សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

កុំ​ប្រថុយ​ប្តូរ​ជីវិត តាម​រយៈ​ការ​ប្តូរ​សម្បុរ​ស្បែក

120720_02a
យុវតី​ក​ម្ពុជា​ម្នាក់​កំពុងលាបឡេ លើស្បែក​របស់នាង ដើម្បីកែប្រែ​សម្បុរ​
ស្បែក​ពី​ធម្មជាតិទៅ​ជា​សម្បុរ​សដ៏ពេញនិយម​នៅ​កម្ពុជា
នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា ប្រជាជន​ជា​ច្រើន​នាក់​មាន​ស្បែក​សម្បុរ​ទង់​ដែង ដោយ​សារ​ទៅ​លេង​ឆ្នេរ​សមុទ្រ និង​អាកាស​ធាតុ​មាន​ពន្លឺ​ព្រះអាទិត្យ​ពេញ​មួយ​ឆ្នាំ​។ ក្នុង​សហរដ្ឋ​អាមេរិក ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សារ​ភ្ជាប់​សម្ផស្ស និង​ជោគជ័យ​ជាមួយ​នឹង​សម្បុរ​ស្បែក​ខ្មៅ មិន​មែន​សម្បុរ​ស​ទេ។ អ្នក​ដែល​ចង់​មាន​សម្បុរ​ស្បែក​ទង់ដែង ឬ​ពណ៌​ត្នោត ចំណាយ​ប្រាក់​លើ​ផលិតផល​ដើម្បី​ឲ្យ​ស្បែក​មាន​សម្បុរ​សណ្តែក​បាយ និង​ត្នោត​។ ប្រជាជន​ដែល​មាន​សម្បុរ​ត្នោត​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ពួក​គេ​មាន​ប្រាក់​ចាយ ព្រោះ​ពួក​គេ​មាន​លទ្ធភាព​ដើរ​លំហែកាយ​នៅ​ឆ្នេរ​សមុទ្រ ខណៈ​ពេល​កំពុង​ដេក​សំដិល​ហាល​ថ្ងៃ​ ដើម្បី​ឲ្យ​ស្បែក​មាន​សម្បុរ​ទង់​ដែង។
ប៉ុន្តែ​ក្នុង​ប្រទេស​ដទៃ​ទៀត ដូច​ជា នៅ​ ឥណ្ឌា និង​ហ្វីលីពីន ​ប្រជាជន​ជាច្រើន​នាក់​ចង់​បាន​ស្បែក​ស ឬភ្លឺ ព្រោះ​នេះ​បង្ហាញ​ពី​ឋានៈ​សង្គម។ កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ដែល​មាន​ផលិតផល​ឡេលាប​ ស្បែក​ឲ្យ​ស​ជាច្រើន​។ ក្នុង​ប្រទេស​ទាំង​នេះ ​ស្បែក​ភ្លឺ​គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ស្អាត ជោគជ័យ និង​មាន​ឋានៈ​ខ្ពស់​ក្នុង​សង្គម។ ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​ជឿជាក់​ថា ប្រសិន​បើ​អ្នក​មាន​ស្បែក​ខ្មៅ​ អ្នក​ត្រូវ​ថ្ងៃ​ច្រើន​ហើយ​ជា​កសិករ​តាម​ជនបទ។ រីឯ​អ្នក​មាន​ស្បែក​សម្បុរស​គឺ​បង្ហាញ​ថា មាន​ប្រាក់ និង​មិន​ធ្វើ​ការ​នៅ​ទីវាល ឬ​មិន​ចាំបាច់​ធ្វើ​ការ​ត្រូវ​កម្តៅ​ថ្ងៃ​ទាល់​តែ​សោះ ដែល​សង្គម​ខ្មែរ​ហៅថា «មនុស្ស​ស្រណុក ឬ​មាន​សំណាង»។  ​

