ពលការិនី២នាក់ក្នុងចំណោម៤នាក់ ដែលបាត់ដំណឹង
ក្រុមគ្រួសារពលការិនី ដែលទៅបំរើការងារតាមផ្ទះ តាមរយៈក្រុមហ៊ុនឯកជនទៅប្រទេសម៉ាឡេស៊ី
មកពីខេត្តកំពង់ធំចំនួន៤គ្រួសារ បានធ្វើដំណើរមកដល់ទីស្នាក់ការកណ្តាលរបស់គណបក្ស សម
រង្ស៊ី ដើម្បីឲ្យជួយអន្តរាគមន៏នាំកូន និងប្អូន របស់ពួកគាត់មកកាន់ស្រុកកំណើតវិញ ។
ស្រី្តទាំងបួននាក់នោះបានប្រាប់ឲ្យដឹងដូចៗគ្នាថា
គាត់គ្មានសង្ឃឹមលើអ្នកណាក្រៅតែអំពីគណ បក្ស សម រង្ស៊ី នោះទេ ដោយគាត់ថាមានតែគណបក្ស
សម រង្ស៊ី ទេដែលអាចជួយពួកគាត់បាន ដោយគាត់បានលើកឡើងទៀតថា នាពេលកន្លងមកគណបក្ស សម
រង្ស៊ី បានជួយនាំពលករ ដែលទៅបំរើការងារនៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានថៅកែធ្វើបាប
និងមិនមានការជួយអន្តរា គមន៏នោះ គណបក្ស សម រង្ស៊ី តែងតែជួយបានជារៀងរាល់លើក
ដូចនេះក្តីសង្ឃឹមរបស់ពួកគាត់ ក្នុងការនាំកូន និងប្អូន បានវិលមកស្រុកកំណើតវិញ គឺពឹងផ្អែកទៅលើគណបក្ស
សម រង្ស៊ី ទាំងស្រុង ។
អ្នកស្រី ឌី រឹម មកពីឃុំឈើទាល ស្រុកស្ទោងខេត្តកំពង់
ដែលត្រូវជាម្តាយរបស់ពលការរិនី ចិន សារៀ ដែលទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី
តាមរយៈក្រុមហ៊ុន T&P បានឲ្យដឹងថា
គាត់មានការព្រួយបារម្ភចំពោះសុវត្ថភាពកូនរបស់គាត់ជាខ្លាំង ព្រោះគាត់មិនដែលបានទទួលដំ
ណឹងពីកូនរបស់គាត់សោះជាច្រើនខែមកហើយ គាត់បានបន្ថែមទៀតថាពេលដែលគាត់ទាក់ទង
ទៅក្រុមហ៊ុន T&P ដែលជាក្រុមហ៊ុននាំកូនរបស់គាត់ទៅប្រទេសម៉ាឡេស៊ីនោះ
គេតែងតែឆ្លើយ ដោះសារជានិច្ចម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ ហើយមកដល់ពេលនេះគឺគាត់ទាក់ទងក្រុមហ៊ុនមិន
បាននោះទេ គាប់ជួនគាត់បានទទួលដំណឹងថាក្រុមហ៊ុន T&P មួយនេះក៏ត្រូវបានក្រសួងការងារគេបិទ មិនឲ្យដំណើរការជាស្ថាពរថែមទៀតនោះ រឹតតែធ្វើឲ្យគាត់មានការព្រួយបារម្ភ
ធ្វេរឡើងបន្ថែមទៀតអំពីសុវត្ថភាពកូន ហើយនិងប្អូនរបស់ពួកគាត់ ។
អ្នកស្រី ឌី រឹម បានប្រាក់ទាំងសម្លេងក្តុកក្តួលថា កូនរបស់គាត់តាំងតែពីថ្ងៃចេញទៅប្រទេសម៉ាឡេ
ស៊ី គឺមានរយៈពេល២ឆ្នាំនិងបួនខែហើយ ហើយតាំងតែពីកូនរបស់គាត់ចេញទៅគឺបានទាក់ទង
មករូបគាត់ និងគ្រួសារបានតែ១ដងគត់ រួមជាមួយនិងការផ្ញើរថវិការចំនួន៣០០ដុល្លា ចាប់តាំងពីពេលនោះមកកូនរបស់គាត់
បានបាត់ដំណឹងសូន្យឈឹងរហូត ។ ហើយមួយវិញទៀតគាត់ក៏មិន
ស្គាល់ទីតាំងក្រុមហ៊ុននោះផងដែរ
ដូចនេះហើយបានជាពួកគាត់សម្រេចចិត្តនាំគ្នាឡើងពី ខេត្តកំពង់ធំ
មកកាន់ទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី ដើម្បីឲ្យតំណាងរាស្រ្តរបស់ គណបក្ស
