សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 20, 2012

សាលា​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ទាក់​ទង​រឿង​សហ​គមន៍​បុរី​កីឡា

_MG_4615

ភ្នំពេញៈសាលារាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​តម្រូវឲ្យពលរដ្ឋ​ក្នុង​សហគមន៍​បុរីកីឡា ដែល​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ជាផ្ទះ​ល្វែង នាំ​យក​ឯកសារ​ពាក់​ព័ន្ធ​ស្រប​តាម​លក្ខណៈ​វិន្និច្ឆ័យ ដែល​បាន​កំណត់​ដោយ​គណៈ​កម្មការ​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​នៅ​នឹង​កន្លែង ចូលទៅ​ទំនាក់ទំនង​ការិយា​ល័យ​រដ្ឋ​បាល​រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​វាយ​តម្លៃ​លើ​ឯកសារ​ក្នុង​ការ​ទទួល​បាន​ផ្ទះ​ពីរដ្ឋ​។
នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ បានចោទ​ប្រកាន់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ និង​គណបក្ស​នយោ​បាយ​មួយ​ចំនួន​ថានៅ​ពីក្រោយ​ខ្នងនិង«​ញុះញង់» ឲ្យពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​បុរី​កីឡា ដែល​នៅ​មិន​ទាន់​ទទួល​បាន​ផ្ទះល្វែង​ពីរដ្ឋ​ ដើរ​ធ្វើការ​តវ៉ាគ្រប់​ទិសទី​បែប​អណា​ធិបតេយ្យ​ខុស​ច្បាប់ ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពីគ្រប់​ស្ថាប័ន​ពាក់​ព័ន្ធនានា ជួយជំ​រុញ​ឲ្យ​ក្រុម​ហ៊ុន ផាន ​អ៊ីម៉ិច ធ្វើការ​សាង​សង់​អគារ​ចំនួនពីរទៀត​ ដើម្បី​បង្គ្រប់​ចំនួនដប់អគារ​ស្រប​តាម​​កិច្ច​​សន្យា ដើម្បី​ផ្ដល់​ផ្ទះ​ជូន​ដល់​ពួកគាត់​រស់​នៅ​សមរម្យ។

សេក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ បាន​សរសេរ​ទៀត​ថា៖ «ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ការ​តវ៉ា​ទាំង​នេះ ភាគ​ច្រើន​ជាអ្នកមិន​មាន​ទីលំនៅ​ពិត​ប្រាកដ​ក្នុង​បុរី​កីឡា និង​ពុំមាន​លក្ខណៈ​សម្បត្តិ ក្នុងការ​ទទួល​បាន​ផ្ទះ​និង​គោល​នយោ​បាយ​​ពី​រដ្ឋ ព្រោះ​ជាប្រភេទ​អ្នក​ទិញ​លក់​ផ្ទះ​ក្រោយ​អង្កេត ម្ចាស់​មិន​នៅ​ផ្ទះ គ្មាន​ឯកសារ និង​ជាអ្នកជួលផ្ទះពីគេ»។

No comments:

Post a Comment

yes