ក្មេង​ស្រី​កម្ពុជា​ទទួលរង​ឥទិ្ធពល​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ហើយ​បាន​ផ្លាស់ប្តូរ​សម្បុរ​ស្បែក​ធម្មជាតិ​របស់​ខ្លួន​ពី​ស្រអែម ទៅ​ស។ ​នេះជា​ការ​វះ​កាត់​កែ​សម្ផស្ស​មួយ​ទៀត ដោយ​មិន​ចាំបាច់​ប្រើ​កំាបិត​ទេ ប៉ុន្តែ​វា​នៅ​តែ​បង្ក​ឲ្យ​គ្រោះថ្នាក់ ហើយ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​អាយុ​ជីវិត​ឥត​ប្រយោជន៍។
ផលិតផល​ឡេលាប​ស្បែក​ជាច្រើន​មាន​សារ​ធាតុ​គីមី​ខុស​ច្បាប់ ដូច​ជា​ថ្នាំ​ស្តេរ៉យ​ចំនួន​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ខូច​សុខភាព។ ឡេ​លាប​ស្បែក​ខ្លះ​មាន​សារ​ធាតុ hydroquinone ជា​ភ្នាក់​ងារ​ធ្វើ​ឲ្យ​ស ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ការ​កែ សម្ផស្ស​បុរស នារី។ សារ​ធាតុ​មួយ​ទៀត​គឺ​បារត​ជា​សារធាតុ​ដែល​គេ​យក​ចាក់​ឲ្យ​សាកសព​រក្សា​ភាព​រឹង​បាន​យូរ និង​កាត់​បន្ថយ​ក្លិន​ស្អុយ​។ បារត​អាច​ធ្វើ​ឲ្យ​ខួច​ក្រលៀន និង​ប្រព័ន្ធ​ខួរ​ក្បាល។ អ្នក​អាច​ពុល​​បារត​ដោយ​គ្រាន់​តែ​រស់​នៅ​ក្នុង​ផ្ទះ​បុគ្គល​ដែល​ប្រើ​ឡេ លាប​ស្បែក​ដែល​មាន​ជាតិ​បារត​ច្រើន​។ រោគ​សញ្ញា​នៃ​ការ​ពុល​បារត​គឺ ឈឺ​ក្បាល រមាស់ ពិបាក​ផ្តោត​អារម្មណ៍ ភ្លេច​ភ្លាំង ​បាត់​បង់​ការ​ចងចាំ ស្ពឹក គេង​មិន​លក់ បាក់​ទឹក​ចិត្ត ចុះ​ទម្ងន់​ និង​ស្រពន់​ដៃ ជើង និង​ស្លេក​បបូរ​មាត់។
ឡេលាប​ស្បែក​ឲ្យ​ស​ ដែល​បង្ក​គ្រោះថ្នាក់​ទាំង​នេះ​អាច​ជួយ​លោក​អ្នក​ឲ្យ​មាន​ស្បែក​សម្បុរ​ស​ ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​ក្នុង​រយៈ​ពេល​វែង វា​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក។ ស្បែក​របស់​យើង​ជា​សរីរាង្គ​សំខាន់​ការពារ​កោសិកា​ស្បែក​ ការពារ​ជំងឺ​ផ្សេងៗ​ ហើយ​វា​មាន​ច្រើន​​ពណ៌ ដែល​ជា​សរីរាង្គ​សំខាន់​បំផុត​សម្រាប់​មនុស្ស ពិសេស​ផ្នែក​សម្រស់​។
វេជ្ជបណ្ឌិត Margaret Wolfe​ Hungerford បាន​និយាយ​ថា ​សម្ផស្ស​ស្ថិត​ក្នុង​កែវ​ភ្នែក​អ្នក​មើល​។ សម្រង់​សម្តី​នេះ​មាន​ន័យ​ថា មនុស្ស​មាន​យោបល់​ផ្សេង​គ្នា​ស្តីពី​ថា​ តើ​អ្វី​ទៅ​ជា​សម្ផស្ស​។ ប្រសិន​បើ​អ្នក​គិត​ថា ស្បែក​ស​ស្អាត​ជាង​ស្បែក​ខ្មៅ​ នេះ​ជា​មតិ​យោបល់រ​បស់​អ្នក​ ហើយ​អ្នក​មាន​សិទិ្ធ​មាន​មតិយោបល់​ផ្ទាល់​ខ្លួន។​
តើ​វា​មាន​តម្លៃ​ទេ​ក្នុង​ការ​ប្រថុយ​ប្រថាន​អាយុ​ជីវិត​ ដោយ​គ្រាន់​តែ​ចង់​ស្អាត​នោះ? ​វា​ជា​ការ​​យល់​ខុស​ ដែល​អ្នក​ផ្សេង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្អាត ប្រសិន​បើ​អ្នក​មិន​ជឿ​ជាក់​ថា ខ្លួន​អ្នក​ស្អាត​ទេ​នោះ។ ​យើង​ជា​ប្រជាជន​ខ្មែរ មាន​សម្បុរ​ស្រអែម សា្អត​ខ្លាំង​ណាស់​ ហើយ​នេះ​គឺ​ដោយ​សារ​ដូនតា​របស់​យើង​រស់​នៅ​តំបន់​ត្រូពិក។ សម្បុរ​ខ្មៅ​បែប​ធម្មជាតិ​របស់​ខ្មែរ​យើង ជន​បរទេស​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ខ្លាំង​ណាស់។ ខ្មែរ​យើង​គួរ​ទទួល​ស្គាល់​ខ្លួន​អ្នក​និង​សម្បុរ​របស់​អ្នក ហើយ​ចូរ​កុំ​ផ្លាស់​ប្តូរ​រូប​រាង​ដើម្បី​ឲ្យ​អ្នក​ដទៃ​សប្បាយ ចិត្ត​៕

No comments:

Post a Comment

yes