ចិន ៖ មន្ត្រីនៅក្នុងតំបន់កើតមានទឹកជំនន់អោយដឹងថា ចំនួនអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅតំបន់មួយចំនួនក្នុង ទីក្រុងប៉េកាំងអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានកើនឡើងដល់ចំនួន ៧៧ នាក់ហើយរហូតមកដល់ពេលនេះ(២៦-០៧-២០១២)។
ប្រភព ព័ត៌មានបន្តថា គេនៅមិនទាន់ដឹងអំពីសមាសភាពរបស់អ្នកបាត់បង់ជីវិតនាពេលថ្មីៗ នេះនៅឡើយទេ ក្នុងពេលដែលគេបានស្រង់យកសាកសពទាំងអស់អណ្តែតហើមនៅលើទឹក។
មន្ត្រីក្នុងតំបន់បន្តថា ទឹកជំនន់យ៉ាងធ្ងន់ធ្ងរនាពេលនេះ មិនធ្លាប់កើតមានអស់រយៈពេលជាង ៦០ ឆ្នាំកន្លងមកហើយ។
សេច ក្តីរាយការណ៍បញ្ជាក់ថា ទឹកជំនន់នេះបានកើតមានចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយសាកសពចំនួន ១១ នាក់ក្នុងចំណោមសាកសពទាំង ៧៧ នាក់នោះគេនៅមិនទាន់ដឹងអំពីអត្តសញ្ញាណនៅឡើយទេ។
រហូត មកដល់ពេលនេះក្រុមសង្គ្រោះនៅតែបន្តរុករកជនរងគ្រោះនៅតាម តំបន់ផ្សេងៗជាច្រើនទៀត ក្នុងពេលដែលគេនៅមានការសង្ស័យថា នៅមានអ្នកបាត់បង់ជីវិតទៀតនោះ៕
No comments:
Post a Comment
yes