សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ផ្ទុះ​បាតុកម្ម​ទាំង​ព្រឹក​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​រឿង​ទំនាស់​ដីធ្លី​


បន្ទាយមានជ័យ ​​៖ ​ពលរដ្ឋ​លើកគ្នា​មក​ផ្ទុះ​បាតុកម្ម ​នៅមុខ​សាល​ខេត្តបន្ទាយមានជ័យ​ ក្នុង​គោលបំណង​សុំ​ឲ្យ​អភិបាលខេត្ត​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​រឿង​ឈ្មួញ​មាន​អំណាច​នៅតែ​បន្ត​រំលោភ​បំពាន​យក​ដីស្រែ​របស់​គាត់​ ក្រោយពី​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ឲ្យ​ពួកគាត់​ឈ្នះក្ដី​ទៅ​ហើយ​នោះ​។​
សូម​បញ្ជាក់​ថា នៅ​ម៉ោង​ ៨ និង ៣០​នាទី​ ព្រឹក​ក្នុង​ថ្ងៃទី​៣ ខែ កក្កដា ឆ្នាំ​២០១២ នេះ​មាន​ពលរដ្ឋ​ចំនួន​៨៥​គ្រួសារ​ប្រមាណ​១៣០​នាក់ ​ដែល​មកពី​ភូមិ​ក្កឹបថ្ម​ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្ត បន្ទាយ​មានជ័យ ​ដើម្បី​តវ៉ា​បន្ត​រឿង​អស់លោក​មេ​ឈ្មួញ​ខិលខូច​ម្នាក់​ ដែល​លាក់​មុខ​ ហើយ​បាន​បានធ្វើ​សកម្មភាព​លួច​យក​ដី​របស់​ពួកគាត់​។​
​ ​ឈ្មោះ ប៊ុត ជ្រឹង ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ​ជា​តំណាង​របស់​ពលរដ្ឋ​ចំនួន​៨៥​គ្រួសារ បាន​អះអាងថា ពួកគាត់​បាន​អាស្រ័យ​ផល ​នៅ​លើដី​ទំនាស់​ចំនួន​២៤​ហិកតា ក្នុងចំណោម​ដី​ជាង ៥០០​ហិកតា កាលពី​ឆ្នាំ​២០០៩​។ លោក ប៊ុត ជ្រឹង បាន​បន្តទៀតថា ឈ្មោះ ភោគ​ខេមរៈ ​ភេទ​ប្រុស ដែល​គេ​ស្គាល់​ថា ជា​ឈ្មួញ ​បាន​រំលោភបំពាន​ដី​របស់​ពួកគាត់ ​ខណៈ​ពេលដែល​ពួកគាត់​កំពុង​ដល់​រដូវ​ស្ទូងស្រូវ ឬ ដាំ​ដំណាំ​ផ្សេងៗ គឺ​ឈ្មោះ​ ខេមរៈ​នេះ​ បាន​យក​ថ្នាំ​ទៅ​បាញ់​បំផ្លាញ​ស្រូវ​របស់​ពួកគាត់​។
គេ​បាន​បន្ត​ទៀត​ថា រឿង​ដី​របស់​ពួកគាត់​នេះ ត្រូវបាន​លោក​អភិបាលខេត្ត ធ្វើការ​សម្រេច​ឲ្យ​ទៅ​ពួកគាត់​អស់​ទៅ​ហើយ​ កាលពី​ឆ្នាំ​២០១១ កន្លងទៅ​។ តំណាង​ពលរដ្ឋ​បាន​បន្តទៀតថា អ្វីដែល​សំខាន់​ទៅទៀត​នោះ គឺ​ជនល្មើស​បង្កហេតុ បាន​ទៅ​លួច​ដី​របស់​ពួកគាត់​ហើយ​ហ៊ាន​ទៅប្ដឹង​ពួកគាត់​ទៅ​តុលាការ​ទៀត​។ គេ​បាន​បន្តទៀតថា មុនពេល​ពួកគាត់​មក​ធ្វើបាតុកម្ម​នេះ ពួកគាត់​បាន​ស្វែងរក​ក្រុមយុវជន​ស្ម័គ្រចិត្ត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​កំពុង​បំពេញភារកិច្ច​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ នៅឯ​ស្រុក​ថ្មី​ពួក​នោះដែរ តែ​ខាង​អាជ្ញាធរ​ឃុំ ស្រុក និង ប៉ូលិស​មួយចំនួន​បាន​ប្រាប់​ពួក​ថា គ្មាន​ក្រុមយុវជន​របស់​សម្ដេច​ហ៊ុន សែន មក​ដោះស្រាយ​រឿង​ដី​នៅ​ថ្មពួក​ទេ ទើប​ពួកគាត់​មក​ធ្វើបាតុកម្ម​តវ៉ា​មក​សាលា​ល​ខេត្ត​តែម្ដងទៅ​។​
​ ​លោក អ៊ុក កែវ រតនៈ អនុប្រធាន​ក្រុមការងារ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី បាន​បញ្ជាក់ថា ខាង​សាលាខេត្ត​សំណូមពរ​ដល់​ពលរដ្ឋ​ឲ្យ​ទៅ​ជួប​ក្រុមយុវជន​ស្ម័គ្រចិត្ត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅឯ​ស្រុក​ថ្មពួក​តែម្ដងទៅ ងាយស្រួល​ឲ្យ​ក្រុម​គណៈកម្មាធិការ​នោះ​ធ្វើការ​ដោះស្រាយ​ជូន​បងប្អូន​ភ្លាមៗ​តែម្ដង​៕

No comments:

Post a Comment

yes