សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

បុរស​ម្នាក់ មាន​ជំងឺឆ្កួត កាប់​គ្រូខ្មែរ ព្យាបាល​ជំងឺ ៣ ដាវ របួសធ្ងន់​

Give our kids a better deal

ខេត្តកំពង់ចាម: បុរស​ម្នាក់ ដែល​គេ​អះអាងថា មាន​ជំងឺឆ្កួត ត្រូវបាន​ក្រុមគ្រួសារ យកមក​មើលជំងឺ នៅផ្ទះ​គ្រូខ្មែរ ដែល​ចេះ​ដោះ​អំពើ​អាគម​អូមអាម​។ ប៉ុន្តែ​បុរស​នោះ បាន​កាប់​គ្រូខ្មែរ ៣​ដាវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង ៦ និង ២០ នាទី ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១២ នៅលើផ្ទះ​គ្រូមន្ដអាគម ភូមិ​អណ្ដូង​តា​ឡឹង ឃុំ​ថ្ម​ពួន ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រូមន្ដអាគម ដែល​អ្នកជំងឺ​កាប់​នោះ ឈ្មោះ សុទ្ធ កុសល អាយុ ៧២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ចំណែក​បុរស ដែលមាន​ជំងឺឆ្កួត ឈ្មោះ តួ អាយុ ២៤​ឆ្នាំ ដែលជា​មនុស្ស​វិកលចរិត រស់នៅ​ភូមិ​សៀម​បោយ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ​។​

​បុរស​ឆ្កួត​នោះ បាន​យក​ដាវ​កាប់​នៅលើ​អាសនៈ​របស់​លោកគ្រូ កាប់​ទៅលើ​គ្រូខ្មែរ​ចំនួន ៣​ដាវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ភ្នំពេញ​។​


​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ ដោយសារ​អ្នកជំងឺ បានមក​ព្យ​បាល​អស់​រយៈពេល​ជាង ១​ឆ្នាំ​មកហើយ ហើយ​ជំងឺ ក៏បាន​ធូរស្រាល​បន្តិច​។ លោកគ្រូ​ខាងលើ​ក៏បាន​ដោះ​សោ ពី​ជនបង្ក ឲ្យ​ដើរហើរ​បាន​។ នៅ​ថ្ងៃកើតហេតុ គឺ​ចំ​ថ្ងៃកោរ មុន​សីល​មួយថ្ងៃ​ផង​នោះ មិនដឹងថា អ្នកជំងឺ ជា​ជនដៃដល់​រើ​ឡើង ឬ​យ៉ាងណា​នោះទេ ក៏​ស្ទុះ​ទៅយក​ដាវ​របស់​គ្រូមន្ដអាគម ដែល​ដាក់​លើ​អាសនៈ កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន ៣​ដាវ បណ្ដាលឱ្យ​រងរបួស​ជា​ទម្ងន់​ដេក​ដួល ក្នុង​ថ្លុកឈាម​នៅនឹងកន្លែង​តែម្ដង​៕​

No comments:

Post a Comment

yes