សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 25, 2012

ការចុះធ្វើសៀវភៅគ្រួសារនៅខេត្តព្រះវិហារ ពីសំណាក់មន្រ្តីប៉ូលីស ពោរពេញទៅដោយអំពើពុករលួយ ដែលគេសង្ស័យថាមានការឃុំឃិតពីថ្នាក់លើ


សមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្នោតរបស់គណបក្ស សម រង្ស៊ី នៅខេត្តព្រះវិហារ បានធ្វើការអំពាវ នាវឲ្យលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយដែលមាន​លោក ឱម យិនទៀង ជាប្រធានពិនិត្យមើលការប្រព្រឹត្តអំពើពុករលួយពីក្រុមអាជ្ញាធរដែលបាន ឃុបឃិតគ្នាជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងការចុះធ្វើសៀវភៅគ្រួសារជូនពួកគាត់ ។

សេចក្តីរាយការណ៏ខាងលើបានឲ្យដឹងមកថា នៅស្របពេលដែលក្រុមយុវជនស្ម័គ្រចិត្ត បានចុះ មកវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ បែរជាក្រុមមន្រ្តីប៉ូលីស ដែលចុះធ្វើប័ណ្ណ គ្រួសារ ឬសៀវភៅគ្រួសារជូនប្រជាពលរដ្ឋដើម្បីធ្វើប្លង់ដី បានបង្គាប់ឲ្យប្រជាពលរដ្ឋបង់ប្រាក់ ចំនួនប្រាំបីម៉ឺន ទៅប្រាំបួនម៉ឺនរៀលក្នុងមួយគ្រួសារ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋទាំងនោះ ភាគច្រើនគឺមិនបានទទួលបានសៀវភៅគ្រួសារ ដើម្បីបញ្ជាក់ក្នុងការទទួលបានប្លង់ដីដែលយុវ​ជនស្ម័គ្រចិត្តកុំពុងតែចុះធ្វើនោះ ព្រោះពួកគាត់ភាគច្រើនជាប្រជាពលរដ្ឋក្រីក្ររកតែអង្ករច្រកឆ្នាំង ស្ទើរតែពុំបានផង ។


ប្រជាពលរដ្ឋដែលទទួលរងនូវភាពអយុត្តិធម៌ ពីការជំរិតទារប្រាក់ ប្រព្រឹត្តអំពើពុករលួយ ពីសំ​ណាក់មន្រ្តីប៉ូ​លីសខិលខូចទាំងនោះ បានប្រាប់ក្នុងលក្ខណៈសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ពួក​គាត់ដែលជាប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងភូមិក្រវ៉ាន់ ឃុំពទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីសប្តាហ៏កន្លងទៅនេះ ក្រុមមន្រ្តីប៉ូលីសដែលចុះធ្វើសៀវភៅគ្រួសារជូនពួកគាត់ សម្រាប់បំ ពេញឯកសារធ្វើប្លង់ដី បានធ្វើការជំរិតទារប្រាក់ពីពួកគាត់យ៉ាងច្រើនចាប់ពីរប្រាំបី ទៅប្រាំបួនម៉ឺន រៀល ដែលពួកគាត់គ្មានលទ្ធភាពក្នុងការធ្វើសៀវភៅគ្រួសារនេះទេ ។ គាត់ថាបើចុះធ្វើជូនពលរដ្ឋ ហើយចាំចាប់យកប្រាក់ពីប្រជាពលរដ្ឋធ្វើអី ព្រោះពួកគាត់ទាំងអស់គ្នារស់នៅក្នុងឃុំពទ្រា ទាំង​មូលគឺរកមួយថ្ងៃសម្រាប់ចិញ្ចឹមក្រពះតែមួយថ្ងៃប៉ុណ្ណោះ គ្មានប្រាក់ឯណាច្រើនបែបនេះឲ្យទៅ​លោកប៉ូលីសទាំងអស់នោះទេ ។ ដោយគាត់បានបន្ថែមទៀតថា បើប៉ូលីសធ្វើរបៀបហ្នឹងដដែល ដាក់ប្រជាពលរដ្ឋ ម៉ិចក៏មិនទៅប្លន់តែម្តងទៅ ពួកអស់លោកឃើញហើយថាប្រជាពលរដ្ឋ សព្វថ្ងៃ​នេះរស់នៅពិបាកយ៉ាងណា ។
ប្រជាពលរដ្ឋខាងលើ ក៏បានធ្វើការសុំណូមពរដល់ថ្នាក់លើ ជាពិសេសរដ្ឋាភិបាលប្រសិនបើធ្វើ សៀវភៅគ្រួសារ ឬកសារសំខាន់ៗដទៃមួយចំនួនទៀត សូមកុំយកលុយពីប្រជាពលរដ្ឋអី ព្រោះ​ពូគគាត់រាល់ថ្ងៃនេះក្រីក្រខ្លាំងណាស់ ដាច់បាយដុំៗហើយ សូមអាណិតដល់ពួកគាត់ដែលជា​រាស្រ្តក្រីក្រផង ។

