សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 25, 2012

ក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីអាស៊ី គាំទ្រការរួមបញ្ចូលគ្នាជាសម្លេងតែមួយរបស់គណបក្សប្រជាធិបតេយ្យពីរនៅកម្ពុជា ដើម្បីធ្វើការសង្គ្រោះជាតិ


កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីអាស៊ីហៅកាត់ថា កាល់ បាន ចេញសេចក្តីថ្លែងការណ៏របស់ខ្លួន ដោយបានគាំទ្រចំពោះការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ដែលបានធ្វើឡើងដោយគណបក្ស​សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស កាលពីថ្ងៃទី១៦ និង១៧ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះនៅទីក្រុងម៉ានីលឡា ប្រទេសហ្វីលីពីន ។

សូមជំរាបជូនថា សេចក្តីថ្លែងការណ៏របស់ក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីអាស៊ី គឺបានធ្វើ​ឡើងភ្លាមៗ នៅទី១៨ ខែកក្កដា ឆ្នាំ២០១២ មួយថ្ងៃនៅបន្ទាប់ពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ​មនុ​ស្ស បានធ្វើការបង្រួបបង្រួមគ្នាជាសម្លេងតែមួយ ឬហៅថាការបង្រួបបង្រួមអ្នកប្រជាធិប​តេយ្យ​ត្រូវបានប្រកាសជាចំហរនោះ ។


អគ្គលេខាធិការក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីអាស៊ី បានបញ្ជាក់នូវជំហរយ៉ាងដាច់ខាត ហើយ​បានរំពឹងទុកថា ការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស និងអាចរកច្រកដោះស្រាយស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាបាន ដូច ជាការរំពឹងទុករបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ផងដែរ ។

ក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីអាស៊ី បានទទួលស្គាល់ការបង្រួបបង្រួមគណបក្សប្រជាធិបតេ យ្យទាំងពីរនេះថា និងអាចបង្កើត ចលនាប្រជាធិបតេយ្យ ដ៏ធំសម្រាប់ការប្រគួតប្រជែងក្នុងការ​បោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ ឲ្យស្របតាមឆន្ទះរបស់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណា​បញ្ចប់ អំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជា​ដែលគ្រប់គ្រងដោយគណបក្ស​ប្រជាជន​អស់រយៈ​ពេលជិត៣០ឆ្នាំមកហើយនោះ ។

គួររំលឹកជូនផងដែរថាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គណបក្ស​ សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានធ្វើការឯកភាពគ្នា និងបានចេញសេចក្តីថ្លែងការណ៏រួមគ្នាមួយដោយបានបញ្ជាក់ ពីគោលជំហររបស់ខ្លួនចំនួន៥ចំណុចគឺ ទី១ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួម​កម្លាំងគ្នាតែមួយ ស្របតា​មឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីសង្គ្រោះប្រទេសជាតិឲ្យ​ទាន់ពេល​វេលា តាមរយៈការផ្លាស់ប្តូរនយោបាយ ក្នុង បំណងចញ្ចប់អំណាចផ្តាប់ការបច្ចុប្បន្ន​ដែលបំរើ​បរទេសឈ្លានពាន ។ទី២ គណបក្សទាំងពីរ សម្រេចរៀបចំបញ្ចូលគ្នាជាគណបក្សតែមួយ ដោយ
បង្កើតគណបក្សនយោបាយថ្មីមួយ ដែលនឹងមានការចូលរួមពីអ្នកប្រជាធិបតេយ្យ និងអ្នកជាតិ
និយមដទៃទៀត ដើម្បីនាំមកនូវការដឹកនាំបែបប្រជាធិបតេយ្យ ដែលការពារផលប្រយោជន៏ជាតិ
ពិតៗ ។ទី៣ គណបក្សទាំងពីរយល់ឃើញថា ការផ្លាស់ប្តូរការគ្រប់គ្រងប្រទេសកម្ពុជា ត្រូវប្រព្រឹត្ត​ទៅ​ដោយអហិង្សា តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ក្នុងន័យនេះ​គណ
បក្ស​ទាំង​ពីរ ទាមទារដាច់ខាតឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀប​ចំការ​បោះ​ឆ្នោត និងឲ្យមានការកែតម្រូវនីតិវិធីដ៏ស្មុគស្មាញ ដែលបង្កការលំបាកដល់​ប្រជាពលរដ្ឋ​ក្នុងការ​បោះ ឆ្នោត ។ ទី៤ គណបក្សទាំងពីរទាមទារដាច់ខាត ឲ្យមានការចូល​រួមពេញលេញពី
ប្រធានគណបក្សប្រឆាំង ក្នុងការបោះឆ្នោតដើម្បីឲ្យការបោះឆ្នោតខាងមុខនេះមានលក្ខណៈត្រឹម
ត្រូវទទួលយកបាន ។ ក្នុងន័យនេះគណបក្សទាំងពីរ ទាមទារឲ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលា
ការ មកគាបសង្កត់អ្នក​នយោបាយស្នេហាជាតិ និងអ្នកការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ ។ និង​ទី៥គណបក្សទាំងពីរឯភាពគ្នា ឲ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រធាន និងសមាជិក-សមា
ជិ កា-ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សទាំងពីរ ក្នុងគោលបំណងផ្លាស់ប្តូររបៀបដឹកនាំឃុំ-សង្កាត់ ឲ្យបានប្រសើរឡើង និងលើកតម្កើនលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ។

ជាមួយគ្នានោះក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីអាស៊ី ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៏ របស់ខ្លួនទៀតថា ការបង្កើត ចលនាប្រជាធិបតេយ្យដើម្បីសង្គ្រោះជាតិ គឺជាប្រវត្តិសាស្រ្តដែល ឆ្លើយតបទៅនិងសម្រែក ស្រែកហៅ តវ៉ារបស់ប្រជាពលរដ្ឋខ្មែររងគ្រោះ ដែលកំពុងតែស្រែក​ឃ្លាននូវការជួយសង្គ្រោះជាបន្ទាន់ និងការទាមទារឲ្យមានការផ្លាស់ប្តូរសង្គមរាល់ថ្ងៃដែលធ្វើ បាបរាស្រ្តគ្មានពេលល្ហែរ ទ្រព្យសម្បត្តិជាតិវិនាសហិនហោចស្ទើរគ្មានសល់ និងការបាត់បង់ទឹក​ដី ចូលទៅប្រទេសជិតខាងបន្តិចម្តងៗជាពិសេសគឺប្រទេសយួន ឲ្យទៅជាសង្គមដែលមានការគោ រពនូវសិទ្ធិមនុស្ស ការគោរពច្បាប់ និងការការពារនូវបូរណៈភាពទឹកដីរបស់ខ្លួន ។

ក្រុមអ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាក៏បានលើកឡើងផងដែរថា ជា ការពិតណាស់ប្រជាពលរដ្ឋខ្មែរ មិនមែនចេះតែរស់នៅក្រោមជាគាបសង្កត់ និងជិះជាន់ធ្វើបាប​តាមតែទំនើងចិត្តរបស់អ្នកដឹកនាំសព្វថ្ងៃដោយមិនអាចស្រោចស្រង់បាននោះទេ ។

