សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

មន្ត្រីជាន់ខ្ពស់​៖ សុខភាព​របស់​លោក សុខ អាន បាន​ល្អប្រសើរ​ឡើងវិញ​ហើយ​

ភ្នំពេញ: ខណៈ​ដែល​មាន​ការលើក​ឡើង​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ និង​មាន​ការចុះ​ផ្សាយដំណឹង​ក្នុង​កាសែត​ផង​នោះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បានប្រកាសថា នៅពេលនេះ សុខភាព​របស់​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ល្អប្រសើរ​ឡើងវិញ​ហើយ​។ ប៉ុន្តែ​លោក​សុខ​អាន នៅ​បន្ត​សម្រាក​ព្យាបាល នៅក្នុង​ប្រទេស​សឹង្ហ​បុរី​នៅឡើយ​ទេ​។​

​ក្នុង​ទំព័រ​ហ្វេ​ស​បុក របស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៩​កក្កដា ឆ្នាំ​២០១២ បាន​លើកឡើង​ថា ក្នុង​ពេល​លោក​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សឹង្ហ​បុរី លោក​បាន​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ២​ដង​។ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ដោយ​អាច​និយាយ​បាន​ឮ​ជាង​មុន និង​អាច​អង្គុយ​បានយូរ​ជាង​មុន​។​


​យ៉ាងណាក៏ដោយ ក្នុង​ដំណឹង​នោះ ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជូន​ដល់​អ្នកកាសែត​នោះ មិន​បាន​បញ្ជាក់ថា លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន មាន​ជំងឺ​អ្វី​នោះ​ទេ ដែល​តម្រូវឲ្យ​បញ្ជូន​លោក ទៅ​សង្គ្រោះបន្ទាន់ នៅក្នុង​ប្រទេស​សឹង្ហ​បុរី ជាច្រើន​ថ្ងៃ​មកហើយ​។​

​ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​អវត្តមាន ពី​កម្មវិធី​សំខាន់ៗ ដោយសារ​តែ​បញ្ហា​ជំងឺ ហើយ​ចេញ​ទៅ​សង្គ្រោះបន្ទាន់ នៅ​ប្រទេស​សឹង្ហ​បុរី​៕​

No comments:

Post a Comment

yes