លោក ធួន ពុទ្ធ មន្រ្តីរបស់គណបក្ស សម រង្ស៊ី ខេត្តព្រះវិហារបានថ្លែងប្រាប់ឲ្យដឹងចំពោះករណី ខាងលើនេះផងដែរថា ដោយសារតែការជំរិតទារប្រាក់ពីមន្រ្តីប៉ូលីសទាំងនោះ ហើយពួក​គាត់មិន​ដឹងជាទៅពឹកពាក់អ្នកឯណាក៏បានមកជំរាបលោកដែលជាមន្រ្តីរបស់គណបក្ស សម រង្ស៊ី សូម​ជួយពួកគាត់មេត្តាប្តឹងទៅថ្នាក់លើជំនួសពួកគាត់ផង ក្នុងការដែលមន្រ្តីប៉ូលីសខិលខូច ទុច្ចរឹត​ទាំង​នោះប្រព្រឹត្តអំពើពុករលួយមកលើពួកគាត់បែបនេះ ។

មន្រ្តីរបស់គណបក្ស សម រង្ស៊ី ក៏បានឲ្យដឹងជាបន្តរទៀតផងដែរថា ចំពោះករណីខាងលើនេះ​លោកបានប្តឹងទៅលោកអធិការស្រុកជ័យសែន ដើម្បីឲ្យមានការពិនិត្យមើលចំពោះករណីខាង លើនេះ ។ លោកបានបន្តរទៀតថា ពាក្យបណ្តឹរបស់លោកដែលបានដាក់ទៅលោកអធិការស្រុក ជ័យសែន ទាក់ទងទៅនិងករណីខាងលើដែលជាការប្រព្រឹត្តអំពើពុករលួយ ធ្វើស្រែលើខ្នងរាស្រ្ត នោះ ត្រូវបានលោកអធិការស្រុកជ័យសែន ធ្វើការបដិសេធ ដោយមិនព្រមទទួលយកទៅដុះ​ស្រាយនោះឡើយ ។ ដែលធ្វើឲ្យករណីប្រព្រឹត្តអំពើពុករលួយនេះបានរីកដុះដាលកាន់តែធំ​ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ និងពីឃុំមួយទៅឃុំមួយ និងពីស្រុកមួយទៅស្រុកមួយ ដែលគេធ្វើ របៀបនេះមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តព្រះវិហារតែម្តង ។

អ្នកដែលបានដឹងនូវការប្រព្រឹត្តអំពើពុករលួយខាងលើនេះបានលើកឡើងថា ប្រកាដែលលោក អធិការស្រុកមិនចាត់វិធានការប្រព្រឹត្តអំពើពុករលួយពីសំណាក់មន្រ្តីប៉ូលីស ដែលចុះធ្វើសៀវភៅ គ្រួសារទាំងនោះ ប្រហែលជាមើលទៅលោកអធិការស្រុកជ័យសែនរូបនេះ ទទួលបានលាភ​សក្ការៈពីការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីក្រោមឱវាទទាំងនោះយ៉ាងក្រាស់ក្រែលហើយមើលទៅ ។