សម រង្ស៊ី ជួយអន្តរាគមន៏ទៅក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធនានាដើម្បីបានកូនវិលត្រឡប់មកកាន់ស្រុកកំណើតវិញ
។
ចំណែកឯអ្នកស្រី ថុង ថាវ ម្តាយរបស់ពលការិនីឈ្នោះ វៃ ឯម រស់នៅក្នុងភូមិប្រាសាទ
ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបាត់ដំណឹងកូនសូន្យឈឹងដែរនោះ
បានប្រាប់ថាគាត់មានជីវភាពខ្វះខាតខ្លាំងណាស់រកព្រឹកខ្វះល្ងាច
ថែមទាំងជំពាក់ប្រាក់ធនាគារថែមទៀតផង ដូចនេះហើយបានជាគាត់ដាច់ចិត្តឲ្យ
កូនស្រីចាកចេញទីទ្រួង ទៅបំរើការងារនៅក្រៅប្រទេសបែបនេះដោយសង្ឃឹមថា និងបានថវិការ
របស់កូនដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនោះ បានយកមកសងគេ និងសល់ខ្លះសម្រាប់ ដោះស្រាយជីវភាពគ្រួសារ
ដោយគាត់បន្តរថាឥលូវប្រាក់ក៏គាត់មិនដែលបានទទួលពីកូនសូម្បីតែមួយកាក់មួយសេន ម្យ៉ាងវិញទៀតថែមទាំងបាត់ដំណឹងកូនឈឹង
មិនដឹងជាសុខទុក្ខយ៉ាង ណា! ការងារក៏មិនដឹងជាពិបាកឬក៏ស្រួលនោះទេ ។ រាល់ថ្ងៃគាត់បន់ព្រះសំពះទេវតាធ្វើយ៉ាងណា
ឲ្យកូនបានវិញត្រឡប់មកផ្ទះវិញដោយសុវត្ថភាព បើទោះបីជាមិនបានប្រាក់ក៏ដោយ គាត់ឈប់
ចង់បានលុយទៀតហើយ ធ្វើយ៉ាងណាឲ្យតែកូនរបស់គាត់បានវិលមកដល់ផ្ទះវិញ ។
ស្ត្រីម្នាក់ទៀតក៏បានប្រាប់ឲ្យដឹងផងដែរថា
គាត់ក៏បានបាត់ដំណឹងប្អូនរបស់ខ្លួនផងដែរ ដែលមាន ឈ្មោះ យ៉ុង រឿន ចេញទៅធ្វើការជាស្រ្តីមេផ្ទះតាមរយៈក្រុមហ៊ុន
T&P នៅប្រទេសម៉ាឡេស៊ី តាំង តែពីឆ្នាំ២០០៩
រហូតមកដល់ពេលនេះគឺគ្មានដំណឹងសោះឡើយ សូម្បីតែប្រាក់ក៏មិនដែលបាន
ផ្ញើរមកឲ្យអ្នកផ្ទះផងដែរ ។
គាត់ថាមកពីជីវភាពគ្រួសារទើបបានជាសុខចិត្តឲ្យប្អូនទៅធ្វើការងារ នៅប្រទេសម៉ាឡេស៊ី
បែបនេះដោយពុំបានធ្វើការសិក្សាស្វែងយល់ឲ្យបានច្បាស់ ចេះតែនាំគ្នា
ជ្រួលច្របល់តាមរយៈក្រុមហ៊ុនដែលគេធ្វើការផ្សព្វផ្សាយតាមរយៈវិទ្យុ
ថាបានប្រាក់ខែខ្ពស់ ស្រួល និងមានការជួយឧបត្ថមផ្សេងៗទើបគាត់សម្រេចចិត្តឲ្យប្អូនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
តាមរយៈក្រុម T&P នេះតែម្តងទៅ ។
ស្រី្តខាងលើបានបន្តរឲ្យដឹងទៀតថា តាមការពិតមិនដូចអ្វី ដែលក្រុមហ៊ុនបានសន្យានោះទេ
គឺនៅពេលមានបញ្ហាគ្មានអ្នកណាចេញមុខដោះស្រាយនោះ ឡើយ
ហើយគាត់ក៏បានធ្វើការអំពាវនារដល់គ្រប់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំឆាប់ជឺតាមការ
ឃោសនារបស់គេអី មុននិងសម្រេចចិត្តធ្វើអ្វីត្រូវតាមដាន និងពិចារណាឲ្យបានច្បាស់លាស់ជា
មុនសិន កុំឲ្យមានការស្តាយក្រោយដូចជារូបគាត់ ។
ស្រី្តម្នាក់ទៀត ដែលប្អូនរបស់គាត់បាត់ដំណឹង២ឆ្នាំជាងដែរនោះ
