប្រជាជន និង គ..ប បានដៃឃុំឃិតគ្នាធ្វើការលុបឈ្មោះរបស់ពួកគាត់ ហើយបាន​បើកដៃឲ្យយួនចូលមកបោះឆ្នោតជំនួសប្រជាពលរដ្ឋខ្មែររបស់យើង បានតាមចិត្តរបស់ពួកគេ ។

ពេលនេះជាតិយើងត្រូវការយើងជាងពេលណាៗទាំងអស់ ដើម្បីឲ្យយើងទាំងអស់គ្នាជួយ សង្គ្រោះ​ប្រទេសជាតិពីក្រញាំគណបក្សប្រជាជន និងយួនហាណូយ ដើម្បីកុំឲ្យប្រទេសកម្ពុជា របស់យើងធ្លាក់ទៅជាកម្ពុជាក្រោមទី២ជាដាច់ខាត ។ យើងត្រូវតែមានសង្ឃឹមជានិច្ចនៅ​ក្នុង​បេស​ក​កម្មសង្គ្រោះប្រទេសជាតិជាមួយនិងគណបក្ស សម រង្ស៊ី បើទោះបីជាពុំមានវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងស្រុកក្តីតែលោកអាចបំរើជាតិ មាតុភូមិ និងបងប្អូនបានជារៀងរាល់ថ្ងៃ ។
សូមបងប្អូនពង្រឹងស្មារតី កុំចាញ់បោកការឃោសនារបស់គណបក្សប្រជាជន តាមរយៈវិទ្យុ ទូរ​ទស្សន៏ ដែលពួកគេបានយកពួកអាម៉ី អាថោង មកស្រែកបន្ទរដើម្បីជាការបិទបាំងនូវអំពើអាក្រក់ ពុតត្បុតរបស់ពួកគេនោះ ។ ប្រសិនបើប្រទេសកម្ពុជា មានលិទ្ធិប្រជាធិបតេយ្យដូចពួកគេ បាន​ពោល​នោះ ហេតុអ្វីបានជាមានករណីកំឡុតគំរាមកំហែងប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យខ្លួន ហើយ​ប្រសិនបើប្រជាពលរដ្ឋណាដែលគេរកឃើញថាមិនបោះឆ្នោតឲ្យគណបក្សប្រជាជននោះ នៅ​ពេល​មានបញ្ហាគេមិនដោះស្រាយអោយ និងមួយទៀតគេបានគំរាមប្រជាពលរដ្ឋថាប្រសិនបើ​ករណី​ណាគណបក្ស សម រង្ស៊ី ឈ្នះឆ្នោត​និងមានសង្គ្រាមកើតឡើងជាមិនខាន កោតតែគណ​បក្សប្រជាជនប្រើល្បិចខ្មៅកខ្វក់បែបនេះយកមកគំរាមកំហែងប្រជាពលរដ្ឋទៅកើត ។

នៅក្នុងសេចក្តីថ្លែងការណ៏របស់គណបក្ស សម រង្ស៊ី នៅក្រៅប្រទេសក៏បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ដើម្បីបញ្ចប់អំណាចផ្តាប់ការនៅ កម្ពុជា ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មានការអត់ធ្មត់ ព្រោះថាការតស៊ូផ្លាស់ ប្តូរអំណាច​ផ្តាច់ការតែងតែមានការលំបាក ហើយភាពពិតគឺរបបនេះមិនអាចគង់វង្សយូរអង្វែង បានទេបើ​ផ្អែក​តាមចរន្តនយោបាយអន្តរជាតិ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែររបស់យើងនោះ ហើយ​លោក​ សម រង្ស៊ី ក៏និងវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជានៅក្នុងពេលឆាប់ៗនេះផងដែរ គឺ​ចូល​នៅមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៣ ។ ដូចច្នេះមានតែគណបក្ស សម រង្ស៊ី ទេដែលជាក្តី សង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ដែលអាចធ្វើការសង្គ្រោះប្រទេសជាតិ និងពលរដ្ឋកម្ពុជាពីក្រញាំ​ចង្កូមដ៏អប្រិយរបស់គណបក្សប្រជាជនលោក ហ៊ុន សែន និងរដ្ឋអំណាខចយួនហាណូយបាន ៕

No comments:

Post a Comment

yes