មន្រ្តីរបស់គណបក្ស សម រង្ស៊ី ខេត្តព្រះវិហារបានឲ្យដឹងបន្តរទៀតថា ការជំរិតទារប្រាក់គឺជាអំពើ ពុករលួយដែលមន្រ្តីពាក់ព័ន្ធរបស់រដ្ឋាភិបាល ជាពិសេសលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវតែចុះតាមដាន និងចាត់វិធានការលើកូនចៅរបស់ខ្លួនកុំឲ្យប្រព្រឹត្តអំពើពុករលួយ​បែបនេះជា​បន្តរទៀត ហើយត្រូវតែដាក់ទោសមន្រ្តីដែលប្រព្រឹត្តរបៀបនេះឲ្យបានធ្ងន់ធ្ងរបំផុត និងមួយទៀត​មេ​អង្គភាព​ប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង ដែលបានអួតអាងពីការបោស​សំអាត​អំពើពុករលួយនៅថ្នាក់មូលដ្ឋាន កាលពីមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​នោះ ត្រូវតែចុះបង្ក្រាប និងដាក់ទោសទាន់ដល់មន្រ្តីពុករលួយទាំងនោះ ឲ្យសមទៅនិងច្បាប់​ដែល​បានកំណត់ ។

ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានធ្វើការអះអាងផងដែរថា ការប្រព្រឹត្តអំពើពុករលួយនៅក្នុងខេត្ត ព្រះវិហារនេះមិនមែនមានតែក្នុងករណីធ្វើសៀវភៅគ្រួសារនោះប៉ុណ្ណោះទេ គឺការចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋក៏បានកើតមានអំពើពុករលួយយកប្រាក់ពីប្រជាពលរដ្ឋ ពីសំណាក់មន្រ្តីថ្នាក់​ក្រោមទាំងអស់នោះផងដែរ ។

លោក សៀន សួនឌឿន មន្រ្តីក្រុមប្រឹក្សាខេត្តព្រះវិហាររបស់គណបក្ស សម រង្ស៊ី ដោយមើល​ឃើញពីការប្រព្រឹត្តអំពើពុករលួយពីសំណាក់មន្រ្តីទាំងនោះ ជារឿយៗលោកតែងតែស្នើឲ្យគណៈ​អភិបាលខេត្ត ធ្វើការពិនិត្យមើលពីការប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ដើម្បីជួយប្រជា ពលរដ្ឋឲ្យបានជៀសផុតពីការជំរិតទារប្រាក់ពីមន្រ្តីពុករលួយ ខិលខូចទាំងនោះ ។ លោកថា​បើ​ទោះបីជាមានការស្នើសុំបែបនេះ គឺគ្មានបានប្រយោជន៏អ្វីទាំងអស់ ដោយគេមិនបាន​ធ្វើតាមការ​ស្នើសុំរបស់លោកនោះឡើយ ពួកគេបានចាត់ទុកមន្រ្តីរបស់គណបក្ស សម រង្ស៊ី ដូចសំរាបអញ្ចឹង ។

ចំណែកឯក្រុមអ្នកឃ្លាំមើលវិញបានលើកឡើងថា ការប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រទេស​កម្ពុជា កំពុងតែបានកើតមានជាប្រព័ន្ធក្រោមការគ្រប់គ្រងដោយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។ ពួកគេថាអំពើពុករលួយគឺជាឬសគុលដែលនាំឲ្យប្រជាពលរដ្ឋកាន់តែធ្លាក់ខ្លួនក្រី​ក្រទៅៗ ។ ដូចនេះរដ្ឋាភិបាលមិនគួរមើលរំលងចំពោះបញ្ហាខាងលើនេះឡើយ ដើម្បីកុំឲ្យ​ឈ្មោះ​រដ្ឋាភិ​បាលក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន​ស្អុយរលួយជាបន្តរទៀត ត្រូវតែចាត់វិធាន ការទប់ស្កាត់ករណីខាងលើនេះជាបន្ទាន់ ៕

No comments:

Post a Comment

yes