ដែលបានចាកចេញទៅប្រទេស ម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន អេភី ធីអេសអ៊ី&ស៊ី ខេមបូឌា
រីសស៏ ខូ អិលធីឌី ( TSE ) ដែលពល
ការិនីមានឈ្មោះ ហុក រីណាក់ បានប្រាប់ថាគាត់មិនដឹងជារំពឹងអ្នកណាក្រៅពីគណបក្ស សម
រង្ស៊ី ឡើយ ហើយគាត់ថាប្រសិនបើប្អូនរបស់គាត់យ៉ាងម៉ិចយ៉ាងម៉ាគាត់មិនរស់ទេ
ព្រោះពួកគាត់
ជាកូនកុំព្រា មានតែពីនាក់បងប្អូនតែប៉ុណ្ណោះ គ្មានសាច់ញាត្តិអ្វីនិងគេនោះទេ
រាល់ថ្ងៃគាត់ទន្ទឹង រកចាំមើលដំណឹងប្អូន ដូចជាកូនរងចាំមើលផ្លូវម្តាយមកពីផ្សារផងដែរ
។ គាត់ថាប្រាក់មានសារ សំខាន់ចំពោះគាត់មែន ព្រោះវាជាតំរូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ
តែគាត់ថាប្អូនស្រី របស់គាត់គឺមានសារសំខាន់ ជាងប្រាក់ទាំងអស់នោះទៅទៀត ។
ដោយគាត់បន្ថែមថា ប្រសិនបើ គណបក្ស សម រង្ស៊ី
អាចជួយនាំប្អូនរបស់គាត់វិលមកស្រុកកំណើតវិញ គាត់អរគុណរកអ្វីប្រៀបផ្ទឹមពុំបាននោះឡើយ
។ ហើយគាត់ក៏បានសូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមជាមួយនិងគណបក្ស សម
រង្ស៊ី ដើម្បីឲ្យគណបក្ស សមរង្ស៊ី បានរកការងារធ្វើឲ្យប្រជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នានៅក្នុងប្រទេស
កុំឲ្យពិបាកចេញទៅរកការងារធ្វើនៅក្រៅប្រទេស ទាំងប្រថុយ ប្រថាន
និងខ្វះការស្វែងយល់បែបនេះ ។
ចំណែកឯលោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិការ និងជាសមាជិកព្រឹទ្ធិសភា
របស់គណបក្ស សម រង្ស៊ី លោកស្រីថាបញ្ហាទាំងអស់នេះរដ្ឋាភិបាលនៅតែគ្មានចេតនាក្នុងការតាមដាន
និងដោះ ស្រាយឲ្យមានប្រសិទ្ធភាពនោះទេ ។ លោកស្រីថាបញ្ហាទាំងអស់នេះ
គឺបណ្តាលមកពីក្រសួងការងារ ដែលបានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនទាំងនោះ គឺក្រសួងមិនបានសិក្សាស្រាវជ្រាវ
ឲ្យបានស៊ីជំរៅចំពោះក្រុមហ៊ុនអស់ទាំងនោះ ជាហេតុធ្វើឲ្យក្រុមហ៊ុនខិលខូចមួយចំនួន
ដើរបោកប្រាស់ប្រជាពលរដ្ឋក្រីក្រស្លូតត្រង់នៅតាមទីជនបទស្រុកស្រែចំការទៅវិញ ។
លោកស្រី កែ សុវណ្ណរតន៏ បានបន្តរទៀតថារដ្ឋាភិបាល
និងក្រសួងពាក់ព័ន្ធត្រូវតែចាតវិធានការ ចំពោះបញ្ហានេះជាបន្ទាន់
និងឲ្យមានប្រសិទ្ធភាពបើទោះបីជាពេលនេះរដ្ឋាភិបាលបានធ្វើការ ផ្អាកក្រុមហ៊ុនទាំងឡាយ
មិនឲ្យនាំពលករចេញទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី ក៏ដោយ រដ្ឋាភិបាល
និងក្រសួងពាក់ព័ន្ធត្រូវតែ ជួយសំរួលដល់ប្រជាពលរដ្ឋ ប្រសិនបើគ្រួសារណាដែល
បាត់ដំណឹងកូនចៅ ដូចខាងលើរដ្ឋាភិបាល និងក្រសួងដែលពាក់ព័ន្ធត្រូវតែទាក់ទងទៅក្រុមហ៊ុន
