ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ អ្នកស្រលាញ់ទឹកដី គឺនៅចាំមិនភ្លេចនោះទេ
ចំពោះវីរ ភាពដ៏អង់អាចក្លាហារបស់លោក សម រង្ស៊ី ក្នុងការការពារបូរភាពទឹកដីកម្ពុជា
ពីការរំលោភឈ្លាន ពានពីសំណាក់រដ្ឋាភិបាលក្រុងហាណូយ
ដែលបានឃុបឃិតគ្នាលួចបោះបង្គោលព្រំដែនស្ងាត់ៗ ជាមួយនិងរដ្ឋាភិបាលរណបក្នុងភ្នំពេញ
ដែលបានរំលោភចូលមកក្នុងបូរណៈភាពទឹកដីកម្ពុជា នោះ ។
សូមរំលឹកថាកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ លោក សម រង្ស៊ី
នៅក្នុងពិធីអង្ហែរអង្គកឋិនទាន ចូលទៅវត្តអង្គតាម៉ិញ ស្ថិតនៅក្នុងភូមិកោះក្បានកណ្តាល
ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង គឺបានទទួលការប្តឹងផ្តល់
និងទទូចយ៉ាងសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋម្ចាស់ដី ដែលត្រូវទទួល រងគ្រោះពីសំណាក់រដ្ឋាភិបាលខ្មែរ
និងរដ្ឋាភិបាលក្រុងហាណូយ ដែលធ្វើការបោះបង្គោលព្រំដែនចូលដីស្រែរបស់ពួកគាត់
ដែលមិនអាចឲ្យពួកគាត់ធ្វើស្រែបាននោះ ។
ក្នុងនាមជាអ្នកតំណាងរាស្រ្ត តំណាងឲ្យជាតិខ្មែរលោក សម រង្ស៊ី បានចេញអន្តរាគមន៏ភ្លាមៗជួយ
ប្រជាពលរដ្ឋ ដោយលោកបានទៅពិនិត្យដល់កន្លែងតំរុយបង្គោលព្រំដែនកម្ពុជា-យួន ថាពិតជា
បានបោះចូលដីខ្មែរ និងលើដីស្រែរបស់ប្រជាកសិករពិតមែន និងរំលោភចូលមកលើទឹកដីរបស់
កម្ពុជា ដោយមិនបង្អង់យូលោក សម រង្ស៊ី ក៏បានធ្វើការដកចោលនូវតំរុយបង្គោលព្រំដែនលេខ
១៨៥ នោះចោលតែម្តង ។
តាមរយៈការដកចោលបង្គោលឈើដែលរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលយួនបានបោះនោះ លោក សម
រង្ស៊ី បានហៅថាជាបង្គោលឈ្លានពានមិន បន្ទាប់មកមិនបានប៉ុន្មានថ្ងៃលោក សម រង្ស៊ី
ត្រូវបានអាជ្ញាធរខ្មែរ តាមការបង្គាប់បញ្ជារបស់រដ្ឋាភិបាលក្រុងហាណូយ បានប្រើតុលាការរបស់
ខ្មែរ ចោទប្រកាន់លោកពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ពីបទរើសអើងពូជសាសន៏
ក្លែងបន្លំឯកសារ ក្លែងផែនទី ជាដើម ។ ដែលកាត់ឲ្យលោក សម រង្ស៊ី មានទោស យ៉ាងហោចណាស់ចំនួន១០ឆ្នាំ
និងពិន័យជាប្រាក់ជាច្រើនលានរៀល ។
បើទោះបីជាលោក សម រង្ស៊ី មានភស្តុតាង ផែនទីពិតប្រាកដ យកមកធ្វើការបង្ហាញ
និងមានអ្នកជំនាញធ្វើការសិក្សាបកស្រាយបញ្ជាក់ពីភាពត្រឹមត្រូវ និងគ្មានកំហុសរបស់លោក
សម រង្ស៊ី ក៏ដោយ ក៏តុលាការមិនខ្ចីខ្វល់ពីអ្វីទាំងអស់គឺគេដឹងតែម្យ៉ាងធ្វើយ៉ាងណា
ចាប់លោក សម រង្ស៊ី ដាក់ពន្ធនាគារ
និងពិន័យជាប្រាក់តាមការបង្គាប់បញ្ជាពីរដ្ឋាភិបាលក្រុងហាណូយ ។
សូមជំរាបថាផែនទីដែលលោក សម រង្ស៊ី
យកមកប្រើប្រាស់ដែលជាផែនទីត្រឹមត្រូវនិងពិតប្រា កដជាក់ច្បាស់ តែត្រូវ បានគេធ្វើការបដិសេធ
ដោយរដ្ឋាភិបាលសព្វថ្ងៃក្នុងចេតនាកំចាត់រូបលោក សម រង្ស៊ី ចេញពីឆាកនយោបាយ ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោក សម រង្ស៊ី និងអ្នកជំនាញជាច្រើនទៀត
