គណបក្ស សម រង្ស៊ី រាជធានីភ្នំពេញដែលដឹកនាំដោយលោក ហូរ វ៉ាន់
កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២
បាននាំយកអង្ករទៅចែកជូនប្រជាពលរដ្ឋតំបន់បឹងកក់ចំនួន១៥គ្រួសារ ដែរ ប្រពន្ធ ប្តី
និងកូនរបស់ពួកគាត់ចំនួន១៥នាក់ កំពុងតែជាប់ពន្ធនាគារព្រៃស ។
នៅក្នុងឱកាសនាំយកអំណោយចែកជូនប្រជាពលរដ្ឋទាំង១៥គ្រួសារនោះ ពួកគាត់បានសម្តែង
ការត្រែងអរ និងថ្លែងអំណរគុណចំពោះគណបក្សសម រង្ស៊ី ដែលបានជួយពួកគាត់បានទាន់ពេល វេលា
ព្រោះពួកគាត់កំពុងតែមានជីវភាពខ្វះខាតជាខ្លាំង ដោយពុំមានការយកចិត្តទុកដាក់ពីសំ
ណាក់រដ្ឋាភិបាលនោះឡើយ ។ ប្រជាពលរដ្ឋទាំង១៥គ្រួសារនោះ បានរៀបរាប់ប្រាប់មកថ្នាក់ដឹក
នាំគណបក្ស សម រង្ស៊ី ថាបច្ចុប្បន្នបន្ទាប់ពីរស់នៅដោយគ្មានទីជំរកសមរម្យហើយនោះ
ពួកគាត់ គឺជួបបញ្ហាជីវភាពខ្វះមុខខ្វះក្រោយ ព្រោះត្រូវបាត់បង់បង្គោលគ្រួសារដ៏រឹងមាំ
ហើយសព្វថ្ងៃគឺនៅ តែមនុស្សចាស់ និងក្មេងៗតែប៉ុណ្ណោះដែលមិនអាចធ្វើអ្វីកើត ។
ហើយរាល់ថ្ងៃនេះពួកគាត់អា ណិតប្រពន្ធ ប្តី ហើយនិងកូនរបស់ពួកគាត់ណាស់
ដែលបានជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ក្នុង រឿងជំលោះដីធ្លី ជាមួយនិងក្រុមហ៊ុន
ស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន ដែលត្រូវបានចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ ។
ប្រជាពលរដ្ឋតំបន់បឹងកក់ទាំងនោះបានថ្លែងទៀតផងដែរថា ពួកគាត់
រួមជាមួយនិងក្មេងៗបាន ដាក់ញត្តិគ្រប់កន្លែងអស់ហើយទាំងព្រះបរមរាជវាំង ស្ថាប័នរដ្ឋ
ស្ថានទូត និងអង្គការជាតិ និងអន្តរជាតិ ដើម្បីឲ្យជួយអន្តរាគមន៏ដោះលែងក្រុមគ្រួសារបស់ពួកគាត់ទាំង១៥នាក់
ដែលកំពុងតែ ជាប់ពន្ធធនាគារព្រៃស
និងឲ្យមានដំណោះស្រាយរវាងគ្រួសាររបស់ពួកគាត់ជាមួយនិងក្រុមហ៊ុន ស៊ូកាគូអ៊ី របស់លោក
ឡាវ ម៉េងឃីន ។
សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ
លោក ហូរ វ៉ាន់ ដែលបាននាំយកអំណោយជាអង្ករទៅចែកជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះនៅតំបន់បឹងកក់
ចំនួន១៥គ្រួសារបានមានប្រសាសន៏នៅពេលនោះថា លោកសូមថ្កោលទោសចំពោះអាជ្ញាធរាជ
ធានីភ្នំពេញ ក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់មេឈ្មួញ ឡាវ ម៉េងឃីន
និងតុលាការក្រុងភ្នំពេញ ដែល បានប្រើអំណាចរបស់ខ្លួនធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយបែបនេះ
ហើយបានផ្លន់ដីរបស់ពួកគាត់ យកទៅឲ្យឈ្មួញទាំងកុំរោលថែមទៀត
ដោយមិនបានសួរយោបល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ជាមុននោះ ហើយប្រការដែលសំខាន់គឺឈ្មួញ
និងរដ្ឋាភិបាលមិនបានផ្តល់សំណងសមរម្យណាមួយ ដល់ប្រជាពលរដ្ឋនោះឡើយ ក្រៅតែពីពាក្យ «
បើរើបានលុយ បើរឹងនិងរុស ឬក៏អត់តែម្តង » ។
ជាមួយគ្នានោះផងដែរ ព្រឹទ្ធសមាជិកសភាលោក ហូរ វ៉ាន់ បានធ្វើការទទូចឲ្យតុលាការ
ត្រូវតែ បើកការស៊ើបអង្កេតជាថ្មី និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋទាំង១៥នាក់នោះ
ដោយធ្វើការដោះលែងពួកគាត់ជាបន្ទាន់ ព្រោះពួកគាត់គ្មានកំហុសនោះឡើយ
អ្នកដែលមានកំហុសគឺក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន ឯណោះវិញទេ
ដែលបានវាយកំទិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ បូមខ្សាច់ពន្លិច និងវាយធ្វើបាប
ប្រជាពលរដ្ឋគ្មានត្រាប្រណីនោះ
