សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 19, 2012

តុ​លា​កា​​រ​លើ​ក​​ពេ​ល​ជំ​នុំ​​ជ​ម្រះ​អ្ន​ក​ភូ​មិ​ ​៤​ ​នា​ក់ ជា​ប់ពា​​ក់​ព័​ន្ធ​នឹ​ង​ប​ទរំលោ​ភ​ក​ម្ម​សិ​ទ្ធិ​ឯក​ជ​ន​


សៀមរាប៖ សាលាដំបូង​ខេត្ដ​សៀមរាប បានសម្រេច​លើក​ពេល​ជំនុំជម្រះ​លើ​អ្នកភូមិ ៤ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ពីបទ​រំលោភ​កម្មសិទ្ធិឯកជន ខណៈ​ដែលមាន​អ្នកភូមិ​ប្រមាណ ២០០ នាក់ មកពី​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ត្បែង ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី លើកគ្នា​មក​ស្ដាប់​លទ្ធផល​សវន​ការ​នៅក្បែរ​តុលាការ។

ក្រុម​អ្នកភូមិ​រាប់រយ​នាក់​លើកគ្នា​មកនេះ កើតឡើង​កាលពី​ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ នេះ តែ​ត្រូវ​វិលត្រឡប់​ទៅកាន់​ភូមិដ្ឋាន​របស់​ពួកគាត់​វិញ កាលពី​វេលា​ម៉ោង ១១ មកម្ល៉េះ បន្ទាប់ពី​ទទួលដំណឹង​ថា តុលាការ​បាន​លើក​ពេល​ការជំនុំជម្រះ។ ចៅក្រម​ដែល​ត្រូវ​ជម្រះ​លើ​សំណុំ​រឿងនេះ គឺ លោក គី រិទ្ធី បានអោយដឹង​តាម​ទូរស័ព្ទ​ថា លោក​ពិតជា​បានសម្រេច​ផ្អាក​សវន​ការ​លើ​សំណុំរឿង​មួយ​នេះ​មែន ដោយសារ​តែមាន​មូលហេតុ​ពីរ គឺ​ខាង​លោក​មេធាវី​ដើមបណ្ដឹង បាន​សុំ​ផ្អាក​ការជម្រះ​ជា​បណ្ដោះអាសន្ន។

ចំណែក​មូលហេតុ​មួយទៀត ខាង​លោក​នឹងធ្វើ​ការស៊ើបអង្កេត​ជាថ្មី​អោយបាន​ល្អិតល្អន់​លើ​រឿង​វិវាទ​ដីធ្លី​នេះ តើ​ដី​ដែល​កំពុងមាន​ទំនាស់​នេះ ស្ថិតនៅក្នុង​រង្វង់​ដែល​អាជ្ញាធរ​ត្រូវ​កាត់​ខ្វៀ​ល​ជូន​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែរឬទេ?។ បុរស​អ្នកភូមិ​មួយរូប ឈ្មោះ ឌិ​ត ឌឿ​ម បានអោយដឹងថា អ្នកភូមិ​ជា​បុរស​ទាំង ៤ នាក់ ដែល​តុលា​ការកោះហៅ​មក​ធ្វើការ​ជំនុំជម្រះ​នេះ មានឈ្មោះ ១. វិច វី  ២. អ៊ី​ន ស៊ីន ៣.ប៉ក់ រិ​ន ៤. ម៉ៃ ត្លឹ​ក អ្នក​ទាំងអស់នេះ រស់នៅក្នុង​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប។


បុរស​រូបនេះ បន្ដថា ដី​ពួកគាត់​ដែល​ត្រូវ​ក្រុម​បុគ្គល​មានអំណាច​រំលោភ​យក​នោះ មាន​ទំហំ​ប្រមាណ ១៧៣ ហិកតា ស្ថិតនៅក្នុង​សហគមន៍​ចំនួន​ពីរ គឺ​សហគមន៍​ស្គន់ និង​សហគមន៍​ត្បែង ហើយ​ជា​ប្រភេទ​ដី​ី​ចំការ​វិលជុំ។ ក្រុម​អ្នកភូមិ​បាន​រៀបរាប់ថា រឿងរ៉ាវ​ជម្លោះ​ដី​នៅ​ចំណុច​ខាងលើនេះ បាន​កើតឡើង​តាំងពី​ឆ្នាំ២០០៨ មកម្ល៉េះ រហូតដល់​តុលា​ការចាប់​អ្នកភូមិ​ពីរ​នាក់​ដាក់ពន្ធនាគារ​ថែម​ទៀតផង។

តែ​សព្វថ្ងៃនេះ ត្រូវបាន​ដោះលែង​អោយមាន​សេរីភាព​វិញ​ហើយ បន្ទាប់ពី​ពួកគាត់​ទាំងអស់គ្នា​បាន​តស៊ូ​ក្រាញននៀល​យ៉ាង​ស្វិតស្វាញ​ក្នុង​ការស្នើ​សុំអោយ​ដោះលែង​អ្នកភូមិ​របស់​ពួកគាត់។ ក្រុម​អ្នកភូមិ​បន្ដថា ម្ចាស់​ដើមបណ្ដឹង​ក្នុង​រឿងនេះ មាន ៤ នាក់ តែ​ពួកគាត់​ស្គាល់ឈ្មោះ​តែ ៣ នាក់ ទេ ក្នុងនោះ មាន​ទី១.ឈ្មោះ លន់ ភ​ន់ ទី២. លោក ទេស សុផាត ទី៣. លោកស្រី ដាលីន រស់នៅ​រាជធានី​ភ្នំពេញ។
ទាក់ទិន​នឹង​ករណីនេះ អភិបាលស្រុក​បន្ទាយស្រី លោក ម៉ឹង វុទ្ធី បានអោយដឹងថា រឿងនេះ សូមកុំ​អោយមាន​ការយ​ល់​ច្រឡំ ព្រោះ​ជា​រឿង​ពីរ​ដាច់ដោយឡែក​ពីគ្នា ក្នុងនោះ គឺ​ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​ឯកជន មិនមែន​ជាមួយ​អាជ្ញាធរ​នោះទេ។ លោក​អភិបាលស្រុក បាន​បន្ដថា សព្វថ្ងៃនេះ ក្រុមការងារ​ស្រុក​បាន​ចុះ​ស្រង់​ចំនួន​ប្រជាពលរដ្ឋ ដែលមាន​ផលប៉ះពាល់​ក្នុង​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហើយ​រឿងនេះ លោក​បាន​ផ្ដាំ​ផ្ញើអោយ​បងប្អូន​ប្រជាពលរដ្ឋ​វិល​ទៅ​លំនៅដ្ឋាន​វិញ​ចុះ រង់ចាំ​ក្រុមការងារ​របស់​អាជ្ញាធ​រ​ចុះ​ទៅធ្វើ​ការជូន ស្របតាម​គោលនយោបាយ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។

ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​មួយ​នេះ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​ភាគី​ដើមបណ្ដឹង ដែល​អះអាងថា ជា​ម្ចាស់​ដី​បានទេ​ពេញ​មួយ​រសៀល ថ្ងៃទី១៩ ខែមិថុនា នេះ៕

No comments:

Post a Comment

yes