សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ម៉ាឡេស៊ី​លុប​កិច្ច​ពិភាក្សា​ស្តីពី​MOU​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស

120703_05

ពលករ ពលការិនី​ខ្មែរ​ បានសង្គ្រោះ​​ពី​ការ​​កេងប្រវ័ញ្ច​​ពលកម្ម​​នៅ​ម៉ា​ឡេសីុ​ ត្រឡប់​មក​ស្រុក​វិញ​​ ​
ភ្នំពេញៈ ការ​ចរចា​អូស​បន្លាយ​ពេល​សម្រាប់​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី​ដើម្បី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ថ្មី​មួយ កាល​ពី​ថ្ងៃ​ចន្ទ​ជាមួយ​ការ​លុប​ចោល​ការ​ពិភាក្សា​២​ថ្ងៃ រវាង​រដ្ឋាភិ​បាល​ទាំង​២ ចុង​ក្រោយ។
អ្នក​ចូល​រួម​ដែល​ស្រឡាំង​កាំង​បាន​ស្វាគមន៍​នៅ​សាល​ទទួល​ភ្ញៀវ​នៃ​សណ្ឋាគារ​ភ្នំពេញ​ដោយ​បុគ្គលិក​ដែល​ប្រាប់​ថា​ពុំ​មាន​ការ​ប្រជុំ​បែប​នេះ​ទេ និង​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​ទេ។
រដ្ឋ​លេខាធិការ​ក្រសួង​កិច្ច​ការ​នារី អ្នក​ស្រី សាន អារុណ បាន​ថ្លែង​ថា មន្ត្រី​ស្ថាន​ទូត​ម៉ាឡេស៊ី​ប្រាប់​លោក​ស្រី​ថា ពួក​គេ​បាន​ពន្យារ​ពេល​កិច្ច​ប្រជុំ​នេះ​ពី​ម៉ោង ៣ រសៀល​មុន​មួយ​ថ្ងៃ ដោយ​សារ​តែ​មន្ត្រី​បច្ចេក​ទេស ២ រូប​ក្នុង​ប្រតិភូ​៤​រូប មិន​អាច​ចូល​រួម​បាន។
លោក​ស្រី​បន្ត​ថា៖​«វា​ហាក់​ដូច​ជា​ពួក​គេ​ត្រៀម​ខ្លួន​រួច​ហើយ តែ​ក្រោយ​មក​នៅ​នាទី​ចុង​ក្រោយ វា​បាន​កើត​ឡើង។ ខ្ញុំ​នៅ​តែ​ជឿ​ថា យើង​អាច​ធ្វើ​ការ​រួម​គ្នា​ជា​វិជ្ជមាន​បាន»។ អ្នក​ស្រី​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​២ ឥឡូវ​នេះ​អាច​នឹង​ត្រូវ​ពន្យារ​កិច្ច​ប្រជុំ​រហូត​ដល់​ខែ​កញ្ញា ហើយ​ថា ប្រទេស​ទាំង ២ នៅ​តែ​មាន​ឆន្ទៈ​រឹង​មាំ​ណាស់។

លោក Raja Saifful Ridzuwan អនុ​ប្រធាន​បេសកកម្ម​ស្ថាន​ទូត​ម៉ាឡេស៊ី​នៅ​ភ្នំពេញ​បាន​ថ្លែង​ថា ការ​ពន្យារ​ពេល​នេះ​គឺ​ដោយ​សារ​បញ្ហា​រដ្ឋបាល​នៅ​ម៉ាឡេស៊ី ហើយ​ថា ជំនួប​ប្រជុំ​នេះ​គួរ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ។
លោក​ថា៖ «ការ​ពន្យារ​នេះ​នឹង​ពុំ​មាន​ផ្លែផ្កា​ចំពោះ​ការ​សម្រេច​ឲ្យ​បាន MOU នេះ​ទេ ខ្ញុំ​សង្ឃឹម​ថា យើង​អាច​ចុះ​ហត្ថលេខា​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ»។
កាល​ពី​ខែ​តុលា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្អាក​បណ្តោះ​អាសន្ន​ការ​បញ្ជូន​ពលករ​បម្រើ​តាម​ផ្ទះ​ទៅ​ម៉ាឡេស៊ី​ខណៈ​លេច​រឿង​អាស្រូវ​រំលោភ​បំពាន និង​កេង​ប្រវ័ញ្ច​ជា​ច្រើន​រួម​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​ឃុំ​ខ្លួន​ដោយ​បង្ខំ ការ​ជ្រើស​រើស​ពលករ​មិន​ទាន់​គ្រប់​អាយុ ការ​បង្កក​ប្រាក់​ខែ និង​ទារុណ​កម្ម​ពី​ថៅ​កែ។
លោក មឿន តុលា ប្រធាន​កម្មវិធី​ពលកម្ម​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ឲ្យ​ដឹង​ថា លោក​ខក​ចិត្ត​ដែល​ការ​ចរចា MOU បាន​ពន្យារ​ជា​ថ្មី​ទៀត ខណៈ​ពលករ​ជំនួយ​ការ​មេផ្ទះ​កម្ពុជា​ជា​ច្រើន​ដែល​នៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​នៅ​តែ​ប្រឈម​នឹង​ការ​រំលោភ​កេង​ប្រវ័ញ្ច​ធ្ងន់​ធ្ងរ។
លោក​ថា៖ «ករណី​ស្លាប់​នៅ​តែ​កើត​មាន​...ដូច្នេះ​យើង​មិន​យល់​ហេតុ​អ្វី​រដ្ឋាភិ​បាល​ម៉ាឡេស៊ី​មិន​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ»។
លោកស្រី សាន អារុណ ថ្លែង​ថា សេចក្តី​ព្រាង MOU នោះ​នៅ​ជា​ឯកសារ​លាក់​ការណ៍​ដែល​កំពុង​តែ​ចរចា​ដោយ​រដ្ឋាភិបាល​ប្រទេស​ទាំង​២​នៅ​ឡើយ៕ 

No comments:

Post a Comment

yes