នៅតែធ្វើការអះអាងថា វាជាផែនទីដ៏ត្រឹមត្រូវតាមនិយាមការអន្តរជាតិ
ដែលក្នុងនោះមានទាំងផែនទី ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពសហរដ្ឋអាមេរិក
កាលពីអំឡុងសម័យសង្គ្រាមជាមួយនិងយួនថែមទៀតផង ។
សូមជំរាបថាស្របពេលដែលលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងដំណើរអញ្ជើញទៅជួបជាមួយនិងលោកស្រី ហ៊ីឡារីគ្លិនតុន
រដ្ឋមន្រ្តីក្រសួងការបរទេសសហ រដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក
សម រង្ស៊ី បានស្នើសុំឲ្យរដ្ឋមន្រ្តីក្រសួង ការបរទេសសហរដ្ឋអាមេរិក
ធ្វើការបកស្រាយប្រាប់ទៅលោក ហោ ណាំហុង រឿងគំនូសផែនទី កម្ពុជា គូសដោយសហរដ្ឋអាមេរិក
ដែលត្រូវបានប្រើប្រាស់ដើម្បីបង្ហាញបន្ទាត់ព្រំដែនរបស់ខ្មែរកាលពីអំឡុងសង្គ្រាមជាមួយនិងយួន
។
ប្រសិនបើរដ្ឋាភិបាលខ្មែរ ចោទថាលោក សម រង្ស៊ី ក្លែងឯកសារផែនទី
គឺមានន័យថារដ្ឋាភិបាល លោក ហ៊ុន សែន
បានចោទសហរដ្ឋអាមេរិកថាប្រើប្រាស់ផែនទីក្លែងក្លាយដែរ ។ ដូចនេះជាការ ចូលរួមចំណែក
ដើម្បីភាពស្អាតស្អំទាំងអស់គ្នា គឺសហរដ្ឋអាមេរិក ត្រូវតែធ្វើការបកស្រាយ ឲ្យ
បានច្បាស់ ដើម្បីឲ្យរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន ដែលគ្រប់គ្រងដោយលោក ហ៊ុន សែន បានដឹង
អំពីភាពត្រឹមត្រូវនៃផែនទីដែល លោល សម រង្ស៊ី បានយកមកបង្ហាញ នោះ ។ ហើយយោងតាមផែនទីរបស់សហរដ្ឋអាមេរិកនេះ
ពិតណាស់គឺបានបង្ហាញយ៉ាងច្បាស់ពីការរំលោភបោះបង្គោលព្រំដែនចូលក្នុងទឹកដីខ្មែរ
មិនអាចប្រកែកបានឡើយ ជាពិសេសគឺបង្គោលលេខ ១៨៤,១៨៥,១៨៦និងបង្គោលលេខ១៨៧ ។
សូមរំលឹកថានៅក្នុងសេចក្តីថ្លែងការណ៏មួយរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី១១
ខែមិថុនា ឆ្នាំ ២០១២ លោក សម រង្ស៊ី បានបញ្ជាក់ថា បង្គោលដែលលោកបានដកចោល
គឺគេបានដាំដោយ យោងតាមផែនទីដែលគូសថ្មីក្នុងរយៈពេលនៃការចូលលុកលុយទឹកដីខ្មែរ
ក្រោយឆ្នាំ១៩៧៩ ដែលមានទាំងភស្តុតាង និងសាក្សីរស់ដើម្បីធ្វើការបញ្ជាក់ការពិតរឿងនេះ
។ ហើយការដក បង្គោលតំរុយព្រំដែននោះចោល គឺលោក សម រង្ស៊ី បានធ្វើក្នុងនាមលោកជាអ្នកតំណាងរាស្រ្ត
និងតាមការស្នើសុំពីសំណាក់ប្រជាពលរដ្ឋ ដើម្បីជានិម្មិតរូបបង្ហាញថា
មានការរំលោភចូលទឹកដី
របស់ខ្មែរពិតប្រាកដ ពីសំណាក់ប្រទេសជិតខាង ។
អ្វីដែលអាជ្ញាធររបស់លោក ហ៊ុន សែន បានចោទប្រកាន់មកលើលោក សម រង្ស៊ី ថាបានគូស គំនូសលើផែនទីជាដើមគោលគឺផែនទីបារាំង-សៀម
ជារឿងមិនត្រឹមត្រូវព្រោះគំនូសនេះបាន ផ្តើមចេញពីទាហានរបស់សហរដ្ឋអាមេរិក
ដែលត្រូវតែមានការបកស្រាយ ដើម្បីភាពយុត្តិធម៌ ជូនរូបលោក ក្នុងបុព្វហេតុការពារបូរណៈភាពតឹកដីកម្ពុជានេះ
ហើយត្រូវតែដកបទចោទប្រកាន់ ទាំងអស់មកលើរូបលោក សម រង្ស៊ី ជាបន្ទាន់ផងដែរ ៕
No comments:
Post a Comment
yes