សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 19, 2012

ផ្ទុះ​ស​​ង្គ្រាមដី​ធ្លី​​ក​ក្រើក​ពេ​​ញ​ស្រុ​ក​ម៉ា​ឡៃ​ ​អា​​ជ្ញា​ធរ​អ​ត់​​ហ៊ា​ន​លូក​​ដៃ​


ប៉ោយប៉ែត៖ សង្គ្រាមដណ្ដើមដីធ្លីបានផ្ទុះពេញទំហឹងនៅក្នុង​ក្រុង​ម៉ាឡៃ ដោយសារតែ​ភាគី​មានអំណាច​នៅក្នុង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ប្រើប្រាស់​ទាហាន និង​ប៉ូលិស យក​ដី​របស់​ជនរងគ្រោះ​ទាំង​បំពាន រួច​វាស់ដី​ចែកគ្នា​នៅមុខ​មហាជន​យ៉ាង​រំភើយ​បំផុត។ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ហើយ ដែល​សង្គ្រាម​ដីធ្លី​នោះ បាន​កើតឡើង​នៅក្នុង​ភូមិ​ដំណាក់​ថ្មី និង​ភូមិ​អូរ​ស្វាយ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែល​ហេតុការណ៍​នេះ គឺ​បាន​កើតឡើង​កាលពី​ថ្ងៃទី១៨ រហូតមកដល់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១២ នេះ ខណៈ​ដែលមាន​កម្លាំងរ​បស់​ពលរដ្ឋ​នៅក្នុង​ភូមិ​តា​ប៉ុន ឃុំ​ជ្រៃ​សី​ម៉ាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​លើកគ្នា​រាប់រយ​នាក់ ប្រដាប់​ដោយ​កាំបិត ដាវ ដំបង អម​ទៅដោយ​ទាហាន ប៉ូលិស មាន​អាវុធ​គ្រប់​ដៃ បាន​សម្រុកចូល​ភូមិ​អ្នកស្រុក​ក្នុង​ឃុំ តា​គង់ ស្រុក​ម៉ាឡៃ។


លោក​មេឃុំ​តា​គង់ ស្រុក​ម៉ាឡៃ បាន​អះអាងថា រឿង​ជំលោះ​ដីធ្លី​នេះ គឺ​កើតមានឡើង​ក្នុង​រយៈពេល​បួន​ឆ្នាំ​ហើយ។ លោក​មេឃុំ​ដដែល បាន​បន្តទៀតថា នៅក្នុង​ឆ្នាំ២០១១ កន្លងទៅ អភិបាលរង​ខេត្ត​ទាំង២ គឺ​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង បានមក​ប្រជុំ​ដោះស្រាយ​បញ្ចប់​បញ្ហា​រួច​ម្ដង​ទៅហើយ នៅឯ​ក្នុង​សាលាស្រុក​ម៉ាឡៃ។ គេ​បាន​បន្តទៀតថា ដី​ទំនាស់​នោះ​គឺមាន​ចំនួន ៤០ ហិកតា ក្នុងនោះ មាន ២០ ហិកតា របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​អូ​ស្វាយ និង ២០ ហិកតា ទៀត ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដំណាក់​ថ្មី ឃុំ​តា​គង់ ស្រុក ម៉ាឡៃ។

មេឃុំ​តា​គង់ បានបញ្ជាក់​ទៀតថា ការរំលោភ​យក​ដី​រប​ស់​ប្រជាពលរដ្ឋ​នោះ មើលទៅ​មិន​ខុសពី​ចោរប្លន់​នោះទេ ព្រោះថា ជន​មានអំណាច​បាន​ប្រើ​ទាហាន ប៉ូលិស របស់គេ​មក​ការពារ​ពេញ​មួយថ្ងៃ ហើយ​យក​ខ្សែ​ទៅ​វាស់​យក​ដី​ចែកគ្នាភ្លាមៗ នៅមុខ​ម្ចាស់​ដី​តែម្ដង។ ប្រភព​បាន​បន្តទៀតថា ឥឡូវនេះ ប្រជាពលរដ្ឋ​ពីរ​ភូមិ រួមទាំង​អាជ្ញាធរ​ក្នុងស្រុក​ម៉ាឡៃ បាន​ឯកភាពគ្នា​ក​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​ថ្នាក់លើ​ជួយ​អន្តរាគមន៍​តាម​នីតិវិធី​ច្បាប់៕

No comments:

Post a Comment

yes