អ្នកតាមដានដានស្ថានការណ៏នយោបាយបានលើកឡើងទៀតថា គ្រប់កាលៈទេសៈដែលប្រ​ទេសជាតិ ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ អ្នកស្នេហាជាតិតែងតែងើបឡើងដើម្បីប្រឆាំង តវ៉ា ដើម្បីធ្វើការផ្តួលរំលំរបបនោះចោល ហើយមកដល់យុគ្គសម័យនេះថ្មីនេះប្រជាពលរដ្ឋខ្មែរ ក៏​នៅ​តែជួបបញ្ហានេះដដែល ហើយប្រទេសជាតិក៏នៅតែបន្តរធ្លាក់ចុះដុនដាប​ងើបមុខមិនរួច ដោយ​ហេតុ​ដូចនេះហើយ ទើបអ្នកប្រជាធិបតេយ្យ អ្នកស្នេ​ហាជាតិ បានធ្វើការ​ប្រមូលផ្តុំគ្នាជុំវិញ​គណ​បក្ស​ប្រជាធិបតេយ្យទាំងពីរគឺគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ដែលជាកម្លាំង​ស្នូល​​ដើម្បីធ្វើយ៉ាងណា ផ្លាស់ប្តូរឲ្យបានមេដឹកនាំប្រទេសសព្វថ្ងៃ តាមរយៈវិធីអហិង្សា គឺការ​បោះ​ឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ គឺជា​ការ​បោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ ។

អ្នកវិភាគបានលើកឡើងទៀតថា តាមរយៈនៃការរួមបញ្ចូលគ្នាជាគណបក្សតែមួយ រវាងគណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលបានបង្កើតជាជំហ៊ានដំបូងនូវ ចលនាប្រជា​ធិប​តេយ្យសង្គ្រោះជាតិ បាទទទួលសម្លេងគាំទ្រយ៉ាង​ហោចណាស់ចំនួន៣១ភាគ​រយជាស្រេច​ទៅ​ហើយ ពីប្រជាពលរដ្ឋ​ស្របពេលដែលមានប្រជាពលរដ្ឋជិត៤០ភាគរយមិនបាន​ទៅបោះឆ្នោត​នោះ ដែលក្នុងចំណោមប្រជាពលរដ្ឋចំនួនជិត៤០ភាគរយនោះ​គឺមានទាំងអ្នក​ដែលមិនសប្បាយ​ចិត្ត និងការស្ថិតនៅដាច់ដោយឡែកពីគ្នារវាងគណបក្ស​សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស នា​ពេលកន្លងទៅផងដែរ ។

អ្នកវិភាគ អ្នកស្រលាញ់លិទ្ធិប្រជាធិបតេយ្យ និងគណបក្ស សម រង្ស៊ី ក៏ដូចជាគណបក្ស សិទ្ធិ​មនុស្ស រំពឹងថានិងទទួលបានសម្លេងគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងហោចណាស់បានចំនួន ២០ភាគរយបន្ថែមទៀត ក្នុងចំណោមប្រជាពលរដ្ឋដែលមានចំនួនជិត៤០ភាគរយដែលមិនបាន ទៅបោះឆ្នោតនាពេលកន្លងមកនោះ ។ ដូចនេះបញ្ជាក់ឲ្យឃើញថាជោគជ័យ គឺបាននឹងស្ថិតនៅ នឹងមុខហើយ ហើយនៅសល់តែការទទួលយកជោគជ័យនោះមកដាក់ជារបស់ខ្លួនតែប៉ុណ្ណោះ ។ ហើយជោគជ័យរបស់អ្នកស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យ គឺជាជោគជ័យរបស់ប្រជាពល​រដ្ឋ​ខ្មែរ​គ្រប់គ្នា ។ ដូចនេះមានតែការដឹកនាំប្រទេសតាមរបៀបប្រជាធិបតេយ្យពិតប្រាកដតែ​ប៉ុណ្ណោះ ទើបអាចធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានដោយសុខសាន្ត ហើយប្រទេសជាតិមានការរីក ចំរើន​ទៅ​មុខលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅបានធូរ​ធា និង​សម​រម្យ លែងពិបាកដូចជាការគ្រប់គ្រងប្រទេសបច្ចុប្បន្នរបស់គណបក្សប្រជាជនលោក ហ៊ុន សែន តទៅទៀត ៕

No comments:

Post a Comment

yes