ទាំងនោះ ក៏ដូចជាក្រុមហ៊ុនដែលជាដៃគូនៅប្រទេសម៉ាឡេស៊ី
ឲ្យបានភ្លាមៗដើម្បីកុំឲ្យមានបញ្ហា ធ្ងន់ធ្ងរ ។ លោកស្រីអគ្គលេខាធិការគណបក្ស សម
រង្ស៊ី កែ សុវណ្ណរតន៏ បានបន្តរទៀតថា បញ្ហា
ទាំងអស់នេះគឺបណ្តាលមកពីរដ្ឋាភិបាលខ្វះសមត្ថភាពក្នុងការរកទីផ្សារការងារឲ្យប្រជាពលរដ្ឋបានធ្វើនៅក្នុងប្រទេសរបស់ខ្លួន
។ លោកស្រីក៏បានអំពាវនាឲ្យប្រជាពលរដ្ឋ មុននិងសម្រេចចិត្ត ចេញទៅធ្វើការនៅក្រៅប្រទេស
សូមឲ្យប្រជាពលរដ្ឋទាំងនោះ លោកគិតពិចារណាឲ្យបានវែង ឆ្ងាយចំពោះភាពងាយស្រួល
និងទុក្ខលំបាក ហើយត្រូវតែពិនិត្យនិងសិក្សាឲ្យបានច្បាស់ចំពោះ ក្រុមហ៊ុនទាំងនោះ
ទាំងការចេញទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី និងនៅតាមបណ្តាប្រទេស ក្នុងតំបន់អាស៊ី
ដទៃទៀត ព្រោះដើម្បីកុំឲ្យធ្លោះធ្លោយចាញ់បោកក្រុមហ៊ុនលិខខូច ។
សូមជមរាបជួនផងដែរថា ពលការិនីជាច្រើនពាន់ ម៉ឺននាក់
ដែលចេញទៅបំរើការងារនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនឯកជនផ្សេងៗនោះ
គឺមានគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតអស់ជាច្រើន នាក់ ចោលឆ្អឹងនៅលើទឹកដីរបស់គេ
ហើយមានពលការិនីខ្លះត្រូវបានសង្គ្រោះមកដល់ប្រទេស កម្ពុជាវិញ គឺមានសតិមិនគ្រប់
អាចនិយាយបានថាជាមនុស្សវិកលចរិក មានអ្នកខ្លះត្រូវបានថៅ កែវាយធ្វើបាប ចាប់រំលោភ ប្រើដូចគោ
ក្របី គ្មានពេលសំរាក ហូបមិនគ្រប់គ្រាន់ និងមានរហួស ពេលខ្លួនប្រាណទៀតផង
ហើយនាពេលកន្លងមកក៏មានពលការិនីម្នាក់ត្រូវបានថៅកែ វាយធ្វើបាប
និងឲ្យធ្វើការងារហូសកម្លាំងរហូតដល់ ធ្លាក់ស្បូន
នៅពេលស្វែងរកអន្តរាគមន៏ពីក្រុមហ៊ុនគឺ ពុំមាននរណាម្នាក់ចេញមុខដោះស្រាយនោះឡើយ
ឆ្លើយដោះសារយករួចខ្លួនរៀងៗខ្លួន ។
គួររំជាបជួនផងដែរថា ពលការិនីដែលត្រូវចេញទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី
ត្រូវបានក្រុម ហ៊ុនផ្តល់ជាអង្ករចំនួន៥០គីឡូក្រាម និងថវិការចំនួន៣០ម៉ឺនរៀល
ឬលើសពីនេះទៅតាមក្រុម ហ៊ុន ដែលប្រាក់ឈ្នួលត្រូវបានក្រុមហ៊ុនប្រាប់ថា
បានចំនួន១៨០ដុល្លាក្នុងមួយខែហើយមានទាំងក្រុមហ៊ុនខ្លះបានផ្តល់ទូរស័ព្ទដល់ក្រុមគ្រួសាររបស់ពលការិនី
ដើម្បីផ្តល់ភាព ងាយស្រួលក្នុងការទំនាក់ទួំនងជាមួយនិងពលការិនី ។
ប្រការដែលក្រុមហ៊ុនទាំងនោះធ្វើរបៀបនេះ ត្រូវបានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមើលឃើញថា
ជាការបោកប្រាស់ប្រជាពលរដ្ឋក្រីក្រ ដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួនរបស់ពួកគេ ៕
No comments:
Post a Comment
yes