សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 19, 2012

គ.ជ.ប បញ្ចប់​បណ្តឹង​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត ខណៈ​គណបក្ស​សម​រង្ស៊ី​ថា អយុត្តិ​ធម៌


គណ​កម្មាធិការ​​​ជាតិ​​រៀប​ចំ​​ការ​​បោះ​​ឆ្នោត​ ហៅកាត់ថា គ.ជ.ប បាន​​បញ្ចប់​​ពាក្យ​បណ្តឹង​​ទាក់​​ទង​​នឹង​ការ​​បោះ​​ឆ្នោត​ បើ​​ទោះ​បី​​ជា​​មាន​​ការ​​លើក​​ឡើង​​ពី​​ភាព​​អយុត្តិ​​ធម៌​ ​នៃ​​ការ​​ដោះ​ស្រាយ​​ពាក្យ​​បណ្តឹង​​ពី​​គណបក្យ​​សម​​រង្ស៊ី​។
អគ្គ​លេខាធិការ​​នៃ​​គណៈ​​កម្មា​ធិកា​រ​​ជាតិ​​រៀប​ចំ​ការ​​បោះ​ឆ្នោត​ លោក​ ​ទេព​ នីថា​ មាន​ប្រសាសន៍​ថា​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បាន​បញ្ចប់​ការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ទាំង​៧០ ​ដែល​គណ​កម្មាធិការ​បាន​ទទួល  កាល​ពី​ចុង​សប្តាហ៍​មុន​។ លោក​បញ្ជាក់​ថា​ គណៈកម្មាធិការ​កំពុង​តែ​ត្រួត​ពិនិត្យ​លទ្ធ​ផល ហើយ​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា ​ខាង​មុខ​នេះ​។
លោក ​យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សម​ រង្ស៊ី មាន​ប្រសាសន៍​ថា​ មាន​ពាក្យ​បណ្តឹង​ជា​ច្រើន​របស់​​គណបក្ស​សម​​រង្ស៊ី ​ដែល​បាន​ដោះ​ស្រាយ​ដោយ​អយុត្តិ​​ធម៌​ ខណៈ​ដែល​មាន​ភស្តុ​តាង​គ្រប់​គ្រាន់។
ចំណែក​ លោក​ប៉ុល​ ហំម​ អ្នក​​នាំ​ពាក្យ​គណ​បក្ស​សិទ្ធិ​មនុស្ស​វិញ​ មាន​ប្រសាសន៍​ថា ​គណបក្ស​សិទ្ធិ​មនុស្ស​មិន​មាន​បញ្ហា​អ្វី​ទេ​ ចំពោះ​ការ​ដោះ​ស្រាយ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតនេះ​។

គួរ​បញ្ជាក់​ថា​ ពាក្យ​បណ្តឹង​នៅ​ឃុំ​សង្កាត់​មាន​ចំនួន​ ១៣៩​ ថា្នក់​ខេត្ត​មាន​៧៩​បណ្តឹង​ និង​ប្តឹង​ទៅ​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ មាន​៧០​បណ្តឹង​។ លទ្ធ​ផល​បណ្តោះ​អាសន្ន​បាន​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ចំនួន​​១៥៩១ឃុំ​សង្កាត់​ ក្នុង​​ចំណោម​ ១៦៣៣​​ឃុំ​សង្កាត់​ គណបក្ស​​សម​រង្ស៊ី​ បាន​ទទួល​២២​ឃុំ​សង្កាត់​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន​ ១៨​ឃុំ​សង្កាត់​៕

No comments:

Post a Comment

yes