ហើយតុលាការគួរតែចាប់ជនដែលប្រព្រឹត្តបែបនេះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់
ទើបជាការត្រឹមត្រូវ និងឲ្យសងសំណងដល់ពួកគាត់ឲ្យបានសមរម្យ ទើបជាការប្រសើរ ប្រការទាំងអស់នេះហើយ
គឺជាការផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋតំបន់បឹងកក់ទាំងនោះ ។
គួររំលឹកជូនផងដែរថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋតំបន់បឹងកក់ និងក្រុហហ៊ុន
ស៊ូកាគូអ៊ីន របស់ មេឈ្មួញឡាវ ម៉េងឃីន បើគិតមកដល់ពេលនេះគឺមានរយៈពេលជិត៥ឆ្នាំហើយ ។
នៅពេលមាន បញ្ហាម្តងៗតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី
តែងតែចេញមុខក្នុងការជួយតវ៉ាជាមួយនិងប្រជាពលរដ្ឋ ដើម្បីឲ្យរដ្ឋាភិបាល
ជាពិសេសគឺក្រុមហ៊ុនធ្វើយ៉ាងណាសូមផ្តល់សំណងឲ្យបាន សមរម្យដល់ពួកគាត់
ដោយមិនត្រូវធ្វើបាបពួកគាត់ដោយអំពើព្រៃផ្សៃបែបនេះនោះទេ ។ ជាពិ
សេសកាលពីពេលថ្មីៗកន្លងទៅនេះលោកស្រី មូរ សុខហូរ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី
ក៏បានយកញត្តិដាក់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ ដើម្បីឲ្យសហរដ្ឋអាមេរិកមានចំ
ណាត់ការ និងធ្វើអន្តរាគមន៏ជួយប្រជាពលរដ្ឋតំបន់បឹងកទាំងនោះ ។ ហើយជាមួយគ្នានេះកាល
ពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ ប្រជាពលរដ្ឋតំបន់បឹងកក់ទាំងនោះ
រួមជាមួយនិងក្មេងៗ ដែលជាកូន
និងចៅរបស់ស្ត្រីដែលកំពុងតែជាប់ឃុំនៅពន្ធនាគារព្រៃសទាំងនោះក៏បានធ្វើការយក
ញត្តិទៅដាក់ជូនស្ថានទូតសហរដ្ឋអាមេរិក និងសហគមន៏អ៊ឺរ៉ុបផងដែរ
ដើម្បីឲ្យសហរដ្ឋអាមេរិក និងសហគមន៏អ៊ឺរ៉ុប ជួយអន្តរាគមន៏ឲ្យមានការដោះលែងអ្នកដែលជាប់ពន្ធនាគារទាំង១៥នាក់
នោះ ។ ហើយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ ប្រជាពលរដ្ឋតំបន់បឹងកក់ក៏បានដង្ហែរ ញត្តិយកទៅដាក់ជូនលោក
ហ៊ុន សែន នាយករដ្ឋមន្រ្តីដោយផ្ទាល់ដៃរបស់ពួកគាត់ផងដែរ ក៏ប៉ុន្តែ ត្រូវបានមន្រ្តីមានសមត្ថកិច្ចធ្វើការរារាំង
ដោយគេមិនឲ្យប្រជាពលរដ្ឋតំបន់បឹងកក់ និងកូនស្រ្តី ដែលជាប់ឃុំនៅពន្ធនាគារព្រៃស
ទាំងនោះយកញត្តិទៅជូនលោក ហ៊ុន សែន
ដោយផ្ទាល់ដៃនោះឡើយ ដោយគេបានឲ្យតំណាងខាងខុទ្ទកាល័យលោក ហ៊ុន សែន ចេញមកទទួលដែលគេអះ
អាងថា និងដាក់ជូនលោក ហ៊ុន សែន ជំនួសប្រជាពលរដ្ឋទាំងនោះ
តែត្រូវបានប្រជាពលរដ្ឋធ្វើការបដិសេធ ដោយពួកគាត់ចង់ដាក់ជូនលោក ហ៊ុន សែន
ដោយផ្ទាល់ដៃរបស់ពួកគាត់ ដើម្បីឲ្យលោក ហ៊ុន សែន
អន្តរាគមន៏ដោះលែងប្រជាពលរដ្ឋទាំង១៥នាក់ ដែលកំពុងតែជាប់ពន្ធនាគារព្រៃស និងឲ្យលោក
ហ៊ុន សែន ធ្វើការពិនិត្យឡើងវិញចំពោះដីចំនួន១២ហិតានិង៤៤អា ដែលលោក ហ៊ុន សែន
បានកាត់ឲ្យពួកគាត់នោះ ដែលមានភាពមិនប្រក្រតី ព្រោះប្រជាពលរដ្ឋជាច្រើនគ្រួ សារ
នៅតែមិនបានទទួលចំណែកដីនោះដដែល ។ ដោយមានការហាមឃាត់ពីសំណាក់អាជ្ញាធរ
មានសមត្ថកិច្ចបែបនេះពួកគាត់ក៏បានធ្វើការសម្រេចចិត្តផ្អាកការដាក់ញត្តិជូនទៅលោក ហ៊ុន
សែន នាយករដ្ឋមន្រ្តីខ្មែរតែម្តងទៅ ព្រោះពួកគាត់មិនមានជំនឿលើមន្រ្តី ខុទ្ទកាល័យលោក
ហ៊ុន សែន ដែលបានចេញមកទទួលញត្តិពីពួកគាត់នោះទេ ព្រោះជាច្រើនដងមកហើយ ញត្តិដែលពួកគាត់បានទៅលោក
ហ៊ុន សែន តាមរយៈមន្រ្តីខុទ្ទកាល័យគឺមិនដែលមានដំណោះស្រាយនោះឡើយ ដោយពួកគាត់មានការសង្ស័យថា
មន្រ្តីខុទ្ទកាល័យ នោះមិនបានយកញត្តិរបស់ពួកគាត់ដាក់ជូនទៅលោក ហ៊ុន សែន ឡើយ ។
No comments:
Post a Comment
yes